Connect with us

អាជីព

គន្លឹះ ៦ យ៉ាង​ធ្វើ​ឲ្យ​ដំណើរការ​ការ​ប្រជុំ​ធំៗ​​ ប្រកបដោយ​ជោគជ័យ​មិន​មាន​គំនិត​ខ្វែង​គ្នា

បានផុស

នៅ

ការ​ប្រជុំ​​ប្រកប​​ដោយ​ជោគជ័យ​និង​ប្រសិទ្ធភាព ​គឺ​ជា​វិធី​មួយ​នៃ​ការ​ពិភាក្សា​និង​ដោះស្រាយ​បញ្ហា​ មិន​ត្រឹម​តែ​នៅ​ក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​នៅ​ក្នុង​អង្គភាព​មួយ​ចំនួន​ផង​ដែរ។

នេះ​គឺ​​​ជា​គន្លឹះ​ងាយ​ៗ​ចំនួន ៦ អំពី​របៀប​ដំណើរការ​ការ​ប្រជុំ​ប្រកបដោយ​ប្រសិទ្ធភាព៖

១. កំណត់​គោលបំណង​ច្បាស់លាស់​សម្រាប់​ការ​ប្រជុំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រជុំ​មួយ​មាន​ប្រសិទ្ធភាព​ លុះ​ត្រា​តែ​គោលបំណង​និង​គោលដៅ​ត្រូវ​បាន​ឆ្លើយតប មិន​ថា​ដោះស្រាយ ជម្លោះ​រវាង​បុគ្គលិក​ឬ​ពិភាក្សា​អំពី​វិបត្តិ​ក្រុមហ៊ុន​ទេ។ នេះ​ក៏​ពាក់ព័ន្ធ​នឹង​ការ​ឈាន​ដល់​លទ្ធផល​ជាក់លាក់​មួយ​ដែរ​ ហើយ​លទ្ធផល​នេះ​ទំនង​ជា​ទាក់ទង​ទៅ​នឹង​គោលបំណង។

គោលបំណង​ច្បាស់លាស់​ ត្រូវ​តែ​បាន​គ្រោង​ទុក ​មុន​ពេល​បញ្ជូន​លិខិត​អញ្ជើញ​ទៅ​អ្នក​ដែល​ពាក់ព័ន្ធ។

. អញ្ជើញ​តែ​មនុស្ស​សំខាន់ៗ​ក្នុង​ផ្នែក​នីមួយៗ

បើ​គោលបំណង​នៃ​ការ​ប្រជុំ​ទាក់ទង​ជាមួយ​បណ្ដាញ​សុវត្ថិភាព​របស់​ក្រុមហ៊ុន ត្រូវ​អញ្ជើញ​ប្រធាន​ផ្នែក​ព័ត៌មាន​វិទ្យា។ តែ​បើ​ការ​ប្រជុំ​មាន​ទាក់ទង​ជាមួយ​អនាគត​ក្រុមហ៊ុន​ អញ្ជើញ​ចៅហ្វាយ​របស់​អ្នក​ និង​បុគ្គលិក​ផ្សេង​ទៀត​ឲ្យ​ចូលរួម។

ពិចារណា​តែ​មនុស្ស​ដែល​សំខាន់​ក្នុង​ផ្នែក​របស់​ពួកគេ ​សម្រាប់​ការ​ប្រជុំ​​ បន្ទាប់មក​ផ្ញើ​លិខិត​អញ្ជើញ​ទៅ​មនុស្ស​ទាំងនោះ។ តាម​វិធី​នេះ​ អ្នក​នឹង​មិន​ខ្ជះខ្ជាយ​ពេលវេលា​​របស់​អ្នកដទៃ​ឡើយ។

៣. មិន​ត្រូវ​អនុញ្ញាត​ឲ្យប្រើ​ស្មាតហ្វូន​ឬ​ថេប្លេត​ក្នុង​ពេល​ប្រជុំ

ដើម្បី​ធានា​ថា​ពួកគេ​នឹង​ផ្ដោត​លើ​ការ​ប្រជុំ​ប្រកប​ដោយ​ប្រសិទ្ធភាព ​ត្រូវ​តែ​ហាមឃាត់​ការ​ប្រើប្រាស់​ស្មាតហ្វូន​និងថេប្លេត។ ដូច្នេះ​ម្នាក់ៗ​ នឹង​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រជុំ​តែ​ប៉ុណ្ណោះ។

៤. ចាត់តាំង​អ្នក​ណា​ម្នាក់​សម្របសម្រួល​សម្រាប់​ការ​ប្រជុំ

ទោះបី​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​រៀប​គម្រោង​ប្រជុំ​ក៏​ដោយ ​នេះ​មិន​មាន​ន័យថា​អ្នក​ក៏​ជា​អ្នក​សម្របសម្រួល​ដែរ។ គួរ​តែ​រក​មនុស្ស​ដែល​សក្ដិសម​បំផុត​ ដើម្បី​សម្របសម្រួល​ក្នុង​កិច្ច​ប្រជុំ​ ឬ​បើ​អ្នក​គិត​ថា​ អ្នកណា​ម្នាក់​ដឹង​ពី​របៀប​នៃ​ដំណើរការ​ការ​ប្រជុំ ​ប្រកបដោយ​ប្រសិទ្ធភាព។

. ចំណាយ​រយៈពេល ៥ ទៅ ១០ នាទី​ពិនិត្យ​មើល​សេចក្ដី​សម្រេច​ចុងក្រោយ

ការ​ដឹង​ច្បាស់​រវាង​អ្នកចូលរួម​និង​គោលបំណង ​នៃ​ការ​ប្រជុំ​ ត្រូវ​តែ​បំពេញ​​ឲ្យ​បាន​មុន​ពេល​បញ្ចប់​ការ​ប្រជុំ។ នេះ​ធានា​ថា​ មនុស្ស​គ្រប់គ្នា​ពេញចិត្ត​នឹង​សំណួរ​របស់​ពួកគេ​ នឹង​អាច​រួម​បញ្ចូល​ជា​ន័យ​តែ​មួយ។

អ្នក​សម្របសម្រួល​គួរ​តែ​លុប​បំបាត់​រាល់​ការ​ខ្វែង​គំនិត​គ្នា​ រវាង​អ្នក​ចូលរួម ​មុន​ពេល​បញ្ចប់​កិច្ច​ប្រជុំ​ ហើយ​ពួកគេ​ត្រូវ​តែ​ចេញ​នូវ​ដំណោះស្រាយ​ច្បាស់លាស់ ​ចំពោះ​បញ្ហា​របស់​ពួកគេ។

៦. ផ្ញើ​សន្លឹក​វាយ​តម្លៃ​ទៅ​អ្នក​ចូលរួម​ទាំងអស់

យើង​ត្រូវ​តែ​ទទួលស្គាល់​ថា ​មិនមែន​គ្រប់គ្នា​សុទ្ធ​តែ​ចូលចិត្ត​គំនិត​នៃ​ការ​ប្រជុំ​ទេ ​ហើយ​សម្រាប់​អ្នក​ផ្សេង​ទៀត​ យើង​ត្រូវ​តែ​រក​វិធី​ ដើម្បី​ធានា​ថា ​ពួកគេ​មាន​អ្វី​ចង់​បន្ថែម​ទៀត។

ពួកគេ​មួយ​ចំនួន​មិន​និយាយ​ពី​បញ្ហា​កើតឡើងឡើយ បើ​សិន​ត្រូវ​សួរ​ដោយ​ផ្ទាល់​ក្នុង​ពេល​ប្រជុំ។ ដូច្នេះ​សន្លឹក​វាយ​តម្លៃ​ គឺ​ជា​ឧបករណ៍​ងាយមួយ​ ដើម្បី​ទទួល​បាន​មតិ​ឆ្លើយតប​ពី​មនុស្ស​ទាំងនោះ ៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ យ៉ាង​សម្គាល់​ថា ចៅហ្វាយ​កំពុង​តែ​មិន​ទុកចិត្ត​យើង

ចុចអាន៖ល្បិច​ប្រើ​ពេល​សម្ភាសន៍​ធានា​ធ្វើ​ឲ្យ​គេ​ចង់​ជ្រើសរើស​យើង​រំលង​បេក្ខជន​ផ្សេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១២ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៩ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម