អាជីព
រៀនបង្កើតអារម្មណ៍ថា កន្លែងធ្វើការរបស់ខ្ញុំមានសុវត្ថិភាព
តាមរយៈការស្ទង់មតិរបស់ BBB Better Business Bureau បុគ្គលិកដែលធ្វើការច្រើនចង់ឲ្យក្រុមហ៊ុនអនុវត្តការវាយតម្លៃបុគ្គលិកជាប្រចាំ (Evaluations ) ចំណែកបុគ្គលិកលំៗ មិនចង់បានទេហើយច្រានចោលការវាយតម្លៃឬរកលេសផ្សេងៗទៀត។
ជាទូទៅ ទាំងបុគ្គលិកល្អនិងបុគ្គលិកខូច តែងតែចង់មានអារម្មណ៍ថា ខ្លួនជាអាទិភាពនៅក្នុងក្រុមហ៊ុននេះ ឬជាមនុស្សសំខាន់ ហើយលទ្ធផលក្នុងការស្ទង់មតិនិយាយភាគច្រើនថាពួកគេ «ចង់បានកន្លែងធ្វើការដែលមានសុវត្ថិភាព» មិនភ័យបារម្ភដោយពាក្យចចាមអារាមផ្សេងៗ។
យើងអាចបង្កើតកន្លែងធ្វើការមួយដែលបុគ្គលិកមានអារម្មណ៍ថា មានសុវត្ថិភាពផ្លូវចិត្តបានតាមរយៈ៖
១ ភ្ជាប់ទំនាក់ទំនងរវាងនិយោជិកនិងបុគ្គលិក

អ្នកគ្រប់គ្រងចាំបាច់ត្រូវដឹងពីរបៀបបង្កើនការចូលរួមរបស់និយោជិកក្នុងការងារពិសេសដោះស្រាយបញ្ហានានាក្នុងបរិយាកាសការងារ កុំឲ្យធ្លាក់ដៃព្រោះថា បុគ្គលិកល្អចាកចេញ បុគ្គលិកអែបអបនៅច្រើន អាស្រ័យលើគំនិតរបស់អ្នកគ្រប់គ្រងផ្ទាល់។
ឮស្តាប់មើលទៅហាក់ដូចជាសាមញ្ញតែ ការចំណាយពេលជាមួយនិយោជិកនិងស្គាល់ពួកគេគឺជាមធ្យោបាយងាយស្រួលនិងមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ស្មារតីការងារនិងការចូលរួមគំនិត ឆ្ពោះទៅរកជោគជ័យដូចគ្រួសារជិះលើទូកតែមួយ។
២ ស្គាល់មនុស្សឆ្នើមៗរបស់យើង

ការរៀនសូត្រពីគ្រួសារ ប្រវត្តិនិងគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ អាចជួយឲ្យអ្នកគ្រប់គ្រងអាចមានល្បិចដើម្បីបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយពួកគេ។ រកពេលថ្ងៃដើម្បីនិយាយសួស្តីហើយឆាតសួរពួកគេថា តើគ្រួសាររបស់ពួកគេកំពុងធ្វើការងាររលូនមុខរបរបើកថ្ងៃមុនយ៉ាងណាហើយ សុខភាពម៉េចហើយ។ល។ ការអនុវត្តរហ័សនិងត្រង់ៗ អាចធ្វើឲ្យបុគ្គលិកឆ្នើមមានអារម្មណ៍ដូចជា វត្តមានរបស់ពួកគេត្រូវបានមេដឹកនាំស្គាល់ ហើយយកចិត្តទុកដាក់ខ្លាំងជាពិសេស។ការស្រាវជ្រាវបង្ហាញថានិយោជិកដែលមានអារម្មណ៍ថា ខ្លួនត្រូវបានឲ្យតម្លៃខ្ពស់មានទំនោរចូលរួមកាន់តែច្រើនឡើងៗ នៅក្នុងការងារនិងការអនុវត្តការងាររបស់ពួកគេមិនស្ដាយកម្លាំងទេ ពោលឲ្យខ្លីគឺគេបំភ្លេចចោលតែម្តងការធ្វើCVរកការងារថ្មី ព្រោះគេលែងគិតថាចង់ចាកចេញពីទី«ដ៏មានសុវត្តិភាពមួយនេះ!»។
៣ ធ្វើតែចំពោះបុគ្គលិកល្អ

ពិតណាស់ យើងត្រូវចេះកំណត់នូវឧបករណ៍សម្រាប់ភាពជោគជ័យ។ ក្នុងនាមជាអ្នកគ្រប់គ្រងយើងមិនមានពេលជាមួយបុគ្គលិកច្រើនទេ ច្នេះត្រូវប្រាកដថា មានតែនិយោជិកល្អប៉ុណ្ណោះដែលមានឱកាសបាននៅក្នុងទីតាំងសុវត្ថិភាពនេះ។ ផ្តល់ឲ្យពួកគេនូវទំនុកចិត្តបន្ថែមទៀតលើអ្វីដែលពួកគេកំពុងធ្វើតែមិនប្រាកដថា ត្រូវទ្រាំជាមួយបុគ្គលិកអ៊ែលៗលំៗនោះទេ។ អារម្មណ៍គ្មានសុវត្តិភាព អាចនឹងត្រូវបញ្ឈប់ខណៈពេលដែលបុគ្គលិកមិនល្អលែងនៅ រីឯបុគ្គលិកល្អត្រូវបានរ៉ាប់រងឲ្យតម្លៃ ឬទទួលរង្វាន់សក្តិសម។ ព្យាយាមដោះស្រាយបញ្ហាបែងចែកបុគ្គលិកល្អ និងមិនល្អចេញឲ្យខាងតែបាន ដូចរើសចម្រាញ់គ្រាប់សណ្តែកដែរ ។ ទោះខ្ចិលយ៉ាងណាយើងត្រូវតែធ្វើ ព្រោះគ្រាប់ស្អុយតិចតួច បានបណ្តាលឱ្យបបរបង្អែមទាំងឆ្នាំងហូបមិនកើត។
៤ បណ្ដុះបណ្ដាលបន្ថែម
កុំពត់ស្រឡៅកុំប្រដៅមនុស្សកំហូច បានន័យថា ការផ្តល់ឲ្យបុគ្គលិករបស់អ្នកនូវមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ភាពជាម្ចាស់ខ្លួនឯងលើកិច្ចការ មិនមែនអនុវត្តិជាទូទៅទេ ព្រោះការបណ្តុះបណ្តាលនៅកន្លែងធ្វើការគឺថ្លៃណាស់ តម្លៃដែលខាតបង់ គឺពេលវេលានិងការវិនិយោគចិត្តថ្លើមរបស់យើង ដូច្នេះចូរចម្រាញ់យកតែអ្នកដែលមានឆន្ទៈរីកចម្រើន និងឧស្សាហ៍ព្យាយាម ។ ទំហំនៃការបង្កើនកម្រិតចូលរួមរបស់ពួកគេជាឱកាសនៃការចាត់ថ្នាក់ពួកគេថា ជាឆ្អឹងខ្នងរបស់សហគ្រាស ហើយអ្នកដែលជាឆ្អឹងខ្នងនឹងត្រូវបានថ្នាក់ថ្នមឲ្យតម្លៃ ឲ្យសម្រេចចិត្ត ឲ្យសាកល្បង ព្រោះភាពជោគជ័យឬបរាជ័យនឹងពឹងផ្អែកលើពួកគេ។ អនុញ្ញាតឲ្យពួកគេដឹងពីអ្វីដែលដំណើរការនិងអ្វីដែលខ្សោយនិងអនុញ្ញាតព្រមទាំងគាំទ្រឲ្យពួកគេបានផ្លាស់ប្ដូរដើម្បីរីកចម្រើន៕
ប្រែសម្រួល៖សុភា
ប្រភព៖ Better Business Bureau
ចុចអាន៖សម្តី៤យ៉ាងនេះ គេអាចនឹងចាត់យើងក្នុងចំណោមបុគ្គលិកយ៉ាប់ភ្លាម

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?