Connect with us

អាជីព

បុគ្គលិក​ដែល​មាន​ជំនាញ​ទំនាក់ទំនង ៩ យ៉ាង​នេះ ក្រុមហ៊ុន​ណា​ក៏​ទទួល​យក

បានផុស

នៅ

យោង​តាម​ការ​ស្ទង់​មតិ​របស់​សមាគម​ជាតិ ​នៃ​មហាវិទ្យាល័យ​និង​បុគ្គលិក​ជំនាញ​ទំនាក់ទំនង​​បាន​បញ្ជាក់​ថា​ ជំនាញ​ទំនាក់ទំនង​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ជំនាញ​សំខាន់​បំផុត​ ដែល​បេក្ខជន​ស្វែង​រក​ការងារ​ធ្វើ​គួរ​មាន។

នេះ​គឺ​ជា​គន្លឹះ​ទាំង ៩ សម្រាប់​កែលំអ​ជំនាញ​ទំនាក់ទំនង​ ដែល​បុគ្គលិក​គួរ​តែ​មាន ៖

១. ចាត់​ទុក​ការ​ប្រាស្រ័យ​ទាក់ទង​ជា​អាទិភាព៖ យក​ថ្នាក់​អាន​សៀវភៅ​ អត្ថបទ​ ទស្សនាវដ្ដី ​ឬ​រៀន​ពី​អ្នក​ទំនាក់ទំនង​នៅ​ជុំវិញ​យើង។ ស្វែងរក​អ្នក​ណែនាំ​ ឬ​គ្រូ​បង្វឹក​ណា​ម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

. សរសេរ​សារ​សាមញ្ញ៖ ប្រើ​ភាសា​សាមញ្ញ​ និង​ត្រង់​ តែ​មាន​អត្ថន័យ​អន្ទង​ដល់​អ្នក​ដែល​បាន​អាន​សារ​របស់​យើង ឲ្យ​ជាប់ចិត្ត។

. ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ស្ដាប់​ឬ​អ្នក​អាន៖ ទាញ​អ្នក​ស្ដាប់​និង​អ្នក​អាន​របស់​អ្នក​ ទៅ​ក្នុង​ការ​សន្ទនា។ សួរ​សំណួរ​និង​អញ្ជើញ​យោបល់។ កុំ​ភ្លេច​សុំ​យោបល់​របស់​ពួកគេ​ផង។

៤. ចំណាយ​ពេល​ឆ្លើយតប៖ បន្ទាប់​ពី​យើង​បាន​ស្ដាប់​និង​យល់​ពី​ពេលវេលា​ដែល​យើង​​ចង់​និយាយ។ សូម​ចំណាយ​ពេល​របស់​យើង​ឆ្លើយតប​ទៅ​កាន់​ពួកគេ​វិញ ​ដើម្បី​ឲ្យ​ការ​ទំនាក់ទំនង​កាន់​តែ​ល្អ​ជាង​មុន។

. ត្រូវ​ប្រាកដ​ថា​អ្នក​យល់៖ កុំ​ស្ដី​បន្ទោស​មនុស្ស​ម្នាក់​ទៀត​ដែល​មិន​យល់។ ផ្ទុយ​ទៅ​វិញ​រក​មើល​វិធី​ដើម្បី​បញ្ជាក់​ឬ​បកស្រាយ​ឡើង​វិញ​ នូវ​អ្វី​ដែល​អ្នក​កំពុង​ព្យាយាម​និយា យ​ដើម្បី​អាច​យល់​បាន។

. អភិវឌ្ឍ​ជំនាញ​ស្ដាប់៖ អ្នក​ប្រាស្រ័យ​ទាក់ទង​ល្អ​បំផុត ​គឺ​តែងតែ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ​បំផុត​ដូច​គ្នា។ ស្ដាប់​ដោយ​គ្មាន​ការ​វិនិច្ឆ័យ ​ហើយ​កុំ​រំខាន​ដោយ​គិត​ពី​អ្វី​ដែល​អ្នក​ចង់​និយាយ​បន្ទាប់។ បន្ទាប់មក​ឆ្លើយតប ​កុំ​ប្រតិកម្ម។

៧. ភាសា​រាងកាយ​មាន​សារៈសំខាន់​ណាស់៖ ការ​សិក្សា​បង្ហាញ​ថា ៦៥% នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ទាំងអស់ ​មិន​មែន​ជា​ពាក្យ​សំដី​ទេ។ មើល​សញ្ញា​ដែល​មើល​ឃើញ​ថា​អ្នក​ស្ដាប់​យល់​យល់ស្រប​ឬ​មិន​យល់​ស្រប​ នឹង​សារ​របស់​អ្នក។ ហើយ​ត្រូវ​ដឹង​ថា​រាងកាយ​របស់​អ្នក ​កំពុង​បញ្ជូន​សញ្ញា​ផង​ដែរ។

. រក្សា​ទំនាក់ទំនង​ដោយ​ប្រើ​ភ្នែក៖ មិន​ថា​ការ​និយាយ​ទៅ​កាន់​ហ្វូង​មនុស្សច្រើន ​ឬ​មួយ​ទល់​មួយ ​ការ​ប្រើ​ភ្នែក​សម្លឹង​គឺ​បង្កើត​ភាព​ជឿជាក់​ និង​បង្ហាញ​ថា​អ្នក​យកចិត្តទុកដាក់​ចំពោះ​អ្នក​ស្ដាប់​របស់​អ្នក​ដែរ។

. គោរព​ដៃគូ​របស់​អ្នក៖ អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តម្រូវការ​និង​ទស្សនៈ​ពិសេស​របស់​អ្នក​ដែល​អ្នក​កំពុង​ប្រាស្រ័យ​ទាក់ទង។

វិធី​ល្អ​បំផុត​​ ដើម្បី​បង្ហាញ​ការ​គោរព​របស់​អ្នក ​គឺ​គ្រាន់​តែ​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​ពួកគេ​និយាយ​តែ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៩ យ៉ាង​ត្រូវ​ចៀសវាង​ដើម្បី​បង្កើត​មិត្ត​នៅ​កន្លែង​ធ្វើការ

ចុចអាន៖ខ្វះ ៣ យ៉ាង​នេះ​នឹង​ធ្វើឲ្យ​​ផលិតភាព​​ការងារ​ធ្លាក់​ចុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៦ វិនាទី មុន

រដ្ឋអំពាវនាវដល់ពាណិជ្ជករក្នុងស្រុកចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២

ព័ត៌មានជាតិ២៣ នាទីutes មុន

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ MK-82 មួយគ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅស្រុកប្រាសាទបល្ល័ង្ក

ព័ត៌មានជាតិ៣៨ នាទីutes មុន

នាយករដ្ឋមន្ត្រីថាទឹកដីកម្ពុជាមិនបាត់បង់នោះទេ ហើយទិន្និន័យដែលបញ្ចេញគឺសុទ្ធតែច្បាស់លាស់

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

លោក គីម បង្អួត​ពី​ភាពជឿនលឿនក្នុងបច្ចេកវិទ្យារថក្រោះ​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រហម ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី​៖ គ្មានការធានាសុវត្ថិភាព​ដល់​​ប្រតិភូបរទេស​​ចូលរួម​ក្បួន​ព្យុហយាត្រា​ក្នុងថ្ងៃជ័យជម្នះ​រុស្ស៊ីទេ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក​ទំនង​បង្កើន​សម្ពាធ​ទណ្ឌកម្ម​លើរុស្ស៊ី ក្រោយ​ទាញ​អ៊ុយក្រែន​ចូលកិច្ច​ព្រម​ព្រៀងរ៉ែ​

សុខភាព២៣ ម៉ោង មុន

ផ្នែកមួយនៃសាច់ជ្រូក មនុស្សតែងយល់ខុសថា បំផ្លាញសុខភាព

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

កីឡា២០ ម៉ោង មុន

ចំពោះហ្វេនៗដែលអត់មានសំបុត្រចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League អាចមកទស្សនាជុំគ្នា នៅសួនវឌ្ឍនៈ ចាប់ពីម៉ោង ៧យប់តទៅ

Sokha Hotels

ព័ត៌មានពេញនិយម