អាជីព
៨ចំណុច ដែលសហគ្រិនស្ត្រីក្នុងតំបន់អាស៊ីគួរតែយល់ដឹង
ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពច្នៃប្រឌិត និងការពង្រីកអាជីវកម្មនៅអាស៊ីនិងប៉ាស៊ីហ្វិក។
នេះគឺជាឱកាសនិងបញ្ហាប្រឈមចំនួន ៨ ដែលសហគ្រិនជាស្ត្រីកំពុងប្រឈម នៅក្នុងតំបន់ដែលពួកគេរស់នៅ ៖
១. ស្ត្រីមានចំនួនច្រើនជាងពាក់កណ្ដាលនៃចំនួនប្រជាជននៅក្នុងទ្វីបអាស៊ី ហើយអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនឹងទទួលបានប្រាក់ចំណូលបន្ថែមចំនួន ៨៩ ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ប្រសិនបើស្ត្រីអាចទទួលបានសក្ដានុពលសេដ្ឋកិច្ចពេញលេញរបស់ពួកគេ។
២. សហគ្រិនស្ត្រីក៏ដូចជាបុរស ពួកគេចង់ចាប់ផ្ដើមអាជីវកម្ម ប្រសិនបើបរិយាកាសអាជីវកម្មទូទៅមានលក្ខណៈអំណោយផល។

៣. មានអាជីវកម្មខ្នាតតូចដែលជាកម្មសិទ្ធិរបស់ស្ត្រីជាផ្លូវការ នៅអាស៊ីបូព៌ាជិត ៦ លាន។ ហើយនៅក្នុងសេដ្ឋកិច្ចដូចជាឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីកំពុងកើនឡើង និងកើនឡើងក្នុងអត្រាមួយយ៉ាងលឿន។
៤. នៅសាធារណរដ្ឋប្រជាមានិតចិន ស្ត្រីតែងតែបង្ហាញអត្តសញ្ញាណប័ណ្ណរបស់ប្ដីខ្លួន ដើម្បីដាក់ពាក្យសុំឥណទាន។ ស្រដៀងគ្នានេះដែរ នៅក្នុងប្រទេសហ្វីលីពីន ស្ត្រីជាញឹកញាប់ត្រូវតែមានហត្ថលេខារបស់ប្ដីរបស់ពួកគេ លើឯកសារប្រាក់កម្ចី។
៥. ភស្តុតាងបង្ហាញថា ស្ត្រីមានទំនោរជាម្ចាស់កម្មសិទ្ធិដីធ្លីតិច ហើយដឹកនាំសហគ្រាសតូចៗ។ នៅឥណ្ឌូណេស៊ី ៨៥% នៃសហគ្រិនជាស្ត្រី ជាម្ចាស់អាជីវកម្មខ្នាតតូច ចំណែកការសិក្សានៅឡាវបានបង្ហាញថា ស្ត្រីជាម្ចាស់សហគ្រាសធុនតូចនិងមធ្យម ៦៣ % ប៉ុន្តែសហគ្រាសខ្នាតតូចនិងមធ្យម ជារបស់បុរសមានទំហំធំជាង។

៦. ការអប់រំខ្ពស់ផ្ដល់ជូនសហគ្រិនស្ត្រីនូវជំនាញ បណ្ដាញនិងធនធាន ដើម្បីធ្វើឲ្យអាជីវកម្មរបស់ពួកគេទទួលបានជោគជ័យ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍនិងកំពុងរីកចម្រើន មានភាគរយទាបនៃសហគ្រិនស្ត្រីដែលមានការអប់រំខ្ពស់។
៧. នៅឥណ្ឌូណេស៊ីក្មេងស្រីចំនួន ៤៨ ០០០ នាក់បានទទួលការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ធុរកិច្ចទេសចរណ៍និងបដិសណ្ឋារកិច្ច។ ទិន្នន័យពីសាលាគំរូចំនួន ៤០ បង្ហាញថា ក្នុងចំណោមនិស្សិតស្រីចំនួន ១០ ១៤២ នាក់ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០១១ មាន ៤១% មានការងារធ្វើ និង ១២% បានចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន។
៨. ប្រមាណ ៤២% នៃប្រាក់កម្ចីពីកំពូលស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន ១៤ ជាមូលនិធិធនាគារអភិវឌ្ឍន៍អាស៊ីនៅ Tajikistan ត្រូវបានផ្ដល់ដល់ស្ត្រីដែលចូលរួមក្នុងសកម្មភាពសហគ្រិន បង្កើនប្រាក់ចំណូលនិងពង្រីកប្រភពចំណូលរបស់ពួកគេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖adb

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ