អាជីព
៤ គន្លឹះជំរុញអាជីវកម្មឲ្យទទួលជោគជ័យបានឆាប់រហ័ស
ការចេញរកស៊ីដោយខ្លួនឯង នាសម័យកាលថ្មី កំពុងតែបង្កើតអ្នកជំនួញវ័យក្មេងជាច្រើននាក់។ យុវវជនមិនតិចទេបានក្លាយជាម្ចាស់អាជីវកម្មនានា។
ប្រសិនបើលោកអ្នកមិនទាន់ចាប់ផ្ដើមបើកអាជីវកម្មជារបស់ខ្លួនទេ ឬទើបតែបើកដំណើរដំបូងៗ សូមអានអត្ថបទនេះ ដើម្បីជាគន្លឹះនាំលោកអ្នកឲ្យប្រែក្លាយជាអ្នកជំនួញទាំងវ័យក្មេង និងជោគជ័យបានរហ័សផងដែរ។
១. កុំចាំដល់អាយុច្រើនទើបចាប់ផ្ដើម
ចាប់ផ្តើមកសាងជំនាញអ្វីមួយឲ្យបានលឿនបំផុត ពេលដែលខ្លួននៅក្មេង ហើយផ្តោតលើជំនាញនោះឲ្យបានល្អ។ ផ្តោតយូរទៅ លោកអ្នកនឹងអាចកសាងវាបានលេចធ្លោក្នុងទីផ្សារមិនខានទេ។ ការរៀនសូត្ររមែងធ្វើតាមដំណាក់កាល ផ្ទុយពីការរកស៊ីដែលធ្វើពេលណាដែលមានឱកាស ហើយឱកាសនោះត្រូវចេះបង្កើតដោយខ្លួនឯង។ រកស៊ីមិនចាំដល់ចាស់ទើបចាប់ផ្ដើមទេ ធ្វើពីពេលនេះទៅ ជាការល្អបំផុត។
២. កសាងយីហោផ្ទាល់ខ្លួន
នៅក្នុងជំនួញ ការបង្កើតយីហោផ្ទាល់ខ្លួន ជាចំណុចសំខាន់មួយជួយរុញច្រានឲ្យអាជីវកម្មបានល្បីលឿន។ មានប្រេនជារបស់ខ្លួន ទើបមានភ្ញៀវឆាប់ស្គាល់។ ឥទ្ធិពលនៃការប្រើប្រាស់យីហោផ្ទាល់ខ្លួននៅក្នុងការរកស៊ី ជាពិសេសក្នុងសម័យបច្ចេកវិទ្យាបែបនេះ ជាគុណតម្លៃធំណាស់ក្នុងកសាងអាជីវកម្មឲ្យរីកឆាប់រហ័ស។

៣. ទាក់ទងបុគ្គលមានឥទ្ធិពលឲ្យជួយផ្សព្វផ្សាយ
ប្រេនមួយទទួលបានការគាំទ្រ មិនអាចធ្វើវាតែម្នាក់ឯង ក៏គ្រប់គ្រាន់នោះទេ លោកអ្នកត្រូវរកបុគ្គលមានឥទ្ធិពល ឲ្យមកជួយផ្សព្វផ្សាយផលិតផល។ ការទាក់ទងជាមួយតារាចម្រៀងល្បី តារាម៉ូឌែល ឬ Influencer ជាដើមឲ្យជួយផ្សាយ នោះនឹងធ្វើឲ្យផលិតផលបានទៅអតិថិជនលឿនបំផុត។ ការរកស៊ីគឺបែបនេះ ទាល់តែហ៊ានចំណាយលើការផ្សាយ ទើបវាឆាប់ល្បី។
៤. ពូកែទំនាក់ទំនងជាមួយសង្គម
ភាពជោគជ័យទាំងក្នុងវិស័យការងារ និងជំនួញពិតជាមិនអាចខ្វះបាននូវទំនាក់ទំនងល្អជាមួយសង្គមមនុស្សបានឡើយ។ មនុស្សជាបណ្ដាញ ធ្វើឲ្យការរកស៊ីរឹងមាំ និងរីកចម្រើនជានិច្ច។ ហេតុនេះ មិនថាលោកអ្នកជាម្ចាស់អាជីវកម្មអ្វីក៏ដោយ ត្រូវតែពូកែទាក់ទងជាមួយមនុស្សឲ្យបានច្រើន ព្រោះពួកគេមិនត្រឹមអាចក្លាយជាអតិថិជនប៉ុណ្ណោះទេ ថែមទាំងជាអ្នកផ្សព្វផ្សាយដ៏មានសក្ដានុពលទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Forbes

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ