Connect with us

អាជីព

បែងចែក​ខុស​គ្នា​ដាច់ កុំ​យល់​ច្រឡំ​ឲ្យ​សោះ​រវាង អាជីវកម្ម ជំនាញ​វិជ្ជាជីវៈ និង​ការងារ

បានផុស

នៅ

នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​គេ​បាន​ចាត់​ចំណាត់​ថ្នាក់​មុខរបរ​ជា ៣ ប្រភេទ​ធំ ៗ គឺអាជីវកម្ម ជំនាញ​វិជ្ជាជីវៈ និង​ការងារ។ ទាំង ៣​ យ៉ាង​មើល​ទៅ​ហាក់ដូចជា​ស្រដៀង​គ្នា​នៅ​ក្នុង​ពិភព​ជំនួញ ប៉ុន្តែ​ពួកវា​មាន​លក្ខណៈ​ខុស​គ្នា​ដាច់។

តោះ មក​ស្វែង​យល់​ទាំងអស់​គ្នា!

អាជីវកម្ម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវកម្ម​សំដៅ​ទៅ​លើ​សកម្មភាព​រកស៊ីដែលមានទំនាក់ទំនងជាមួយនឹងផលិតកម្ម ឬការ​ទិញ​និង​ការ​លក់​ទំនិញ ឬ​ការ​ផ្គត់ផ្គង់​សេវាកម្ម​ជាមួយ​នឹង​គោលបំណង​ចម្បងគឺរកប្រាក់ចំណេញ។ វា​ចាប់ផ្ដើម​ចេញ​ពី​ការ​សម្រេចចិត្ត​របស់​សហគ្រិន​ណា​ម្នាក់។ អាជីវកម្ម​មិន​ត្រូវ​ការ​ការ​សញ្ញាប័ត្រ​ផ្នែក​ជំនួញ​អ្វីទេ ហើយ​ទំហំ​របស់​វា​អាស្រ័យ​លើ​ដើមទុននៃម្ចាស់ជំនួញ។ អាជីវកម្ម​ជា​ទូទៅ​មាន​ហានិភ័យ​ធំ និង​មិន​ប្រាកដប្រជា​ឡើយ។

ជំនាញ​វិជ្ជាជីវៈ

ជំនាញ​វិជ្ជាជីវៈ​ជា​សកម្មភាព​ការងារ​ដែល​ត្រូវការ​ចំណេះដឹង និង​ជំនាញ​ពិសេស​របស់​បុគ្គល​ម្នាក់ៗ​នៅ​ក្នុង​មុខ​របររបស់ខ្លួន។ មនុស្ស​មានវិជ្ជាជីវៈ​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកជំនាញ។ អ្នកជំនាញ​ជាទូទៅ​ត្រូវអ​នុវត្ត​តាម​គោលការណ៍ណែនាំ ឬក្រមសីលធម៌​ដែល​ដាក់​ដោយ​ស្ថាប័ន​ការងារ។ ឧទាហរណ៍ មេធាវី​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​អ្នក​ជំនាញ​វិជ្ជាជីវៈ។ ជំនាញ​វិជ្ជាជីវៈ​ចាប់ផ្ដើម​បាន​លុះ​ណា​តែ​បញ្ចប់​វគ្គសិក្សា​ជាក់លាក់ ដោយ​ទាមទារ​ឲ្យ​មាន​ការ​បណ្ដុះបណ្ដាល និង​មាន​សញ្ញាប័ត្រ​បញ្ជាក់​លើ​ជំនាញ​សិក្សា​នោះ។ ចំពោះ​ការ​វិនិយោគ​អ្វី​មួយ​គឺ​មាន​ដែន​កំណត់​នៃ​ដើម​ទុន។ វា​មាន​ហានិភ័យ​តិច រីឯ​គោលបំណង​ធំគឺ​បម្រើ​សេវាកម្ម​ឯកទេស៕

ការងារ

ការងារ សំដៅ​ទៅលើនិយោជិក​ដែល​បំពេញ​ភារកិច្ច​ដើម្បី​ដោះដូរនឹងប្រាក់ខែ។ និយោជិក​គឺ​ជា​មនុស្ស​ដែល​ត្រូវ​បាន​គេ​ជួល។ ដូច្នេះអ្នកដែលធ្វើការនៅតាមរោងចក្រ ការិយាល័យ ធនាគារ ក្រុមហ៊ុន​ធានារ៉ាប់រង ឬ​នាយកដ្ឋាន​រដ្ឋាភិបាល​នៅ​តាម​មុខ​តំណែង​ផ្សេងៗ​សុទ្ធ​តែ​ជា​និយោជិក។ ពួកគេ​ធ្វើការ​តាម​ការ​កំណត់​របស់​និយោជក​ឬ​ថ្នាក់ដឹកនាំ។ ការងារ​ចាប់ផ្តើម​ដោយ​ការ​ព្រមព្រៀង​គ្នា​រវាង​បុគ្គល​និង​ស្ថាប័ន​ដែល​ចុះ​កិច្ចសន្យា​ត្រឹមត្រូវ។ ដោយឡែក​តម្រូវការ​ឯកសារ​ពាក់ព័ន្ធ​គឺ​អាស្រ័យ​លើ​មុខ​តំណែង វាពុំចាបាច់​មាន​ដើមទុន និងគ្មាន​ហានិភ័យ​ឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ toppr

ចុចអាន៖តើ​អាជីវកម្ម​មួយ​គួរ​បន្ត ឬ​ឈប់ សម្រេចចិត្ត​ដោយ​​មើល​លើ​ចំណុច​ណា​ខ្លះ?

ចុចអាន៖យុទ្ធសាស្ត្រ​​បង្កើត​យីហោ​កាហ្វេ​ឲ្យ​អតិថិជន​ជាប់ចិត្ត និង​ស្គាល់​ច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥៨ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម