Connect with us

អាជីព

សម័យរោគរាតត្បាត​អាចជា​ឱកាស​ល្អសម្រាប់ផ្តើម​អាជីវកម្ម​បែប​ច្នៃប្រឌិតថ្មី

បានផុស

នៅ

ច្បាស់​ណាស់​ឆ្នាំ ២០២០ មិន​មែន​ជា​ឆ្នាំ​ដែល​យើង​បាន​គ្រោងទុក​ទេ ​ហើយ​នៅ​ចំណុច​នេះ​ហាក់​ដូចជា​យើង​កំពុងទូកលើ​ជិះ​រលក​ធំៗ ដែល​មិន​ប្រាកដប្រជា។ ប៉ុន្តែ​ហេតុអ្វី​នេះ​បែរ​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​ទៅវិញ?

 គ្រប់គ្នា​កំពុង​ចំណាយ​ពេល​ច្រើន​នៅ​ឯ​ផ្ទះ

សម្រាប់​គ្នា​យើង​ភាគច្រើន​ក្នុង​ពេល​នេះ ​គឺ​ប្រាកដ​ជា​​ចំណាយ​ពេល​ច្រើន​នៅ​ផ្ទះ​ ហើយ​មាន​បញ្ហា​ប្រឈម​ផ្ទាល់ខ្លួនជាច្រើន (ចន្លោះ​តូច ​ធ្វើការ​ជាមួយ​កូន​នៅ​ផ្ទះ​ គ្មាន​កន្លែង​ដាក់​តុ​ និង​បញ្ជី​ការងារ​ជាដើម ) ។ ប៉ុន្តែ​ចុះ​យល់​យ៉ាង​ណា ​ចំពោះ​ភាព​វិជ្ជមាន​ដែល​ដើរ​ចេញ​ពី​ផ្ទះ?

ក្នុង​ពេល​នេះ​គួរ​ចេះ​ប្រើ​វិបត្តិ​នេះ​ជា​គន្លឹះ ដើម្បី​​បង្កើត​ឱកាស​និង​ផ្នត់​គំនិត​ដែល​សម​នឹង​លំហូរ​ធម្មជាតិ​ និង​ក្រមសីលធម៌​ការងារ​របស់​យើង ជាងចំណាយពេលនៅផ្ទះមិនធ្វើអី។

 មាន​កាលវិភាគ​ថ្ងៃ​ចុង​សប្ដាហ៍ច្រើន

ស្រដៀង​នឹង​ចំណុច​ខាងលើ​ វិធី​មួយ​ដើម្បី​មើល​ចំណុច​វិជ្ជមាន​នៃ​​ឆ្នាំ ២០២០ គឺ​ត្រូវ​ពិចារណា​ថា​តើ​កាល​វិភាគ​របស់​យើង​ទំនេរ​ប៉ុន្មានថ្ងៃ។ នៅ​ចុង​សប្ដាហ៍​គឺ​ជា​ពេលវេលា​ដ៏​ល្អ​ ដើម្បី​ប្ដេជ្ញា​ចិត្ត​រៀន​ពី​អាជីវកម្ម​របស់​យើង​នា​ពេល​អនាគត។

ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​សិក្សា​ បង្កើត​ទម្លាប់​អាន​សៀវភៅ​ ចូលរួម​ជាមួយ​ក្រុម​ដែល​មាន​ការ​លើកទឹកចិត្ត​និង​គាំទ្រ ដើម្បី​បាន​បន្ត​ចំណង់ចំណូលចិត្ត​យើង ដោយ​ចំណាយ​ពេលនេះ​ ដើម្បី​រៀន។ ហើយ​ចាប់ផ្ដើម​អាជីវកម្ម​ដែល​យើង​បាន​គិត​ទុក​អស់​រយៈពេល​ជាច្រើន​ឆ្នាំផងដែរ។

 មនុស្ស​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ច្រើន

មនុស្ស​គ្រប់គ្នា​មិន​ថា​យើង​ឬ​គេ ​ក្នុង​ពេលនេះ​ម្នាក់ៗ​ប្រាកដ​ជា​ចំណាយ​ពេល​វេលា​ច្រើន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ ប៉ុន្តែ​សួរ​ថា​ ហេតុអ្វី​យើង​មិន​ព្រម​ឆ្លៀត​ពេល​នេះភ្ជាប់​វេទិកា​របស់​យើង​ទៅ​ពួកគេ។

យើងអាចធ្វើបានបើមានការតាំងចិត្តខ្ពស់នឹងកិច្ចការងារទាំងនោះ។ ប៉ុន្តែហេតុអីយើងមិនសាកល្បងប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាប្រយោជន៍នៃអាជីវកម្ម របស់​យើង។

ក្នុងពេលនេះ គួរ​ពិចារណា​លើ​ផ្នែក​បន្ថែម​នៃ​លើ​អាជីវកម្ម​ដែល​យើង​ត្រូវ​ធ្វើ​ឆាប់ៗ​នេះ ​ដែលជា​ផល​ចំណេញ​របស់​មនុស្ស​គ្រប់គ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ឱកាស​នៅ​ក្នុង​សង្គមថ្មី

អាជីវកម្ម​ខ្នាត​តូច​ទាំងអស់​ ដែល​បច្ចុប្បន្ន​កំពុង​រីកចម្រើន(ងើបទៅមុខបន្តិចម្ដង)​ នៃ​អាជីវកម្ម​របស់​ពួកគេ​ ភាគច្រើន​គឺ​​ឲ្យ​អតិថិជន​ពាក់​ម៉ាស​ឬ​លាង​ដៃ​ជាមួយ​អាកុល​ជាដើម។

ជាមួយ​នឹង​រឿង​ធម្មតា​នេះ​ នឹង​ផ្ដល់​ឱកាស​ឲ្យ​យើង​គិត​អំពី​គំនិត​ដែល​ខ្លួន​យើង​កំពុង​តែ​ធ្វើ។ មនុស្ស​នៅ​ផ្ទះ​មិន​សូវ​មាន​ទំនាក់ទំនង​គ្នា​ប៉ុន្នាន​ទេ​ ហើយ​មនុស្ស​គ្មាន​ការងារ​ធ្វើ​ក៏​មាន​ការ​លំបាក​ដែរ។

បើ​សិន​យើង​បង្កើត​អាជីវកម្ម​ថ្មី​នា​ពេល​នេះ​ យើង​​មាន​ឱកាស​នៅ​ក្នុង​សង្គមថ្មី​ ហើយ​បាន​ជួយ​និង​​​បង្រៀន​ដល់​អ្នក​ដែល​កំពុង​ត្រូវ​ការ​ការងារ ​ឬមួយ​អាច​ជួយ​មនុស្ស​​លំបាក​ផ្សេងទៀត។

នេះ​គឺ​ជា​ការ​លើកទឹកចិត្ត​មួយ ​ដែល​គួរ​ធ្វើនឹង​ចាប់ផ្ដើម​ ទោះ​អាជីវកម្ម​របស់​យើង​តូចតាច​ក្ដី ​តែ​យើង​ក៏​បាន​ស្វែងយល់​និង​រៀន​ពី​បទពិសោធន៍​សង្គម ​នា​បច្ចុប្បន្ន​នេះ​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖bossbabe

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥ នាទីutes មុន

សុខ​ ធី​ មក​ខ្មែរ​វិញ​ជិត​២ឆ្នាំ​នេះ​ទទួល​​ជោគជ័យ​ឈ្នះ​ពាន​ ខ្សែក្រវាត់​ ប៉ុន្តែ​នៅ​រឿង​មួយ​នេះ…

ព័ត៌មានជាតិ៥ នាទីutes មុន

ខេត្តព្រះសីហនុនឹងស្វាគមន៍តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ​ជាមួយទុនវិនិយោគ១៨០ លានដុល្លារ​

ព័ត៌មានជាតិ១២ នាទីutes មុន

ពលករមកលេងស្រុកកំណើតអរគុណរដ្ឋាភិបាលដែលលើកលែងតម្លៃសេវាចេញចូលព្រំដែន

ព័ត៌មានជាតិ១៤ នាទីutes មុន

មេប៉ូលិសជាតិ ឱ្យត្រៀមការពារសុវត្ថិភាពកម្រិតខ្ពស់ ស្របពេលមានការផ្សាយថា ស៊ី ជីនពីង នឹងមកកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ថៃ សង្ស័យថា ដែកខុសស្តង់ដារ នាំឲ្យកើតគ្រោះមហន្តរាយបាក់អគារ អំឡុងពេលរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំ​ជាមួយ AmCham នៅកម្ពុជា រកដំណោះស្រាយជុំវិញពន្ធរបស់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម