អាជីព
ល្បិចប្រើពេលសម្ភាសន៍ធានាធ្វើឲ្យគេចង់ជ្រើសរើសយើងរំលងបេក្ខជនផ្សេង
ចរចាប្រាក់ខែជារឿងផ្សិង ប៉ុន្តែរឿងសំខាន់សម្ភាសជាប់សិន!
ចំណុចគន្លឹះទាំង៥នេះអាចជួយបេក្ខជន ទទួលបានការងារក្នុងក្ដីស្រមៃ សឹងថាគ្រប់ទីកន្លែងដែលបានទៅសម្ភាសន៍។ គន្លឹះទាំងនោះមានអ្វីខ្លះទៅ?
១.ទំនុកចិត្ត

កុំទម្លាប់និយាយភ័យព្រួយឬចាញ់ច្រាបអ្នកជួបយើងដំបូង។ ជឿខ្លួនយើងសិនទើបគេផ្សេងដែលនៅនឹងមុខយើង ព្រមជឿយើងតាមក្រោយដែរ។ បើមិនឲ្យគេមិនជឿជាក់យើងបានផង យើងម៉េចនឹងត្រូវគេជ្រើសរើសរំលងបេក្ខជនផ្សេង?
២ ស្លៀកនិងតុបតែងខ្លួនសក្ដិសមនឹងតួនាទី
តួនាទីដំបូងរបស់HRគឺពិនិត្យសម្បកក្រៅយើងហ្នឹងហើយ។ ការតុបតែងបង្ហាញថាយើងជាមនុស្សប្រភេទណា។ គ្មានអ្នកណាត្រូវការបុគ្គលិកឡូយឆាយទេ គេត្រូវការបុគ្គលិកដែលតុបតែងសមរម្យ ថ្លៃថ្នូរ។ កុំលាបក្រែមម្សៅជ្រុល កុំទម្លាក់សក់រំសុះរំសាយនិងកុំពាក់កែងហួសពេក។
៣ ដឹងព័ត៌មានអំពីភារកិច្ចនៃតួនាទីដែលគេកំពុងរក
កំហុសធំរបស់ខ្មែរយើង គឺខ្វល់ពីប្រាក់ខែជាងការទទួលខុសត្រូវ។ ការទទួលខុសត្រូវខ្លះខុសជំនាញពេក មិនអាចធ្វើឲ្យយើងឆ្លើយតបបានល្អទេ។ មុនដាក់ពាក្យនិងមុនសម្ភាសគួរដឹងថា តើយើងពិតជាសាកសមអត់នឹងការងារមួយនោះ។ មានទំនុកចិត្តពេលណាឆាប់ប្រាប់អ្នកដែលកំពុងសម្ភាសនោះភ្លាមថាគេរកមនុស្សត្រូវហើយ។
៤ បុគ្គលិកលក្ខណៈ

ពេលខ្លះអ្នកសម្ភាសយើងមានតួនាទីលំដាប់ទាបជាងយើងពិតមែន តែមិនមែនមានន័យថា គេមិនអាចសម្រេចចិត្តក្នុងការយកយើងឬអត់ឡើយ។ គេជាមន្ត្រីធនធានមនុស្ស តូចឬធំក្តី គេមានល្បិចអាចកំណត់ការជាប់ធ្លាក់របស់យើង អាស្រ័យគំនិតគេដែលពេញចិត្តឬមិនពេញចិត្តអាកប្បកិរិយាដំបូងរបស់យើង។ អ្នកខ្លះចូលសម្ភាសជាអ្នកគ្រប់គ្រង ហើយធ្វើឬកដូចជាមេធំតាំងពីថ្ងៃដំបូងនៃការសម្ភាស ប្រាកដណាស់ គ្មានអ្នកណាចូលចិត្តមនុស្សឬកទេ។
៥ កន្លែងចាស់
ការគោរពនានានឹងធ្លាក់ភ្លាម ប្រសិនអ្នកបញ្ចេញអាការៈពេបជ្រាយរិះគន់កន្លែងចាស់របស់ខ្លួននៅនឹងមុខកន្លែងថ្មីដែលមិនទាន់ទាំងជាប់ផងនោះ។ ប្រសិនគេសួរថា ហេតុអ្វីបានឈប់ ចូរនិយាយថា ចង់បានការរីកចម្រើនថ្មី បង្កើតបណ្ដាញបន្ថែម។ល។ មនុស្សដែលចេះសរសើរកន្លែងចាស់រមែងទទួលបានការចាប់អារម្មណ៍ខ្ពស់ជាងបេក្ខជនដទៃ៕
ប្រែសម្រួល៖ចម្រើនតារា
ចុចអាន៖៤ វិធីដែលរហ័សទាន់ចិត្ត នឹងរកស៊ីអនឡាញឲ្យមានគេទទួលស្គាល់ច្រើន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ