អាជីព
កំណត់និយមន័យបុគ្គលិកឆ្នើម ដោយ៧ចំណុចនេះ
គន្លឹះមួយដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្មគឺការស្វែងរកបាន និងជួលបុគ្គលិក“ ល្អឬឆ្នើម” មិនមែនមនុស្សដែលយើងចូលចិត្តទេ។
រួមទាំងការវិនិច្ឆ័យសម្គាល់បុគ្គលិកឆ្នើម តាមពិតអាចផ្អែកលើកត្តាសំខាន់ៗទាំង ១០ នេះ៖
១. មានជំនាញដែលសមនឹងការងាររបស់ពួកគេកំពុងធ្វើ
កុំយកមកព្រោះយើងចូលចិត្ត ព្រោះឃើញចរិតល្អឬព្រោះគាំទ្រសម្ដីយើង ។ អាចកំណត់បានថាតើបេក្ខជនមានជំនាញត្រឹមត្រូវតាមរយៈសំណួរបើកចំហនិងឆ្លើយបាននូវរាល់លំហាត់ដោះស្រាយបញ្ហាការនិងបញ្ហាប្រឈមផ្សេងទៀតក្នុងពេលសម្ភាសន៍ទេ? ប្រសិនបើនិយោជិកមិនអាចបំពេញការងារដែលពួកគេត្រូវបានជួលឲ្យធ្វើនោះ នឹងជះឥទ្ធិពលមិនល្អដល់គ្រប់គ្នាផ្សេងទៀត ដែលយើងកំពុងជួលមកធ្វើការដែរ ហើយសំខាន់បំផុតអាជីវកម្មនឹងរងផលប៉ះពាល់អវិជ្ជមាន។
២ សុចរិតភាពនិងមានក្រមសីលធម៌ការងារ
កុំជួលឲ្យសោះមនុស្សក្បត់កន្លែងចាស់ ដើរនិយាយដើមហុយដី ។ យកមនុស្សមានចិត្តស្មោះត្រង់ដែលមានសីលធម៌និងគំនិតចំហ។ កេរ្តិ៍ឈ្មោះល្អរបស់អាជីវកម្មអាចត្រូវបានបំផ្លាញត្រឹមតែមួយយប់ដោយសារតែបុគ្គលិកមិនស្មោះត្រង់ឬគ្មានសីលធម៌វិជ្ជាជីវៈ ជាពិសេសយន្តការអ៊ីនធឺណិត។ លើសពីនេះនិយោជិកដែលលេងអ៊ីនធឺណិតប្រើអារម្មណ៍ខ្លាំងនឹងបំផ្លាញរូបភាពឬស្លាកយីហោយើងបានព្រោះគំនិតអវិជ្ជមានរបស់គេលើបណ្ដាញសង្គម។
៣ សុទិដ្ឋិនិយម និងឥរិយាបថវិជ្ជមាន
និយោជិកមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរយើងអាចរកឃើញពេលសម្ភាសន៍តាមរយៈសម្ដីគេនិងកាយវិការនានា ។ មនុស្សមានគំនិតទុទ្ទិដ្ឋិនិយមអាចដុតក្រុមហ៊ុនយើងចោលបានដើម្បីស្ងោរពងមាន់មួយហូប។ មនុស្សដែលឃើញអ្វីក៏ជាការសម្ដែង និងមិនជឿទុកចិត្តអ្វីទាំងអស់គាត់ត្រូវទទួលការព្យាបាលចិត្តសិន មុនពេលពេលអាចកាន់កាប់តួនាទីណាមួយបាន។

៤ ទេពកោសល្យ
បុគ្គលដែលមានសមត្ថភាពធម្មជាតិក្នុងការគិត ដោះស្រាយបញ្ហាក្នុងស្ថានភាពស្មុគស្មាញពេលបំពេញការងារ ពួកគេច្រើនតែជាអ្នកដែលអាចបង្កើតវិធីច្នៃប្រឌិតកែលំអស្ថានភាពការងារបានជាជាងមកបង្កបញ្ហា។ យើងត្រូវពឹងផ្អែកលើនិយោជិកដែលមានទេពកោសល្យដើម្បីជួយជំរុញអាជីវកម្មទៅមុខបើប្រតិបត្តិការ មិនលឿន យើងនឹងបរាជ័យ។
៥. លទ្ធផលការងារខ្ពស់
និយោជិកល្អគួរតែជាអ្នកបំពេញការងារផ្ដោតលើលទ្ធផលខ្ពស់ចំពោះមុខការដែលបានត្រូវកំណត់ ពួកគេមិនលំៗ និងមិនរាយការណ៍យករួចខ្លួនទេ។ បុគ្គលិកប្រភេទរាយការណ៍ច្រើនព្រោះគាត់មិនសូវធ្វើការហើយខ្លាចមេដឹកនាំចាប់ថ្នាក់។
៦ មានគំនិតផ្ដួចផ្ដើម
សម័យនេះទៅហើយ និយោជិកម្នាក់ៗគួរតែខិតខំធ្វើការដោយឯករាជ្យ។ និយោជិកដែលត្រូវការការត្រួតពិនិត្យ ការណែនាំ ស្ដីថា ជាប្រចាំនឹងមករារាំងល្បឿននៃផលិតកម្មនិងប្រសិទ្ធភាព។
៧ ធ្វើការបានល្អជាមួយអ្នកដទៃ
បុគ្គលិកដែលមិនចុះសម្រុងព្រមទាំងខ្សោយសុជីវធម៌ទៅកាន់មនុស្សគ្រប់គ្នា ពូកែយ៉ាងណាក៏ឥតប្រយោជន៍។ ក្នុងអំឡុងពេលនៃដំណើរការសម្ភាសន៍គេនោះ សូមព្យាយាមកំណត់ថា តើនិយោជិកថ្មីដែលមានសក្ដានុពលម្នាក់ហ្នឹង មានចរិតងាយចុះសម្រុងជាមួយអ្នកដទៃដែរទេ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ JobSlide

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ