Connect with us

អាជីព

ការងារប្រាក់ខែ​ខ្ពស់​ ដែលសក្តិសម​ជាមួយអ្នកស្ទាត់ជំនាញ​ភាសាបរទេស

បានផុស

នៅ

ភាសាបរទេស ពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងពេលបច្ចុប្បន្នដោយ​មិនត្រឹមតែជួយបង្កើនឱកាស​ទំនាក់ទំនងយកាន់តែទូលាយប៉ុណ្ណោះទេ ប៉ុន្តែនឹងមានឱកាសការងារល្អៗ ព្រមទាំងមានប្រាក់ខែខ្ពស់ៗផង។

ខាងក្រោមជាការងារ​ទាំង ៥​ ដែលសក្តិសម​ចំពោះអ្នកស្ទាត់ភាសាបរទេស៖

១. គ្រូ​បង្រៀន​ភាសា​បរទេស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការងារ​គ្រូបង្រៀន ជា​របរ​សក្ដិសម​ជាមួយ​យុវវ័យ​បច្ចុប្បន្ន ​ដោយសារ​តម្រូវការ​រៀន​ភាសាបរទេស​របស់​មនុស្ស​កាន់​តែ​កើន​ច្រើន​ឡើង​ជា​រៀងរាល់ថ្ងៃ។ របរនេះ​មិន​ត្រឹម​តែ​ជួយ​រក​លុយ​ងាយស្រួល​នោះ​ទេ វា​ក៏​ជួយ​ពង្រីក​ចំណេះដឹង​​ឲ្យ​កាន់​តែ​ប្រសើរ​ទៀត​ផង។

២. អ្នកបកប្រែ​បែប​សរសេរ

ការ​បកប្រែ​ភាសាបែប​លាយលក្ខណ៍​អក្សរ តម្រូវឲ្យ​យើង​មាន​ចំណេះដឹង​ច្បាស់លាស់​ទៅ​លើ​វាក្យសព្ទ និង​វេយ្យាករណ៍ ទាំង​លើ​ភាសា​បរទេស​និង​ភាសាខ្មែរ ​បើ​មិន​ដូច្នោះ ​ការ​បក​ប្រែ​​នឹង​ឆ្គាំឆ្គង​អាន​ទៅ​មិនសូវ​យល់​សេចក្ដី។

ការងារ​នេះអាចធ្វើការច្រើន​កន្លែងដូចជា ផ្នែក​អាជីវកម្ម​ មជ្ឈមណ្ឌល​ព័ត៌មាន​ ស្ថានីយវិទ្យុ ​ស្ថាប័ន​បោះពុម្ព​ផ្សាយសៀវភៅ​ និង​គេហទំព័រព័ត៌មានជាដើម។ ម្យ៉ាងទៀត​អ្នកបកប្រែ​ក្នុង​ការ​សរសេរ​ភាគច្រើន​ធ្វើការ​ឯករាជ្យ​។

៣​. អ្នក​បកប្រែ​បែប​និយាយ

Shot of a study group working through their text books together

អ្នក​បកប្រែ​និយាយខុសពីបែប​សរសេរ​ ព្រោះ​ត្រូវ​ធ្វើ​ជា​អ្នក​បកប្រែ​ក្នុង​ការ​និយាយ​មួយ ដែល​តម្រូវ​ឲ្យ​យើង​មាន​ភាព​ឈ្លាសវៃ រហ័ស​រហួន​ក្នុង​ការ​បកប្រែ​ពី​ភាសាមួយ​ទៅ​ភាសាមួយ​ភ្លាមៗ​ដើម្បី​ឲ្យ​គេ​ងាយស្រួល​យល់។ ការងារ​នេះ​លំបាក​បន្តិច តែ​នឹង​ជួយ​យើងកសាងទំនាក់ទំនងកាន់តែ​ទូលំទូលាយជាមួយមនុស្សល្បីល្បាញ និង​ទទួល​បាន​ឱកាសការងារ​កាន់​តែ​ច្រើន​ក្នុង​ពេលអនាគត។

៤. ពិធីករ-ការិនី ឬអ្នកឆ្លើយឆ្លងព័ត៌មាន

បុគ្គលិកធ្វើការនៅស្ថានីយ៍ទូរទស្សន៍ ឬស្ថានីយ៍វិទ្យុ ភាសាបរទេស​ជាតម្រូវការមូលដ្ឋាន​មួយ​ចាំបាច់​មួយ។ ពិធីករ-ការិនី អ្នក​សរសេរអត្ថបទ ឬ​អ្នក​សារព័ត៌មាន​ក៏ដោយ ដែលប្រើប្រាស់ភាសាបរទេសបានល្អទាំងក្នុងការនិយាយ និងស្តាប់​ នឹង​មាន​ឱកាស​កាន់​តែ​ច្រើន ក៏​ដូចជា​ប្រាក់​ខែ​ខ្ពស់​ជាង​អ្នក​មិន​សូវ​ចេះភាសា។

៥. អ្នក​បម្រើ​លើ​យន្តហោះ

បើ​សិន​ជា​គ្នាយើង​ចូលចិត្ត​ដំណើរ​កម្សាន្ត ព្រមទាំង​ពូកែ​ភាសា​ទៀត​នោះ ​ការងារ​នេះ​សក្ដិសម​បំផុត​។ មិន​ថា​បច្ចុប្បន្ន ឬ​អនាគត​ក្ដី ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន កំពុង​ស្វែង​រកនិង​នៅ​តែ​ត្រូវការ​អ្នក​ធ្វើការ​លើ​យន្តហោះ​ដែល​អាច​និយាយ​ភាសា​បរទេស (ជា​ពិសេស​ភាសាអង់គ្លេស)បាន​ល្អ។ អ្នកបម្រើ​លើ​យន្តហោះ​មិនត្រឹម​បាន​ប្រាក់ខែខ្ពស់ទេ តែ​បានដើរលេងច្រើនប្រទេសទៀត​ផង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ bestie

ចុចអាន៖មុនពេលចង់ធ្វើជាអ្នកគ្រប់គ្រងនៅ front desk អានសិន!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម