៥ ចំណុចទាក់ទាញបុគ្គលិកឆ្នើមៗនៅធ្វើការយូរអង្វែង – Kampuchea Thmey Daily
Connect with us

អាជីព

៥ ចំណុចទាក់ទាញបុគ្គលិកឆ្នើមៗនៅធ្វើការយូរអង្វែង

Published

on

រាល់ពេលមាន​បុគ្គលិកសកម្មម្នាក់ៗលាឈប់ពីការងារ ជារឿងឈឺក្បាលមួយ ដែលមេដឹកនាំត្រូវប្រឈមពីព្រោះថា  ការស្វះស្វែងរកបុគ្គលិកថ្មីមកជំនួសមិនត្រឹមតែខាតពេលទេ ជួនកាលអាចរកបុគ្គលិកល្អមិនបានដូចអ្នកមុនទៀត។

កុំឲ្យស្មុគស្មាញជាមួយរឿងនេះ យើងមានគន្លឹះចំនួន ៥ សម្រាប់មេដឹកនាំពិចារណា ដើម្បីទប់ស្កាត់បុគ្គលិកដែលចង់លាឈប់ ឲ្យនៅធ្វើការដូចដើម៖

១. បង្ហាញការផ្ដល់តម្លៃឲ្យគេឃើញ

ជាមេដឹកនាំ ត្រូវឲ្យបុគ្គលិកនោះដឹងថា លោកអ្នកផ្ដល់តម្លៃទៅលើគេ ហើយគេពិតជាមានសារៈសំខាន់សម្រាប់កន្លែងរបស់អ្នក។ លោកអ្នកអាចធ្វើឲ្យគេដឹងដោយប្រាប់គេតែពីរនាក់ ឬ នៅពេលប្រជុំអាចលើកឡើងពីចំណុចល្អរបស់គេឲ្យបុគ្គលិកផ្សេងបានដឹងដែរ។

ការលើកឡើងបែបនេះធ្វើឲ្យបុគ្គលិកពេញចិត្ត ព្រមទាំងការខិតខំប្រឹងប្រែងលើតួនាទីរបស់ខ្លួន ក៏ដូចជាការបង្ហាញពីគម្រូទៅកាន់បុគ្គលិកដទៃទៀតដែរ។

២. ភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួន

ការមានទំនាក់ទំនងរវាងកូនចៅ និង មេកោយជារឿងធម្មតា ប៉ុន្ដែនៅក្រៅម៉ោងការងារលោកអ្នកក៏អាចមានទាក់ទងជាមួយគេបែបផ្ទាល់ខ្លួនផងដែរ។ ដើម្បីបង្កើតទំនាក់ទំនងនោះ លោកអ្នកអាចចាប់ផ្ដើមដោយសួរនាំពីនេះពីនោះអំពីក្រុមគ្រួសារ ចំណង់ចំណូលចិត្ត ដំណើរកម្សាន្តល។ល។

៣. ផ្ដល់នូវទំនួលខុសត្រូវឲ្យគេ

មនុស្សយើងរមែងចង់ឲ្យអ្នកដទៃចាត់ទុកខ្លួនជាបុគ្គលម្នាក់ដែលមានទំនួលខុសត្រូវមិនថាក្នុងការងារឬក្នុងជីវិត។ ដូច្នេះលោកអ្នកត្រូវផ្ដល់ឲ្យគេនូវទំនួលខុសត្រូវតាមផ្នែកនីមួយៗ។ នៅពេលដែលគេមានទំនួលខុសលើតួនាទី គេនឹងផ្ដោតលើការងារនោះបានច្បាស់លាស់និងយល់ថា អ្នកគ្រប់គ្រងខ្លួនឲ្យតម្លៃ ហើយជឿទុកចិត្តលើសមត្ថភាពរបស់គេ។

៤. ផ្ដល់សម្ភារៈប្រើប្រាស់គ្រប់គ្រាន់

ដើម្បីឲ្យបុគ្គលិករបស់ខ្លួនបំពេញការងារបានល្អ លោកអ្នកត្រូវតែផ្ដល់នូវសម្ភារៈធ្វើការឲ្យបានគ្រប់គ្រាន់ ព្រោះវាមិនត្រឹមតែកាត់បន្ថយពេលវេលាទេ វាថែមទាំងធ្វើឲ្យបុគ្គលិកបំពេញការងារពោរពេញដោយការជឿទុកចិត្តលើខ្លួនឯង។

ប្រសិនបើបុគ្គលិកស្នើរសុំសម្ភារអ្វីដែលពាក់ព័ន្ធនឹងការងារបស់គេមិនដែលបាន ឬខ្វះមុខខ្វះក្រោយ មិនយូរឬឆាប់គេនឹងលាឈប់ដោយឯងៗ ព្រោះតែធុញទ្រាន់ដែលលោកអ្នកមិនអើពើ។

៥. ផ្ដល់ប្រយោជន៍ផ្សេងៗ

បើលោកអ្នកធ្វើបាននូវចំណុចទាំង ៤ ខាងលើហើយ​ កុំភ្លេចថា ការលើកទឹកចិត្តបុគ្គលិកដោយ ការតម្លើងប្រាក់ខែ ឬ ផ្ដល់នូវផលប្រយោជន៍ផ្សេងៗទៀតរួមមាន ការធានារ៉ាប់រងសុខភាព យានជំនិះ ប្រាក់ក្រៅម៉ោង ការជប់លៀងលើកទឹកចិត្តជាដើម សុទ្ធតែចាំបាច់ដើម្បីបង្ការការលាឈប់របស់បុគ្គលិកល្អ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNBC

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ

ព័ត៌មានជាតិ3 hours ago

ឆ្នាំ​២០២០​រដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​៣៨​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥

ព័ត៌មានជាតិ4 hours ago

សង្ស័យ​ចុះ​ជួយ​សត្វ​ឆ្កែ​ធ្លាក់​ទឹក បែរជា​លង់ទឹក​ស្លាប់​២​នាក់​ម្តាយកូន​យ៉ាង​អាណោចអាធ័ម​

ព័ត៌មានជាតិ4 hours ago

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ព័ត៌មានជាតិ5 hours ago

លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល

ព័ត៌មានពេញនិយម