អាជីព
រឿងខុសឆ្គងបីយ៉ាង ដែលមិនសូវមានអ្នកណាហ៊ានរំលឹកប្រាប់មេដឹកនាំខ្លួនចំៗឡើយ
មេដឹកនាំ ទូន្មានប្រៀនប្រដៅកូនចៅជារឿងធម្មតា។ ធ្វើកូនចៅគេរមែងតែងត្រូវសង្កត់ចិត្តអត់ធ្មត់ ពេលខ្លះចាំបាច់ត្រូវឆ្លើយយល់ព្រម ទោះដែលឮមកនោះជាការណ៍ មិនពិតឬមិនត្រឹមត្រូវទាំងស្រុងក្ដី។ ធ្វើយ៉ាងនេះទើបធ្វើការជាមួយគ្នាយូរអង្វែងបាន។
ប៉ុន្តែមេដឹកនាំល្អ ក៏តែងតែចង់បានការកែលម្អដូចគ្នា។ រឿងទាំងងបីនេះ កុំសង្ឃឹមឲ្យសោះថាកូនចៅណាហ៊ាននិយាយតវ៉ា ឬលើកហេតុផលពន្យល់អ្នក។ មានអ្វីខ្លះទៅ?
១ ប្រើអារម្មណ៍ទូទាត់ហេតុការណ៍

មិនថា អ្នកណាដូចអ្នកណាទេ តែមានគេមកចាក់ដោតខឹងក្រោធភ្លាមមួយរំពេជ ឲ្យតែស្តាប់ទៅទំនង។ ទោះរៀនឲ្យសញ្ញាប័ត្រ Problem Solving ធំដុំមកពីប្រទេសណាក្តី នៅតែមួយឆាវហ្នឹង បើប៉ះកំពូលមហាអាម៉ាត្រចេះក្បាច់គុន ខាងចាក់ចុចដល់កំពូលផង អាចនឹងវឹកវរក្រឡាប់ផ្កាប់ផ្ងារបាន ។ ការនេះ ទាមទារមេដឹកនាំខ្លួនឯង ចេះសង្រួមចិត្តនិងធ្វើការអត់ធ្មត់ សមាធិជានិច្ច រាល់ពេលខឹងផ្ទុះម្តងៗ។
អ្នកស្តាំនិងអ្នកឆ្វេង មានតម្លៃដូចគ្នា តែមេដឹកនាំឆ្លាតត្រូវចេះបិទមាត់មនុស្សខូច ប្រើតែដៃជើង កុំស្តាប់សម្តី ចំណែកអ្នកប្រាជ្ញដែលមានគតិយកជាការទុកចិត្តបានស្តាប់ ទុកស្តាប់សម្ដីកុំប្រើកម្លាំង ដូចជាពាក្យខ្មែរយើងមានទុកមកស្រេច វៀចទុកធ្វើកង់ត្រង់យកធ្វើកាំ។
២ មិនវិនិយោគភាពស្មោះត្រង់មុន តែចង់បានផល
មេដឹកនាំម្នាក់ៗរអ៊ូតែពីរឿងភាពស្មោះត្រង់ ព្រោះពិបាករក។ អ្នកខកចិត្តពិតណាស់ព្រោះអ្នកធំពេក អ្នកមិនងាយរកបានមនុស្សស្មោះទេ។ តែប្រការមួយវិញទៀត មានអ្នកណាធ្លាប់ដែលរិះគន់អ្នកវិញអំពីចិត្តស្មោះរបស់អ្នកវិញដែរ? គ្មានអ្នកណាហ៊ាននិយាយទេមែនទេ? តាមពិតអាថ៌កំបាំងងាយស្រួលលើលោកនេះ គឺបើចង់បានការស្រលាញ់ បង្ហាញវាមុន ចង់បានភាពស្មោះត្រង់ធ្វើវាមុនសិនទៅ។ ប្រសិនអ្នកចង់បានអ្វីមួយ ធ្វើវាទៅលើកូនចៅសិនទៅមើល កុំទាមទារតែម្ខាង។ អ្នកខ្លះចង់បានណាស់មនុស្សស្មោះត្រង់ ប៉ុន្តែខ្លួនវិញបិទជិត អ្វីក៏មិននិយាយអ្វីក៏មានសេណារីយោ តើកាលៈទេស: និងបរិយាកាសមិនស្មោះត្រង់ ដែលអ្នកកំពុងបង្កើតឡើងមកនេះ ឲ្យអ្នកណាហ៊ានប្តូរជីវិតមកស្មោះត្រង់ជាមួយយើងបាន?
រឿងស្នេហាភក្តីចិត្ត និងភាពស្មោះត្រង់ជារឿងបេះដូង ហើយគ្រប់រឿងដែលទាក់ទងនឹងបេះដូងទាមទារត្រូវយកបេះដូងទៅវិនិយោគ។
៣ មិនរវល់សន្សំព្រហ្មវិហារធម៌

មេដឹកនាំជាមនុស្សដ៏សំខាន់នៃជីវិតមនុស្សម្នាក់ៗ។ ដែលអ្នកណាម្នាក់ព្រមឱនលំទោនគោរពអ្នកជាមេកោយ គួរតែអ្នកយកចិត្តទុកដាក់ចំពោះអារម្មណ៍គេវិញដូចគ្នា។ តើរាល់ព្រឹត្តិការណ៍សំខាន់ៗ ក្នុងជីវិតរបស់ពួកគេ អ្នកបង្ហាញខ្លួនដែរទេ? អ្នកដឹងថា សំខាន់ចំពោះពួកគេកម្រិតណាដែរ? គ្រួសារគេចង់ឃើញអ្នក ចង់ថ្លែងអំណរគុណអ្នក ហើយអ្នកគិតថា វាជារឿងតូចតាចអាចជំនួសដោយលុយកាក់បាន ? តែមិនពិតទេ ភាពស្និទ្ធស្នាលដូចជាក្រុមគ្រួសារមិនមែនមានតែមាត់ឡើយ។
មនុស្សមានចិត្តឲ្យគ្នា មិនថាពេលសប្បាយឬទុក្ខព្រួយ រមែងមានវត្តមានជាមួយគ្នា នេះទើបអាចស្វែងរកភាពស្មោះត្រង់ចំពោះគ្នាបានយូរអង្វែង៕
ប្រែសម្រួល៖តុងឡុង
ចុចអាន៖គន្លឹះដោះស្រាយដោយសន្តិវិធី ចំពោះការសម្លុតធ្វើបាបនៅកន្លែងធ្វើការ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ