Connect with us

អាជីព

កំហុសធំៗទាំង ៥ បុគ្គលិកអាចត្រូវបញ្ឈប់ពីការងារដោយមិនអាច​តវ៉ា​

បានផុស

នៅ

មិនមាន​ក្រុមហ៊ុនណាមួយ​មានពេល​ចេះតែចង់រើសបុគ្គលិកថ្មីរហូតទេ។ ការរក្សាបុគ្គលិកក្នុងរយៈពេលសមរម្យមួយ អាចធ្វើឲ្យក្រុមហ៊ុនចំណេញទាំងពេលលវេលា និងផ្នែកផ្សេងទៀត។ ក្នុងនោះបើស្ថាប័នសម្បូរចំនួនបុគ្គលិក តែក្រុមហ៊ុននៅតែប្រឈមបញ្ហាមិនឈប់ ប្រហែលត្រូវបញ្ឈប់មចេញ។

ខាងក្រោមជាគុណវិបត្តិនៃបុគ្គលិកអគុណភាពនាំឲ្យក្រុមហ៊ុនបណ្ដេញចោល៖

១. គ្មានក្រមសីលធម៌ការងារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចនេះសង្កត់ធ្ងន់ទៅលើ អត្តចរិត បូករួមនឹងគ្មានភាពស្មោះត្រង់ និងការលួចបន្លំជាដើម ។  សកម្មភាពទាំងនេះ អាចជះផលអាក្រក់ជាច្រើនទៅខាងក្រៅ ធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុនអាប់ឱន និងលេចធ្លាយរឿងផ្ទៃក្នុងនានាថែមទៀត។ មិនតែប៉ុណ្ណោះវាអាចបំផ្លាញដល់វប្បធម៌ និងការរីកចម្រើនរបស់ក្រុមហ៊ុនផងដែរ។

២. មិនបំពេញតាមកាតព្វកិច្ច

បុគ្គលិកធ្វើការឲ្យក្រុមហ៊ុន រីឯក្រុមហ៊ុនត្រូវផ្ដល់ប្រាក់កម្រៃឲ្យនិយោជក។ វាជាកិច្ចព្រមព្រឿងការងារ។ ផ្ទុយទៅវិញបើបុគ្គលិកទាំងឡាយមិនអាចធ្វើការបានជោគជ័យទៅតាម កាតព្វកិច្ចដែលខ្លួនត្រូវបំពេញ គេក៏សក្តិសមទទួលប្រាក់កម្រៃមកវិញដែរ។ មិនថាអាវជីកម្មតូចឬធំ មិនអាចយកលុយប្រើ បង់ឲ្យបុគ្គលិក ដែលមិនអាចធ្វើការងារទៅតាមតួនាទីខ្លួននោះឡើយ។ ជាពិសេសក្រោយពីពួកគេបរាជ័យ បន្ទាប់ពីធ្វើការហ្វឹកហាត់ជាច្រើនដង។

៣. ខកខានមិនមកធ្វើការ

ការខកខាន មិនមកធ្វើការជាញឹកញាប់ពេក ជាហេតុផលធំបំផុតមួយក្នុងការបញ្ឈប់ពី ការងារ។ ការខកខានមិនមកធ្វើការ អាចប៉ះពាល់ទៅដល់ផលិតភាពការងារ និងប៉ះពាល់​ដល់បុគ្គលិកដទៃទៀតផងដែរ។

៤. មិនអាចអនុវត្ដទៅតាមគោលការណ៍

ក្នុងផ្នែកប្រតិបត្ដិការរបស់ក្រុមហ៊ុននីមួយៗ ពឹងផ្អែកទៅលើបុគ្គលិកដែលអាចបង្កើតទិន្នផលការងារនៃបុគ្គលិកដែលអាចអនុវត្ដតួនាទីទៅតាមគោលនយោបាយផ្ទៃក្នុង។ ប៉ុន្តែបើគោលការណ៍ផ្សេង ហើយអនុវត្តផ្សឹង ក្រុមហ៊ុនមិនវរទៅហើយទេ?

៥. អត្តចរិតផ្ទាល់ខ្លួន

បុគ្គលិកខ្លះ តែងតែមានបញ្ហាពីខ្លួនឯងដូចជា ខ្វះទំនាក់ទំនងជាមួយមិត្ដរួមការងារនិងមេកោយ មិនចុះសម្រុងជាមួយអ្នកដទៃ រឹងរូសពិបាកនិយាយគ្នា។ល។ ទាំងនេះសុទ្ធតែអាចបំផ្លាញផលប្រយោជន៍ក្រុមហ៊ុននិងក្រុមការងារទាំងមូល៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Elite Daily

ចុចអាន៖ បើ​មិន​ដឹង​រឿង​ទាំងនេះ រើស​អ្នក​គ្រប់គ្រង​ខុស វិនិយោគ​ធំ​ប៉ុណ្ណា​ក៏​ចុងក្រោយ​ដួល​គ្រេង

ចុចអាន៖ ហេតុផលដែលគួរគិត​មុនឈប់ធ្វើការ ជាជាង​វិប្បដិសារីទៅថ្ងៃមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម