អាជីព
ខ្វះ ៣ យ៉ាងនេះនឹងធ្វើឲ្យផលិតភាពការងារធ្លាក់ចុះ
ក្រុមហ៊ុនណាក៏ដូចក្រុមហ៊ុនណា ស្ថាប័នណាក៏ដូចស្ថាប័នណា រមែងចង់បានបុគ្គលិកបម្រើការងារមានប្រសិទ្ធិភាព និងមានផលិតភាពការងារខ្ពស់។
ប៉ុន្តែផ្ទុយពីតម្រូវការទាំងនោះ បុគ្គលិកខ្លះមានទម្លាប់មិនល្អមួយចំនួនដែលធ្វើឲ្យគុណភាពការងាររបស់ពួកគេថយចុះឬរាំងស្ទះ។
១. ខ្វះគំនិតវិជ្ជមាន

បុគ្គលិកដែលប្រកាន់យកគំនិតអវិជ្ជមាន គឺជាបុគ្គលិកដែលមានទស្សនៈអន់ខ្សោយ។ បុគ្គលិកប្រភេទនេះរមែងហ៊ុមព័ទ្ធទៅដោយបុគ្គលិកមិនសូវអភិវឌ្ឍខ្លួន ហើយខ្លួនឯងផ្ទាល់បានផុសនូវផ្នត់គំនិតអវិជ្ជមានតាមគេតាមឯងដែរ បើទោះជាដឹងថា ការខិតខំប្រឹងប្រែង និងការអភិវឌ្ឍន៍ខ្លួនមានសារៈសំខាន់យ៉ាងណាក៏ដោយ។ បុគ្គលិកប្រភេទនេះនឹងរស់នៅក្នុងជីវិតអន់ថយមិនអាចទៅមុខរួចទេ។
២. ខ្វះគំនិតច្នៃប្រឌិត

ខ្វះគំនិតច្នៃប្រឌិតក៏ធ្វើឱ្យគុណភាពការងារថយចុះបានដែរ។ គំនិតច្នៃប្រឌិត មិនមែនចាំទាល់តែជាគំនិតថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាអាចជាការបញ្ចូលគ្នារវាងផ្នែកណាមួយនៃគំនិតដែលមានរួចជាស្រេច ផ្សំជាមួយគំនិតបង្កើតថ្មី។ យើងអាចនិយាយបានថា វាជាការផ្គុំគំនិតដែលមាន ៣ ឬ ៤ ឱ្យទៅជាគំនិតតែមួយ នោះហើយគឺជាអ្វីដែលគេហៅថាការច្នៃប្រឌិត។ ប៉ុន្តែបើបុគ្គលិកមិនចេះបង្កើតអ្វីថ្មីប្លែកទេ វាក៏មិនមានអ្វីសម្រាប់ការរីកចម្រើនដែរ។
២. ខ្វះចំណេះដឹងផ្នែកបច្ចេកវិទ្យា

ចំណេះដឹងផ្នែកបច្ចេកទេស ឬបច្ចេកវិទ្យាក្នុងសម័យឌីជីថលពិតជាមិនអាចអត់បានឡើយ។ បើទោះជាបុគ្គលិកមានឆន្ទៈបំពេញការងារក៏ពិតមែន ប៉ុន្តែបើមិនស្វែងយល់ និងអនុវត្តន៍ជាប្រចាំទាក់ទងនឹងការងារបច្ចេកទេសថ្មីៗទេ គុណភាពការងារអ្នកនឹងធ្លាក់ចុះតាមហ្នឹងដែរ។ ដោយសារហេតុផលថា សម័យនេះជាសម័យដែលមនុស្សទូទាំងពិភពលោកប្រើបច្ចេកវិទ្យា បើយើងមិនចេះប្រើវា យើងដើរមិនទាន់គេទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
ចុចអាន៖ហេតុអ្វី៥ឆ្នាំកន្លងទៅ នៅតែឡើងប្រាក់ចំណូលមិនបាន៥ដង?
ចុចអាន៖រឿងសំខាន់ ៦ យ៉ាងដែលគួរដឹងមុនពេលសម្ភាសន៍ការងារ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា