គន្លឹះរកស៊ីធ្វើជាអ្នកមានរបស់មនុស្សស្រី ដោយមិនចាំបាច់ពឹងបុរស – Kampuchea Thmey Daily
Connect with us

អាជីព

គន្លឹះរកស៊ីធ្វើជាអ្នកមានរបស់មនុស្សស្រី ដោយមិនចាំបាច់ពឹងបុរស

Published

on

ក្លាយជាអ្នកមាន ឬអ្នកក្រ មិនកំណត់លើភេទនោះទេ។ បុរសជាច្រើនលើលោកនេះ អាចក្លាយជាសេដ្ឋី រីឯស្ត្រីក៏អាចក្លាយជាសេដ្ឋីនីបានដូចគ្នា។

មនុស្សស្រីសម័យទំនើបមិនគួររស់នៅរង់ចាំការជ្រោមជ្រែងពីបុរសទៀតឡើយ ព្រោះយើងអាចក្លាយជាអ្នកមានដោយមិនចាំបាច់ពឹងមនុស្សប្រុស។

បើអ៊ីចឹង គួរចាប់ផ្ដើមរកស៊ីរបៀបណា ដើម្បីមានទ្រព្យជារបស់ខ្លួន ដោយមិនតោងទ្រព្យបុរស?

១. ចេះរៀបចំផែនការ

មនុស្សស្រីគ្រប់រូបត្រូវតែចេះរៀបចំផែនការជីវិតឲ្យបានល្អ ពោលទាំងជីវិតការងារ ព្រមទាំងជីវិតខ្លួនឯង ព្រោះមនុស្សជោគជ័យ និងសេដ្ឋីគ្រប់រូបពោរពេញទៅដោយផែនការជីវិតរៀងៗខ្លួន។​

រីឯការរកស៊ីក៏ដូចគ្នាដែរ បើសិនជាចេះរៀបចំផែនការបានល្អ​​ និងច្បាស់លាស់ជាមួយវាទោះបីជាមុខរបរតូចតាចក៏ដោយ វាគង់តែអាចពង្រីកជោគជ័យនៅថ្ងៃណាមួយជាមិនខាននោះទេ។

២. មិនបោះបង់ការរៀន

គ្មានរឿងណាមួយដែលអាចទទួលបានជោគជ័យដោយខ្វះការសិក្សានោះទេ ទោះបីអ្នកនោះក្លាយជាបុគ្គលជោគជ័យកម្រិតកំពូលក៏ដោយ ក៏ការដែលបន្តរៀនសូត្រជានិច្ច ជាការចាំចាច់ត្រូវមានជាទម្លាប់ជាប្រចាំ។ បន្តសិក្សា ជាគន្លឹះដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យដើរទាន់សង្គម។ បើសិនជាស្ត្រីមានអាជីវកម្មខ្លួនឯងផ្ទាល់ ការរៀនសូត្របន្ថែមស្វែងយល់ពីទីផ្សារ ព្រមទាំងដៃគូប្រកួតប្រជែង​កាន់តែជារឿងត្រូវយកចិត្តទុកដាក់។

៣. តស៊ូជានិច្ច

មានមនុស្សជាច្រើនដែលបានជួបការលំបាក ជាទូទៅតែងតែបោះបង់វាចោល ជាហេតុធ្វើឲ្យពួកគេមិនអាចស្គាល់នៅភាពជោគជ័យនោះទេ។ ប៉ុន្តែស្រ្តីទាំងឡាយត្រូវដឹង គ្មានអ្នកណាម្នាក់អាចគេចផុតនៅការបរាជ័យនោះឡើយ ហើយបើជួបវា យើងគួរតែអរគុណហើយរឹងមាំឡើង។

នៅពេលដែលយើងបោះបង់ចោលពាក់កណ្តាលទី ប្រាកដកណាស់ យើងពិបាកក្នុងការត្រឡប់មកវិញ ហើយចាប់ផ្តើមពីបាតក្រោមម្តងទៀត។ ដូច្នេះយើងត្រូវតែតស៊ូ ទោះបីបរាជ័យមួយពេលក៏ដោយ នោះទើបអាចទទួលបានជោគជ័យនៅទីបំផុត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

ចុចអាន៖ ៨ចំណុច​ ដែល​​សហគ្រិនស្ត្រី​ក្នុង​តំបន់អាស៊ី​គួរ​តែយល់​ដឹង

ចុច Like Facebook កម្ពុជាថ្មី

កីឡា3 mins ago

តើ​អ្នកលេង​គុន​ខ្មែរ​រូប​ណា​ដែល​អ្នកគាំទ្រ​ចង់ឃើញ​វ៉ៃ​នៅ ONE Super Series ឆ្នាំ​២០២១?

ព័ត៌មានជាតិ8 mins ago

តំណាង​ឯកឧត្តម ឌី វិជ្ជានាំយកអំណោយ​ជូនគ្រូបង្រៀន នឹងសិស្ស​​ស្រុកស្វាយជ្រុំ

ព័ត៌មានជាតិ35 mins ago

លោក​ អ៊ិត សំហេង៖​ ពលករ​ខ្មែរ​នៅ​ថៃ​ នៅតែ​បន្ត​លួចលាក់​ធ្វើដំណើរ​វិលត្រឡប់​មក​ស្រុកកំណើត​វិញ​

ព័ត៌មានជាតិ51 mins ago

ក្រុម​ការងារ​យុវជន ស.ស.យ.ក.​នាំ​យក​អំណោយ​ ឯកឧត្ដម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន​ ម៉ាណា ជូន​លោក​គ្រូអ្នក​គ្រូ និង​សិស្ស ២០០នាក់

ព័ត៌មានជាតិ52 mins ago

អំណោយ​សប្បុរស​ធម៌ជូន​អនុប្រធាន​ការិយាល័យ សុខុមាលភាព​សង្គម​ រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​

ព័ត៌មានពេញនិយម