Connect with us

អាជីព

មុន​ពេល​ប្រើ​ពាក្យ​ថា គ្រួសារ​តែ​មួយនៅកន្លែង​ធ្វើការ គិត​ចំណុច​ទាំង​នេះ​សិន

បានផុស

នៅ

ក្រុម​ការងារ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត គឺ​ជា​ក្រុម​ដែល​ធ្វើការ​រួម​គ្នា​ប្រកប​ដោយ​ប្រសិទ្ធភាព។ ពួកគេ​ធ្វើការ​ជា​ក្រុម​ជា​ជាង​ប្រកួត​មើល​បំណាំ​គ្នា។

ពួកគេ​មាន​ជំនាញ​វិជ្ជាជីវៈ​រៀងខ្លួន ​ឲ្យ​តម្លៃ​គ្នា ទៅវិញទៅមក គួរ​ឲ្យ​ទុកចិត្ត​បាន និង​ចេះ​គោរព​ក្រុមហ៊ុន​ឲ្យ​តម្លៃ​ដល់​វិន័យ​ក្រម​សីលធម៌ បទបញ្ជា​របស់​ក្រុមហ៊ុន​ខ្ជាប់ខ្ជួន។ ហើយ​នៅ​ចុង​បញ្ចប់​ពួកគេ​មាន​អារម្មណ៍​ដូចជា ក្រុម​គ្រួសារ។

ប៉ុន្តែ​មនុស្ស​ជាច្រើន បាន​ប្រើ​ពាក្យ​«ក្រុម​គ្រួសារ​»នេះ​ទាំង​មិន​ទាន់​បាន​បង្កើត​គុណ​តម្លៃ​ទ្រទ្រង់​ផង ទើប​ពាក្យ​នេះ​ ក្លាយ​ជា​ពាក្យ​ដែល​បាន​ត្រឹម​ជា«ពាក្យ​ល្អ​ស្ដាប់»និង​ក្លែងក្លាយ ។ កសាង​គុណ​តម្លៃ​នៃ​ភាព​ជា​គ្រួសារ មិនមែនកើតឡើងត្រឹមតែនិយាយ​ ហើយ​ទន្ទេញ​រូៗទេ។ ។ មាន​រឿង​ជា​ច្រើន​ដែល​អ្នកដឹកនាំ ត្រូវធ្វើ​ដើម្បី​បង្កើត​ដួងព្រលឹង នៃ​ពី​ទស្សនវិស័យ​ភាព​ជា​គ្រួសារ​តែមួយ ។

១ ជំរុញ​អារម្មណ៍​ជិតស្និទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គុណ​តម្លៃ​គ្រួសារ​នៃ​អាជីព គឺ ផ្អែក​លើ​គាំទ្រ​គ្នា ភាពគួរ​ឲ្យ​ទុកចិត្តបាន និង​យោគយល់ លើកលែង​កំហុស។ មាន​តែ​គ្រួសារ​យើង​ទេ​ដែល​ឲ្យ​​រឿង​ទាំងបី​នេះបាន។ ការ​រួសរាយ​រាក់ទាក់​ក្លែងបន្លំ មិនមែន​ជាគ្រួសារ​ពិត​ទេ អ្នកណា​ក៏ដឹង​ដែរ ។ ដូច្នេះ មេដឹកនាំ​ល្អ​ មិន​និយាយ​ទេ គាត់ធ្វើតែម្តង។ បុគ្គលិក ជា​ស្រទាប់ធនធាន​ដែល​មាន​មនោសញ្ចេតនាខ្ពស់ជាង​អ្នកគ្រប់គ្រង ពួកគេ​ឆាប់​មានមោទនភាពក្នុងការធ្វើការជាមួយ​មេដឹកនាំណា ដែលមាន​បីចំណុច​ខាងលើ ហើយ​អ្នក​ខ្លះ​លះបង់​មួយ​ជីវិត មិន​ចាកចេញ​ទេ។

២ អភិវឌ្ឍ​បរិយាកាស​គ្រួសារ​តាម​រយៈ​អ្នកគ្រប់គ្រង

ប្រសិន​មេដឹកនាំរវល់ ឬមិនសូវប៉ិនខាង​សិល្បវិធីជិតដិត អាច​ប្រញាប់​​​រើសអ្នកគ្រប់គ្រងណា ដែលអាចជំនួស​យើងបាន​ចំណុចទាំងនេះ ទើប​​ជារឿងចាំបាច់មួយ។ មធ្យោបាយងាយស្រួលបំផុត ដែលអ្នកគ្រប់គ្រងត្រូវធ្វើប្រចាំលើកកម្ពស់ ស្មារតីគ្រួសារ គឺ​ការបង្កើតព្រឹត្តិការណ៍ស្និទ្ធស្នាលកន្លែងធ្វើការដូច​ ឪពុកម្តាយត្រូវនាំកូន ៗ សប្បាយចិត្ត​ កក់ក្តៅក្នុងផ្ទះ​ជា​អារម្មណ៍នៃភាពជាម្ចាស់ ព្រោះធ្វើឲ្យពួកគេមានមោទនភាពចំពោះអ្វីដែលកំពុង​ធ្វើ និងកន្លែងដែលពួកគេ​ឈរជើង។

ការគ្រប់គ្រងក្នុងការនាំបុគ្គលិកឱ្យនៅជិតគ្នា ស្គាល់ក្រុមគ្រួសាររបស់គ្នាទៅវិញទៅមក មកកន្លែងធ្វើការមានអារម្មណ៍​ដូច​ជាផ្ទះទី ២ ស្នាក់នៅបានយូរជាងនៅផ្ទះ ទៅឆ្ងាយបន្តិច​ក៏នឹកការិយាល័យ នេះហើយដោយសារតែជាបរិយាកាសគ្រួសារ​ទីពីរ​ដែល​ស្វាគមន៍ពួកគេមិនចង់ចាកចេញ។ គុណតម្លៃនេះ ជាអ្វីដែលសូម្បីតែប្រាក់ខែធំជាង​ក៏ពិបាកនឹង​ផ្តួល។

៣ បង្កើតវប្បធម៌​ទទួលស្គាល់គ្នា

ពាក្យថា​«ទទួលស្គាល់» គឺទាំងចំណុចល្អ និងព្រមទាំងចំណុចមិនល្អ​រវាងគ្នា។ ក្រៅពីការផ្សារភ្ជាប់កីឡា កម្សាន្ត​ ចំណេះ​ ជំនាញ ដំណោះស្រាយ​និង​ឱកាស​នៅក្នុងការិយាល័យ ការទទួលស្គាល់បុគ្គលិកគឺជារឿងមួយដ៏ពេញនិយមដែលនិយោជិកសប្បាយចិត្តក្រៃ។

នៅពេលដែលនិយោជិកត្រូវបានគេទទួលស្គាល់ ចំពោះការខិតខំនិងការចូលរួមចំណែករបស់ពួកគេនៅក្នុងកន្លែងធ្វើការ ពួកគេមានអារម្មណ៍ថាត្រូវបានឱ្យតម្លៃដោយក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ និងមិត្តរួមក្រុម។

អារម្មណ៍នេះតែង ជំរុញឱ្យពួកគេធ្វើការបានកាន់តែ​ល្អប្រសើរនិងកាន់តែមានការប្តេជ្ញាចិត្តឡើង។

៤ ឈឺឆ្អាល យកចិត្ត​ទុកដាក់

ខណៈពេលដែលមានវិធីជាច្រើនទៀត ដើម្បីលើកកម្ពស់សីលធម៌របស់និយោជិក ក៏ដូចជាបង្កើតបរិយាកាសការងារឱ្យរីករាយជាងមុន ការឈឺឆ្អាល រមែង​ឈរនៅលំដាប់កំពូល។

«ហើយឈឺប៉ុណ្ណឹងហើយ មេឯងមិនមកមើលសោះ?» សំណួរនេះ តែងកើតមានឡើង ហើយធ្វើឱ្យបុគ្គលិកស្រពន់ចិត្ត​ជាខ្លាំង។ ពាក្យមេជាអ្វីដែលពួកគេ​តំកល់នៅទីខ្ពស់ក្នុងជីវិត ចំណែក​អត្ថន័យ​នេះ​អាចធ្លាក់មកដល់បាតជើងវិញ អាស្រ័យ​ការប្រព្រឹត្តិ​របស់យើង។

ការ​ជះឥទ្ធិពលជាចម្បងពីរបៀបដែលថ្នាក់ដឹកនាំស្គាល់មនុស្សដែលធ្វើការជាមួយខ្លួន ឬយកចិត្ត​ទុកដាក់បង្ហាញខ្លួនពេលពួកគេ​លំបាក​ អ្នកនឹងទទួលបាន​ទឹកចិត្ត​មកវិញ លើសពីជីវិតរបស់ពួកគេ។

កន្លែង​ណាមាន វប្បធម៌អស់ទាំងនេះ បានបង្ហាញ​ប្រាប់យើងជាស្រេចថា ជា​កន្លែងធ្វើការដ៏ល្អឥតខ្ចោះសម្រាប់និយោជិក ដែលមានអារម្មណ៍ដូចជាផ្ទះទី ២ និងជាគួ្រសារពិតៗ៕

ប្រែសម្រួល៖ សុភា
ប្រភព globalsolidarity

ចុចអាន៖ចំណេះ​ជីវិត ដ៏​សំខាន់ៗ ដែល​សាលា​មិន​បាន​បង្រៀន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៦ នាទីutes មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

ព័ត៌មានជាតិ២០ នាទីutes មុន

ស្ពាន​អាកាស​មរតក​តេជោ នឹងសម្ពោធ​​ឱ្យ​ប្រើប្រាស់​​នា​ថ្ងៃ​ទី០៧ ខែមេសា អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​មួយ​ចំនួន

ព័ត៌មានជាតិ៣៩ នាទីutes មុន

អភិបាលរាជធានីណែនាំ​ឱ្យ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ នា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព​នៅ​កម្ពុជា​ថា ​ការ​ដំឡើង​ពន្ធ​អាមេរិក នឹង​មិន​នាំ​ដល់​ការ​រើរោងចក្រ ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរបាត់បង់ការងារ​ទេ

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម