Connect with us

អាជីព

៤ គន្លឹះជំរុញអាជីវកម្មឲ្យទទួលជោគជ័យបានឆាប់រហ័ស

បានផុស

នៅ

ការចេញរកស៊ីដោយខ្លួនឯង នាសម័យកាលថ្មី កំពុងតែបង្កើតអ្នកជំនួញវ័យក្មេងជាច្រើននាក់។ យុវវជនមិនតិចទេបានក្លាយជាម្ចាស់អាជីវកម្មនានា។

ប្រសិនបើលោកអ្នកមិនទាន់ចាប់ផ្ដើមបើកអាជីវកម្មជារបស់ខ្លួនទេ ឬទើបតែបើកដំណើរដំបូងៗ សូមអានអត្ថបទនេះ ដើម្បីជាគន្លឹះនាំលោកអ្នកឲ្យប្រែក្លាយជាអ្នកជំនួញទាំងវ័យក្មេង និងជោគជ័យបានរហ័សផងដែរ។

១.​ កុំចាំដល់អាយុច្រើនទើបចាប់ផ្ដើម

ចាប់ផ្តើមកសាងជំនាញអ្វីមួយឲ្យបានលឿនបំផុត ​ពេលដែលខ្លួននៅក្មេង​ ហើយផ្តោតលើជំនាញនោះឲ្យបានល្អ។ ​ផ្តោតយូរទៅ​ លោកអ្នកនឹងអាចកសាង​វា​បានលេចធ្លោក្នុងទីផ្សារមិនខានទេ។ ការរៀនសូត្ររមែងធ្វើតាមដំណាក់កាល ផ្ទុយពីការរកស៊ីដែលធ្វើពេលណាដែលមានឱកាស ហើយឱកាសនោះត្រូវចេះបង្កើតដោយខ្លួនឯង។ រកស៊ីមិនចាំដល់ចាស់ទើបចាប់ផ្ដើមទេ ធ្វើពីពេលនេះទៅ ជាការល្អបំផុត។

២​. កសាងយីហោផ្ទាល់ខ្លួន

នៅក្នុងជំនួញ ការបង្កើតយីហោផ្ទាល់ខ្លួន ជាចំណុចសំខាន់មួយជួយរុញច្រានឲ្យអាជីវកម្មបានល្បីលឿន។ មានប្រេនជារបស់ខ្លួន ទើបមានភ្ញៀវឆាប់ស្គាល់។ ឥទ្ធិពលនៃការប្រើប្រាស់យីហោផ្ទាល់ខ្លួន​នៅក្នុងការរកស៊ី ជាពិសេស​ក្នុងសម័យបច្ចេកវិទ្យាបែបនេះ ជាគុណតម្លៃធំណាស់ក្នុងកសាងអាជីវកម្មឲ្យរីកឆាប់រហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. ទាក់ទងបុគ្គលមានឥទ្ធិពលឲ្យជួយផ្សព្វផ្សាយ

ប្រេនមួយទទួលបានការគាំទ្រ មិនអាចធ្វើវាតែម្នាក់ឯង ក៏គ្រប់គ្រាន់នោះទេ លោកអ្នកត្រូវរកបុគ្គលមានឥទ្ធិពល ឲ្យមកជួយផ្សព្វផ្សាយផលិតផល។ ការទាក់ទងជាមួយតារាចម្រៀងល្បី តារាម៉ូឌែល ឬ Influencer ជាដើមឲ្យជួយផ្សាយ នោះនឹងធ្វើឲ្យផលិតផលបានទៅអតិថិជនលឿនបំផុត។ ការរកស៊ីគឺបែបនេះ ទាល់តែហ៊ានចំណាយលើការផ្សាយ ទើបវាឆាប់ល្បី។

៤. ពូកែទំនាក់ទំនងជាមួយសង្គម

ភាពជោគជ័យទាំងក្នុងវិស័យការងារ និងជំនួញពិតជាមិនអាចខ្វះបាននូវទំនាក់ទំនងល្អជាមួយសង្គមមនុស្សបានឡើយ។ មនុស្សជាបណ្ដាញ ធ្វើឲ្យការរកស៊ីរឹងមាំ និងរីកចម្រើនជានិច្ច។ ហេតុនេះ មិនថាលោកអ្នកជាម្ចាស់អាជីវកម្មអ្វីក៏ដោយ ត្រូវតែពូកែទាក់ទងជាមួយមនុស្សឲ្យបានច្រើន ព្រោះពួកគេមិនត្រឹមអាចក្លាយជាអតិថិជនប៉ុណ្ណោះទេ ថែមទាំងជាអ្នកផ្សព្វផ្សាយដ៏មានសក្ដានុពលទៀតផង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម