Connect with us

អាជីព

មនុស្ស​ប្រើល្បិចនៅកន្លែងធ្វើការ មិនមែន​ព្រោះគេខ្លាំងទេតែព្រោះគេភ័យខ្លាច

បានផុស

នៅ

ចរិតលក្ខណៈពិតមួយនៃមនុស្ស​ដែល​បង្កបញ្ហានៅកន្លែងធ្វើការ ដើម្បីឱ្យបុគ្គលិកល្អៗចាកចេញ​មិនមែនមកពីគេខ្លាំងអាចធ្វើការម្នាក់ឯងបាននោះទេ តែព្រោះគេភ័យខ្លាច។
បុគ្គលនេះភ័យខ្លាចបាត់បង់ភាពសំខាន់ តួនាទី អំណាច ព្រោះគេដឹងថាខ្លួនឯងមិនមាន​សមត្ថភាពស្មើអ្នកទាំងនោះ​ខាងវិជ្ជាជីវៈ​ទើប​ប្រកាន់យកវិធីល្បិចល្បួងសង្គ្រាមចិត្តសាស្ត្រ។
ការសិក្សាថ្មីបង្ហាញពីមូលហេតុដែលកន្លែងធ្វើការក្លាយទៅជាពុលដោយបុគ្គលទាំងនេះដោយ​បានរកឃើញថា មាន​មនុស្សបែបនេះ​ច្រើន ចំនួន​​បុគ្គលិក​ល្អៗ ពិតប្រាកដនឹង​ចុះខ្សោយនៅកន្លែងធ្វើការ ដែល​ទំនងជាធ្វើឱ្យអន្តរាយដល់អាជីវកម្មយ៉ាងកាចសាហាវ។

ការសិក្សាថ្មីបង្ហាញពីមូលហេតុដែលពួកគេ​ទាំងនោះចំណាយកម្លាំងនិងពេលវេលា​កកូរ កន្លែងធ្វើការក្លាយទៅជាពុលគឺដោយសារ៖

ឥទ្ធិពលនៃឥរិយាបទដណ្តើមព្រោះភ័យខ្លាច

ប្រសិន​អ្នកយកមនុស្សមិនមានសមត្ថភាព​ពិតមកកាន់តួនាទី​ណាមួយ​ដែលគេធ្វើមិនបានល្អ គេងាចនឹង​ចាកចេញឬខ្លះទៀត បន្តនៅតែធ្វើឱ្យអន្តរាយគឺបង្កើត​ឥរិយាបទដែលមានគោលបំណង​រារាំងនិយោជិកនានាពីការសម្រេចបាននូវជោគជ័យ ឬឱ្យបរាជ័យ​ស្មើគេដែរ។

ទំនាក់ទំនងវិជ្ជមាននិងកសាងកេរ្តិ៍ឈ្មោះតាមវិធីខុស បានធ្វើឱ្យ​បុគ្គលិកដែលមិនមានសមត្ថភាព​ពិត​រៀនប្រើល្បិច។ ភាពសាហាវឃោរឃៅបានក្លាយជារឿងធម្មតា នៅតាម​កន្លែងធ្វើការជាច្រើន​ដែលមានការប្រកួតប្រជែងនិងមានផលប្រយោជន៍ច្រើន ដែលជាកន្លែងដែលនរណាម្នាក់ អាចត្រូវបានគេមើលឃើញថា កំពុងមានផលិតភាពខ្សោយ ហើយចង់​ប្រតោង ទុកតួនាទី​ធំ។ គេរកមើលគូប្រជែងដែលមានសក្តានុពល ហើយបង្កើតផែនការឈ្លានពាន រារាំង មិនឱ្យបុគ្គលនោះជោគជ័យ ដែលទាំងនេះ​ធ្វើឱ្យនិយោជិកខាតបង់ប្រាក់ បាត់បង់បុគ្គលិកល្អៗជាបន្តបន្ទាប់ និង​ការបាត់បង់ផលិតភាព។

ដូច្នេះការស្វែងរកវិធីសាស្ត្រការពារគឺមានសារៈសំខាន់ណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណោះស្រាយបន្ទាន់និងចាំបាច់៖

លោក គី យ៉ុងលីសាស្រ្តាចារ្យនៃអង្គការធនធានមនុស្សក្នុងសាកលវិទ្យាល័យគ្រប់គ្រងបៀលហ្វាដែលធ្លាប់ស្គាល់និងស្រាវជ្រាវលើវិបត្តិនេះ លើកឡើងថា​ ឥរិយាបថដែលធ្វើឱ្យអន្តរាយដល់សង្គមការងារ​ពួកគេ​នឹងចាប់ផ្តើមឡើង ​រួមមាន ការនិយាយដើម ដកហូតព័ត៌មានមិនឱ្យបុគ្គលិកល្អដឹង និង​បង្កើតបក្សពួក​តាមរយៈការផឹកស៊ី គម្រាម​កំហែង ប្រើលុយសូកប៉ាន់ ដើម្បីឱ្យមាន​ការចុះខ្សោយម្តងទៀតនិងធ្វើម្តងទៀតក្នុងចំណោម​បរិយាកាសការងារ​និង​ស្មារតីមិត្តរួមការងារ។

មនុស្ស​ជាច្រើន​នឹងក្លាយជា​ជនរងគ្រោះ មានអារម្មណ៍ថាពួកគេមិនត្រូវបានគោរពនិងការពារ រង អយុត្តិធម៌ហើយចោមរោមដោយ​មិត្តរួមការងារអាត្មានិយម។

ជនរងគ្រោះដែលគេបានសាកសួរ​ក៏បានបំភ្លឺអំពីបទពិសោធន៍ថា មាន​អារម្មណ៍ហត់នឿយ ការចុះខ្សោយនៃ​ការអនុវត្តហើយបើបន្តនៅទៀត ពួកគេក៏ក្លាយជាជនល្មើសដែលរួមចំណែកដល់ការបំពុលនៅកន្លែងធ្វើការផងដែរ។

លោកបានលើកទឹកចិត្ត​ឱ្យថ្នាក់លើរកមធ្យោបាយបញ្ឈប់ឬ បញ្ចេញ​បុគ្គលប្រភេទនេះ ទៅកាន់កន្លែង​ណាមួយ​ដែលមិនមានអំណាច ដូចជាទីប្រឹក្សា​ឬអ្នកអនុវត្តិតែម្នាក់ឯង ឬ បើនៅតែមកលូកលាន់ការងារដឹកនាំ អាចនឹង​បណ្តេញចេញទាំងស្រុងប្រសិនមានភស្តុតាងនៃកំហុស។

ដោយ សុភា

ប្រភព JobLegacy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៤ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១១ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម