អាជីព
បង្កើតវប្បធម៌«ស្ដាប់បុគ្គលិកនិយាយ»បានប្រយោជន៍អីខ្លះ?
ការចូលរួមឲ្យយោបល់ ឬផ្ដល់ព័ត៌មានរបស់និយោជិក មានសារៈសំខាន់ណាស់ចំពោះអនាគតអាជីវកម្ម ព្រោះបុគ្គលិកលំៗ នឹងនាំអន្តរាយដល់ផែនការអនាគត។
ចាប់ផ្ដើមមើលយុទ្ធសាស្ត្រដើម្បីបង្កើនកម្រិតចូលរួមឲ្យយោបល់ឬផ្ដល់ព័ត៌មានរបស់និយោជិកឲ្យពួកគេហ៊ាននិយាយ ហ៊ានជូនយោបល់ ហ៊ានផ្ដល់ព័ត៌មានពិតដែលរឿងទាំងនោះយើងមិនចង់ឮក្ដី ឲ្យតែជាការពិតដែល មានផលល្អចំពោះក្រុមហ៊ុននិងស្ថាប័ន។
កំហុសជាទូទៅ នៃអ្នកគ្រប់គ្រងគឺមានទំនោរទៅរកការជឿថា រាល់ការសម្រេចចិត្តទាំងអស់របស់ខ្លួនចាំបាច់ត្រូវចេញពីឋានៈខ្ពស់បំផុតនៃឋានានុក្រមប៉ុន្តេតាមការពិតវិញ វិធីល្អបំផុតដើម្បីអនុវត្តយុទ្ធសាស្ត្រគឺចាប់ផ្តើមជាមួយគំនិតនិយោជិក ទើបខ្សែសង្វាក់នៃការអនុវត្តរលូន។
ការសូមធ្វើបែបនេះដើម្បីឲ្យប្រព័ន្ធស្ដាប់បុគ្គលិកនិយាយនៅស្ថាប័នយើងអំណោយផលដល់ជោគជ័យធំ៖
១ ផ្ដល់សិទ្ធិអំណាចដល់ពួកគេ

ធ្វើពួកគេអាចយកចំណេះដឹងនៃក្រុមនីមួយៗដើម្បីមកឲ្យដំណឹង មកចូលរួមច្នៃប្រឌិត ឬមកកែលំអ។ នៅពេលនោះពួកគេនឹងក្លាយជាផ្នែកមួយនៃដំណោះស្រាយដោយស្វ័យប្រវត្តិ ពួកគេទំនងជាមិនសូវបង្កើតឬធ្វើជាមូលហេតុនៃបញ្ហាទេ។
ក្នុងនាមជាអ្នកគ្រប់គ្រងតែងមានទំនួលខុសត្រូវក្នុងការជួយដឹកនាំនិយោជិកឲ្យក្លាយជាក្រុមដែលទទួលបានជោគជ័យនិងសាមគ្គីភាពរឹងមាំហើយចង់បានបែបនេះ ត្រូវចាប់ផ្តើមដោយការសហការគ្នានៃគំនិតសិនទើបការអនុវត្តិនានាបានរលូន។
២ អនុវត្តិការស្ទង់មតិ

ការស្ទង់មតិជាទិន្នន័យសំខាន់របស់ក្រុមហ៊ុន។ មនុស្សមិនងាយនិយាយជាមួយការស្ទង់នៅខាងក្រៅទេ ព្រោះគ្មានប្រយោជន៍សម្រាប់ខ្លួនគេតែនៅក្នុងស្ថាប័នការជម្រុញនិយោជិករបស់អ្នកឲ្យមានការបញ្ចេញយោបល់ពួកគេពិបាកប្រកែកហើយទាំងនេះជាវិធីធ្វើឲ្យពួកគេរៀនចាប់អារម្មណ៍ រៀននិយាយ ចំណែកអ្នកជិះសេះលែងដៃ យើងក៏នឹងរកឃើញការទទួលខុសត្រូវលំៗរបស់គេ។ បង្កើតរបៀបការស្ទង់មតិមួយដែលមានសំនួរភ្ជាប់សម្រាប់វាស់វែងការចូលរួមរបស់និយោជិកនិងស្វែងរកដំណោះស្រាយពិសេសតើធ្វើយ៉ាងណាកម្ចាត់ដៃគូប្រកួតប្រជែង។
៣ ពង្រឹងគុណតម្លៃ
តាំងពីមេដឹកនាំរហូតដល់អ្នកបោសំអាត ការចេះធ្វើឲ្យនិយោជិកគ្រប់គ្នាមានអារម្មណ៍ថាពួកគេជាផ្នែកមួយនៃក្រុមហ៊ុន ហើយវត្តមានរបស់ពួកគេនៅកន្លែងធ្វើការដោយស្មារតីមុតមាំមិនមែនអ៊ែលៗ គឺជាកត្តាសំខាន់ក្នុងការរក្សាកម្រិតនៃការចូលរួមខ្ពស់បំផុត។ និយោជិកដែលចូលរួមពេញដៃពេញជើង មានន័យថា ផលិតភាពនឹងកើនឡើង ប្រាក់ចំណេញនិងស្ទុះ ឡើង កម្រិតភាគហ៊ុនរបស់ម្ចាស់ភាគហ៊ុនកើនឡើង ហើយលទ្ធផលនៃការពេញចិត្តរបស់អតិថិជនអាចល្បីចេញបង្កើតប្រេនរឹងមាំធ្វើឲ្យក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះពិបាកផ្តួលដែលមនុស្សជាច្រើនស្រមៃចង់បាន។
៤ បង្វឹកការនិយាយនិងស្តាប់

ការនិយាយល្អគឺនិយាយត្រូវរឿង ការស្តាប់ល្អគឺស្តាប់មនុស្សសាច់ការ ដូច្នេះ ការចូលរួមនិយាយនិងជួយឲ្យពួកគេឱ្យខិតខំប្រឹងប្រែងឬចេះវិធីទំនាក់ទំនងយ៉ាងទាន់សម័យនិងមានលក្ខណៈអាជីពមិនកំប្លុកកំប្លែងខុសរឿង ឬកាច មានៈខុសបែបបទ។ ទីបំផុតបុគ្គលិកមានអារម្មណ៍ថាស្ថាប័នបានជួយឲ្យកម្រិតនៃសមត្ថភាពទំនាក់ទំនងនិងតម្លៃនៃការចូលរួមគំនិតរបស់គេកើនឡើងបានន័យថាគ្រប់គ្នាត្រូវបានក្រុមហ៊ុនគោរពនិងឲ្យតម្លៃ។
ការចូលរួមរបស់និយោជិក គឺជាផ្នែកចាំបាច់មួយនៃប្លង់មេ ដែលនឹងបង្កើតឲ្យមានកន្លែងធ្វើការមានសុវត្ថិភាពផ្លូវចិត្ត ទំនុកចិត្តនិងជឿនលឿន៕
ប្រែសម្រួល៖សុភា
ប្រភព EditaHR
ចុចអាន៖ដោះស្រាយហិរញ្ញវត្ថុក្រុមហ៊ុនក្នុងវិបត្តិកូវីដ ពិនិត្យវិធីនេះក្រែងអាចជួយបាន
ចុចអាន៖វិធី៥ យ៉ាង លើកទឹកចិត្តនារីក្នុងអាជីពនីមួយៗ ឲ្យកាន់តែប្រសើរ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ