អាជីព
ក្រុមហ៊ុនដែលភាន់ច្រឡំគ្នារវាង ទីផ្សារនិងផ្នែកលក់តែងតែបរាជ័យ! ហេតុអ្វី?
ការលក់និងទីផ្សារមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធហើយមានគោលបំណងធំរួមគឺដើម្បីបង្កើនប្រាក់ចំណូល។
ប៉ុន្តែដោយសារបំណងនេះ ក្រុមហ៊ុនតូចធំជាច្រើនបានធ្វើខុស ដោយដាក់ផ្នែកទំាងពីរនៅជាមួយគ្នា ហើយផ្ដោតលើការលក់ជាជាងការធ្វើទីផ្សារដែលជាហេតុបរាជ័យ។
ផ្នែកទាំងពីរគួរតែនៅឯករាជ្យ។ និយាយឲ្យស្រួលស្តាប់ ផ្នែកទីផ្សារជាផ្នែកបង្កើតម៉ាសសញ្ញា ចេញធ្វើការឃោសនា (ផ្នែកនេះចំណាយលុយ) ពេលបានជោគជ័យមានគេស្គាល់ផលិតផលឬសេវាកម្មខ្លួនហើយ ទើបផ្នែកលក់ចេញរកលុយត្រឡប់មកវិញម្តង។

អញ្ចឹងតើការលក់និងទីផ្សារខុសគ្នាយ៉ាងដូចម្តេច? និយាយដោយសាមញ្ញបំផុតការលក់អាចត្រូវបានគេហៅថាដំណើរការដែលផ្តោតឬផ្តោតលើបុគ្គលឬក្រុមតូច ទីផ្សារផ្តោតលើក្រុមធំឬមនុស្សទូទៅ។
ការងារទីផ្សារជារួមគឺលំបាកលំបិនជាង និងទៅមុខមុន។ ផ្នែកនេះត្រូវពូកែជំនាញស្រាវជ្រាវ (កំណត់តម្រូវការរបស់អតិថិជន) ការអភិវឌ្ឍន៍ផលិតផល (ឲ្យយោបល់មកផ្នែកផលិត មិនមែនផ្នែកផលិតបញ្ជាផ្នែកទីផ្សារទៅឃោសនាផលិតផលខ្វះភាពច្នៃប្រឌិតរបស់ខ្លួននោះទេ) និងផ្សព្វផ្សាយផលិតផល (តាមរយៈការផ្សាយពាណិជ្ជកម្ម) និងបង្កើតការយល់ដឹងអំពីផលិតផលក្នុងចំណោមអ្នកប្រើប្រាស់។
មធ្យោបាយទីផ្សារបែបនេះហើយដែលក្រុមហ៊ុនខ្លំាងតែងមានផ្នែកឬនាយកដ្ឋានទីផ្សារដែលធំ សឹងអាចហៅថាផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មដ៏មានអំណាចមួយ Business Development ។
នៅពេលអ្នកមានទីផ្សារធំនិងខ្លំាង អតិថិជន មកដល់មុខផ្ទះពេលនោះហើយដែលផ្នែកលក់ត្រូវទទួលពួកគេដោយចំណេះដឹងត្រឹមត្រូវ។
អ្នកណាសមនឹងគ្រប់គ្រងផ្នែកទីផ្សារ?

ជាទូទៅ នាយកផ្នែកទីផ្សារពូកែSoft skillជំនាញញទន់ និងផែនការពាណិជ្ជកម្ម ការវិភាគទិន្នន័យប្រជាសាស្ត្រ ការច្នៃប្រឌិតផលិតផលឬសេវាកម្ម ព្រមទំាងចំណេះទំនាក់ទំនងសារធាណៈដ៏រឹងមាំផង។ ផ្នែកនេះមិនអាចចេះត្រឹមផ្នែកណាមួយក្នុងចំណោមនេះទេ។
នៅពេលដែលអ្នកដាក់ចេញផែនការវិនិយោគមួយគេសម្លឹងមើលតែសមត្ថភាពនៃផ្នែកទីផ្សារ ប្រសិនបើផ្នែកនេះចន្លោះ ឬគ្រប់គ្រងដោយបុគ្គលមិនមានសមត្ថភាព នឹងដួលរលំ៕
ប្រែសម្រួល៖ចម្រើនតារា
ចុចអាន៖ការប្ដេជ្ញាចិត្តធំ៥ យ៉ាងដែលអាចដឹកនាំយើងដល់កន្លែងដែលចង់ទៅ
ចុចអាន៖កំហុសទាំង ៧ នៃសិល្បៈគ្រប់គ្រងមនុស្សដែលនាំឲ្យភាពជាអ្នកដឹកនាំចុះខ្សោយ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?