អាជីព
៥ យ៉ាងសម្គាល់ថា ចៅហ្វាយកំពុងតែមិនទុកចិត្តយើង
ជាមធ្យមយើងនឹងចំណាយពេល ១ថ្ងៃៗពេញម៉ោង ដើម្បីបំពេញការងារដែលយើងស្រលាញ់ប៉ុន្តែបើចៅហ្វាយរបស់យើងបែរជាមិនចូលចិត្តយើង នេះជារឿងពិបាកមួយគួររកដំណោះស្រាយ។
ខាងក្រោមនេះគឺជាសញ្ញាដែលចៅហ្វាយរបស់យើង មិនពេញចិត្តយើង និងរបៀបដែលអាចធ្វើឲ្យប្រសើរមកវិញ ៖
១. ចៅហ្វាយហាក់ ជៀសវាងការទាក់ទងគ្នាតទល់
យើងធ្លាប់តែទទួលបានចម្លើយទល់មុខពីអ្វីពីចៅហ្វាយរបស់យើង ហើយទំនាក់ទំនងធ្លាប់មានប្រែជាតាមរយៈអ៊ីមែលទៅវិញ។ នេះបង្ហាញថា ពួកគេប្រហែលជាមិនចូលចិត្តយើងទេ។
ដោះស្រាយរឿងនេះដោយអញ្ជើញចៅហ្វាយទៅហាងកាហ្វេ ហើយអង្គុយជជែកគ្នា បង្កើតការនិយាយឡើងវិញរវាងអ្នកទាំងពីរ។
២. លែងប្រគល់ការងារសំខាន់ឲ្យយើង

យើងជាមនុស្សតែម្នាក់គត់ដែលចៅហ្វាយប្រគល់ការងារតូចតាចជាងគេ បើចៅហ្វាយរបស់យើងឱ្យមនុស្សគ្រប់គ្នាធ្វើការងាររបស់ពួកគេរៀងៗខ្លួន តែបែរជាមកដកដង្ហើមនិងពិនិត្យមើលអ្វីដែលយើងកំពុងធ្វើ ពួកគេប្រហែលជាមិនទុកចិត្តយើង ដែលមានន័យថាចៅហ្វាយមិនចូលចិត្តយើង។
វិធីដោះស្រាយគឺសួរមេរបស់យើងថា អាចមានអ្វីជួយក្នុងគម្រោងការងារនេះបានអ្វីខ្លះ។
៣.មិនសូវយកចិត្តទុកដាក់ចំពោះសម្តីយើង
ចៅហ្វាយចាប់ផ្ដើមព្រងើយកន្តើយនឹងយើងរាល់ព្រឹក ឬពេលល្ងាច ដែលយើងចាកចេញពីក្រុមហ៊ុន ហើយក៏មិនមានសួរនាំនៅពេលយើងត្រលប់មកពីចុងសប្ដាហ៍វិញ។
ដោះស្រាយរឿងនេះដោយនិយាយថា “ជម្រាបសួរ” និង “លាហើយ” ហើយតែងតែសួរថាតើចុងសប្ដាហ៍របស់ចៅហ្វាយតើយ៉ាងម៉េច។
៤. ប្រគល់ការងារមិនចំជំនាញឲ្យយើង
ជារឿយៗចៅហ្វាយតែងប្រគល់នូវការងារដែលមិនចំជំនាញឲ្យយើង នេះក៏ជាសញ្ញាមួយទៀតដែលពួកគេមិនចូលចិត្ត ឬមិនទុកចិត្ត ហើយគិតថាយើងមានសមត្ថភាពធ្វើការងារធម្មតាៗតែប៉ុណ្ណោះ ។
វិធីដើម្បីដោះស្រាយបញ្ហានេះគឺត្រូវ បង្ហាញដល់ចៅហ្វាយថា យើងអាចដោះស្រាយកិច្ចការធំ ៗ ហើយអាចទទួលបានជោគជ័យជាមួយពួកគេដោយមិនរាយថយ។
៥. មិនដែលផ្ដល់យោបល់អ្វីដល់យើងមិនថាល្អឬមិនល្អ

ថៅកែដែលយកចិត្តទុកដាក់ពីអនាគតបុគ្គលិកនៅក្រុមហ៊ុននិងអាជីពរបស់កូនចៅ
នឹងផ្ដល់ឱ្យនូវមតិកែលំអល្អឬអាក្រក់សម្រាប់អ្នកក្រោមបង្គាប់។ ដូច្នេះប្រសិនបើយើងមិនទទួលបានអ្វីមួយពីចៅហ្វាយរបស់យើងសោះ នេះជាវិធីមួយដែលគេមិនចូលចិត្តយើង មិនចង់និយាយរក។
វិធីផ្លាស់ប្ដូរគឺ ត្រូវបង្ខំចិត្តឱ្យចៅហ្វាយព្រមនិយាយជាមួយយើង ហើយផ្ដល់មតិយោបល់ដល់យើង។
នេះគឺជាបញ្ហាធំមួយដែលយើងគួរដោះស្រាយជាបន្ទាន់ មិនអាចទុកនៅនាំតែរីកមាឌដូចដំបៅបានឡើយ។ យូរៗទៅអាចនឹងក្លាយជាដំបៅដ៏ធំព្យាបាលលែងជា ហើយយើងក៏លែងមានភាពជិតស្និទ្ធរវាងមេនិងកូនចៅតទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សញ្ញាខ្លះៗបង្ហាញថាចៅហ្វាយកំពុងមិនពេញចិត្តអ្នក ជាលក្ខណៈសំអប់ផ្ទាល់ខ្លួន
ចុចអាន៖ប្រសិនបុគ្គលិកល្អរបស់អ្នកនៅសុខៗ ស្រាប់តែប្រែទៅជាស្រងូតស្រងាត់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ