Connect with us

អាជីព

ហេតុអ្វី​៥ឆ្នាំកន្លងទៅ នៅតែ​ឡើង​ប្រាក់​ចំណូល​មិន​បាន​៥ដង?

បានផុស

នៅ

ការ​ឡើង​ប្រាក់​ខែ ទាក់ទង​នឹង​ការ​ឡើង​ឋានៈ ​តួនាទី ការទទួលខុសត្រូវ។ ប្រសិន​បើ​អ្នក មិន​អាច​គុណ​ប្រាក់​ខែ​ឡើង​ដល់​ប្រាំ​ដង ពី​វ័យ​២៥​ដល់៣០ឆ្នាំឧទាហរណ៍ ២០០ដុល្លារ​នៅ​អាយុ២៥ ឡើងដល់១០០០ដុល្លារនៅអាយុ​៣០ឆ្នាំ ខាងក្រោម​នេះ​ជា​មូលហេតុ៖

១ ដើរ​តាម​មេដឹកនាំ​ខុស

ជាទូទៅ​មេដឹកនាំ​ល្អ​មិន​ដែល​ប្រើ​យុវវ័យ​អ្នក​ចោល ហើយ​មិន​គិត​អំពី​អនាគត​របស់​អ្នក​បែបនេះ​ទេ។ ក្នុង​វ័យ​២៥ឆ្នាំ ជា​វ័យ​មួយ ដែល​អ្នក​ត្រូវ​សំលៀង​អនាគត​ មេដឹកនាំ គេ​ប្រាកដជា​មិន​ទុក​អ្នក​ធ្វើការ​ដដែលៗ ស៊ីមួយ​ថ្ងៃរួចមួយថ្ងៃ គេប្រាកដជា មិន​ឲ្យ​អ្នកធ្វើការ​ដែលគ្មាន​គោលដៅ គេ​ប្រាកដជា មិន​ទុក​អ្នកនៅមួយ​កន្លែង​។ ប្រសិន​អ្នកមិនឃើញខ្លួនឯង​បានរៀនអ្វីថ្មី បាន​ទទួល​ការ​ទុកចិត្ត​​ឲ្យ​​ឯករាជ្យ​ បានទទួល​ឱកាស​ជម្នះ​ឧបសគ្គ​ដោយ​ខ្លួនឯង ហើយ​រយៈពេល​ប្រាំ​ឆ្នាំ ​អ្នក​ត្រូវគេទុកចោល​មិនដែលវាយតម្លៃ​ចំណុចខ្លាំង​ខ្សោយ​ អ្នកកំពុង​ផ្ញើ​វាសនា​នឹង​មនុស្ស​ខុស។

២ រើស​កន្លែង​ខុស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​ប្រាំ​ឆ្នាំំ កន្លងទៅ អ្នក​ចូល​វ័យសាម ជាមួយ​បៀរ៍វត្សឡើងមួយ​ឆ្នាំ​១០ដុល្លារឬម្ភៃដុល្លារ​ស្មើនឹង​១០ភាគរយ ហើយ​មិនដែលឡើងតួនាទីឬឡើងតួនាទី​ដែលឡើងត្រឹម​ល្អមើល កម្រិត​ក្នុងCVនៅ​តែ​មិនអាចឡើងទៅ Seniroឬ Manager​ អ្នកកំពុង​ខាត​ប្រាំឆ្នាំ​ជាមួយ​កន្លែង​មួយ​ដែល​គ្មាន​ឆន្ទៈ​ក្នុងការ​កសាងអាជីពពិត​សម្រាប់​ជីវិត​អ្នកឡើយ។ អ្នក​មិនគួរទ្រាំ​នៅ​ដល់​អាយុ៤០ ដល់​ពេល​គេ​ដេញ​ចោល​ ឬ​ក្មេង​ជំនាន់​ក្រោយ​មក​ត្រួត​ពី​លើ​នោះ​ឡើយ។

ស្ថាប័ន​ល្អមួយ គឺកន្លែង​ដែលមនុស្សវ័យ​ក្មេង​គ្រប់គ្នា​ត្រូវ​បាន​បញ្ចេញ​អស់​សក្ដានុពល​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​យុវវ័យ​របស់​ពួកគេ មិនមែន​យក​គេមកអង្គុយ​ស្តាប់ចាស់ៗ​រអ៊ូរទំា​បង្កើត​បក្សក្រុម បង្កើត​ទំនាស់​ ​បង្រៀន​ស្ទីល​លាបពណ៌ បែងចែក​នោះទេ។

៣  អ្នក​ជា​មនុស្ស​ចោលម្សៀត

សម្ដី​នេះ​ធ្ងន់​ប៉ុន្តែ​វា​ជា​ការ​ពិត។ រយៈពេល​៥ឆ្នាំ​គេរៀនបានបរិញ្ញាប័ត្រលើសពីមួយ ឯអ្នកវិញ​នៅ​ធ្វើការ​ដដែល ហើយ​ចាស់​តែ​មុខ​និង​សក់។ ប្រសិន​មេដឹកនាំ​របស់​អ្នក​ល្អ ជំរុញ​តែ​អ្នក​មិន​ចង់ ស្ថាប័ន​អ្នកលើកទឹកចិត្ត​មាន​គោលនយោបាយ​ខ្លាំង​តែ​អ្នក​មិន​លុះ មិន​ចង់​សាក​ថ្មី ខ្លាច​លំបាក ខ្លាច​បាត់​ឱកាស​កម្សាន្ត អ្នក​គួរ​ដាក់ឈ្មោះ​ថា​ខ្លួនឯង​ថា ដូចម្ដេច?

Jack Ma សេដ្ឋី​នៃ​ផ្សារ​អនឡាញ អាលីបាបា និយាយថា ប្រសិន​បើ​អាយុ​៣៥ហើយ​អ្នក​នៅ​តែ​ក្រ វា​ជា​គំនិត​របស់​អ្នក​ខ្លួនឯង! ភ្ញាក់ខ្លួន​ឡើង!

ប្រែសម្រួល៖Mr Tomorrow 

ចុចអាន៖៩ យ៉ាង​ត្រូវ​ចៀសវាង​ដើម្បី​បង្កើត​មិត្ត​នៅ​កន្លែង​ធ្វើការ

ចុចអាន៖ក្រុមហ៊ុន​ដែល​ភាន់​ច្រឡំ​គ្នា​រវាង ទីផ្សារ​និង​ផ្នែក​លក់​តែងតែ​បរាជ័យ! ​ហេតុអ្វី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម