អាជីព
៩ យ៉ាងត្រូវចៀសវាងដើម្បីបង្កើតមិត្តនៅកន្លែងធ្វើការ
ការបង្កើតមិត្តភ័ក្ដិនៅក្នុងកន្លែងធ្វើការគឺជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យការងារទូទៅ។ ការរាប់អាននិងមានមិត្តនៅការិយាល័យអាចជួយឲ្យអ្នករីករាយនឹងការងាររបស់អ្នករាល់ថ្ងៃ។ ដូច្នេះដើម្បីមានមិត្តភ័ក្ដិរាប់អាននៅគ្រប់ទីកន្លែងដែលអ្នកធ្វើការ អ្នកត្រូវចៀសវាងនូវទង្វើ ៩ យ៉ាងដូចខាងក្រោម៖
១. កុំបដិសេធជួយអ្នកដទៃ

ការពិតគ្មាននរណានឹងចូលចិត្តអ្នកទេ ប្រសិនបើគេពឹងពាក់អ្នក តែអ្នកបដិសេធការសុំជំនួយនោះ។ ប៉ុន្តែបើអ្នកបានជួយធុរៈដែលគេបានពឹង ទោះវាតូចក្ដី គេនឹងដឹងគុណ ព្រមទាំងគោរពសរសើរអ្នក។
២. កុំបដិសេធគំនិតរបស់នរណាភ្លាមៗ
ប្រយ័ត្នចំពោះវិធីដែលអ្នកនឹងប្រាប់នរណាម្នាក់ ខណៈពេលអ្នកមិនចូលចិត្តគំនិតរបស់ពួកគេ។ ពិចារណាវាជាមុន មុនពេលបដិសេធវាដោយស្វ័យប្រវត្តិ។ អ្នកត្រូវសម្ដែងការគោរពយ៉ាងសមរម្យចំពោះពួកគេ ទោះបីគំនិតនិងយោបល់របស់ពួកគេមិនត្រឹមត្រូវហើយឆ្គាំឆ្គងក៏ដោយ។
៣. កុំបង្កសំឡេងក្នុងបន្ទប់ការងារ
ធ្វើការនៅក្នុងបន្ទប់រួមគ្នា វាពិបាកណាស់ ព្រោះវាមិនមែនជាបន្ទប់ផ្ទាល់ខ្លួន ហើយវាតែងផ្ដល់ឲ្យអ្នកនូវអារម្មណ៍ចង្អៀតចង្អល់។ ប៉ុន្តែមិត្តរួមការងាររបស់អ្នកក៏មិនខុសពីអ្នកប៉ុន្មានឡើយ។ ដូច្នេះកុំបន្ថែមសម្ពាធកាន់តែច្រើន គឺកុំបង្ករសំឡេងឮខ្លាំងៗ ដោយដាក់សំឡេងសារឬសំឡេងទូរសព្ទរោទ៍ឮៗ ប្រើឧបករណ៍បំពងសម្លេងឮពេលនិយាយទូរសព្ទ ឬនិយាយគ្នាខ្លាំងៗជាមួយនរណាម្នាក់ក្នុងការិយាល័យ។
៤. កុំរំលងកម្មវិធីខួបកំណើត
ប្រសិនបើការិយាល័យរបស់អ្នក មាននរណាម្នាក់ខួបកំណើត ហើយត្រូវសរសេរកាតជូនពរខួបកំណើត នោះត្រូវចូលរួមសរសេរ ឬបើគេស្នើសុំឲ្យបរិច្ចាគលុយខ្លះសម្រាប់ពិធីជប់លៀង នោះកុំលាក់ខ្លួនធ្វើមិនដឹង។ ការចូលរួមបែបនេះ គឺជាជំហានក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលនៅជុំវិញអ្នកបានកាន់តែប្រសើរ។
៥. កុំខកខានឱកាសជជែកគ្នាតូចៗ
វិធីល្អបំផុតក្នុងការចុះសម្រុងជាមួយមនុស្សគ្រប់គ្នា គឺចូលរួមក្នុងការនិយាយគ្នាតូចៗ។ សួរគេពីនេះពីនោះដូចជា គេធ្វើអ្វីនៅចុងសប្តាហ៍? តើកូនៗរបស់ពួកគេយ៉ាងម៉េចដែរ?។ល។ ការជជែកគ្នាខ្លីៗពីរបីដងអាចនាំឲ្យអ្នកកាន់តែស្និទ្ធស្នាលគ្នាខ្លាំងឡើង។
៦. កុំពូកែរអ៊ូរទាំពេក
ជាទូទៅមនុស្សចូលចិត្តភាពវិជ្ជមានច្រើនជាងអវិជ្ជមាន។ ប្រសិនបើអ្នកពូកែត្អូញត្អែរឥតឈប់ នោះគិតទៅមើល៍ តើអ្នកដទៃគិតយ៉ាងណាចំពោះអ្នក? ម្យ៉ាងទៀត បើអ្នកឮមិត្តរួមការងាររអ៊ូរឿងការងារ ឬនិយាយដើមអ្នកផ្សេង ចូរអ្នករក្សាវាទុកម្នាក់ឯងបានហើយ។
៧. កុំយកអាហារមានក្លិនមិនល្អចូលការិយាល័យ
វាមិនងាយស្រួលទេ ក្នុងការយកម្ហូបដែលមានក្លិនស្អុយចូលការិយាល័យ ហើយជួនកាលក្លិនវាក៏អាចធ្វើឲ្យអ្នករួមការងាររបស់អ្នកឈឺផងដែរ។ ពួកគេនឹងចង់ចៀសវាងអ្នក ប្រសិនបើអ្នកធ្វើបែបនេះ ហើយបើដូច្នេះតើអ្នកអាចបង្កើតមិត្តបានយ៉ាងដូចម្តេចនៅពេលដែលគ្មាននរណាម្នាក់ចង់និយាយជាមួយអ្នកទៀត?
៩. កុំខ្សែលើអ្នកដទៃ

បើមានភារកិច្ចជាក្រុមត្រូវចេះជួយគ្នា និងមិនព្យាយាមស្វែងរកគុណសម្បត្តិតែម្នាក់ឯងទេ។ កុំព្យាយាមបំផ្លាញឱកាសរបស់មិត្តរួមការងារ ខណៈគេបានទៅមុខលឿនជាងអ្នក។ ធ្វើជាមិត្តល្អ បុគ្គលិកល្អ នោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលអ្នកផ្សេងដណ្ដើមគ្នាធ្វើជាមិត្ត។
៩. កុំខកខានអញ្ជើញមិត្តឲ្យបានគ្រប់គ្នា
ប្រសិនបើអ្នកមានកម្មវិធីជួបជុំ ឬញ៉ាំអាហាររួមគ្នា សុំកុំភ្លេចអញ្ជើញអ្នករួមការងារឲ្យបានគ្រប់ៗគ្នា។ បើកាលណាអ្នកហៅម្នាក់ ហើយអត់ម្នាក់ វាហាក់បង្ហាញថា អ្នកបានរើសអើងឬប្រកាន់បក្សពួកដូច្នោះដែរ។ អ្នកត្រូវអញ្ជើញទៅជាក្រុម ទោះបីមានអ្នកខ្លះជ្រើសរើសមិនទៅក៏ដោយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖រឿង ៧ យ៉ាងដែលបុគ្គលជោគជ័យម្នាក់ៗមានលក្ខណៈដូចគ្នា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ