អាជីព
គប្បីធ្វើរឿងប៉ុន្មាននេះ នាថ្ងៃចុងក្រោយនៅកន្លែងការងារចាស់
ទោះបីអ្នកមានហេតុផលអ្វីក្នុងការចាកចេញពីកន្លែងការងារបច្ចុប្បន្ន មិនថាមេបញ្ឈប់ចូលនិវត្តន៍ ចេញរកស៊ី រៀបការ ឬផ្លាស់ការងារថ្មីក៏ដោយ ប៉ុន្តែថ្ងៃចុងក្រោយនៃការងារជាថ្ងៃដ៏សំខាន់មួយដែលអ្នកត្រូវធ្វើវាឲ្យបានល្អបំផុតតាមដែលអាចធ្វើបាន។
ខាងក្រោមជាសកម្មភាពមួយចំនួនដែលគប្បីធ្វើមុនថ្ងៃចាកចេញពីការងាររបស់អ្នក៖
បញ្ចប់កិច្ចការដែលនៅសេសសល់

មិនត្រូវទុកការងាររបស់ខ្លួនបន្សល់ឲ្យនរណាមកឈឺក្បាលនៅពេលអ្នកទៅបាត់ទេ។ ជាបុគ្គលិកមានទំនួលខុសត្រូវ អ្នកគួរបញ្ចប់កិច្ចការគ្រប់យ៉ាង បើទោះវាត្រូវប្រើរយៈពេលយូរបន្តិចក៏ដោយ។
លុបឯកសារផ្ទាល់ខ្លួនចេញពីកុំព្យូទ័រ
អ្នកនឹងចាកចេញទៅហើយ អ្នកពុំមានអ្វីពាក់ព័ន្ធអ្វីនឹងស្ថាប័នតទៀតទេ។ ដូច្នេះព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទាំងប៉ុន្មាន កុំទុកបន្សល់នៅក្នុងកុំព្យូទ័រក្រុមហ៊ុនធ្វើអីទៀត ចៀសវាងបញ្ហាចៃដន្យនាថ្ងៃក្រោយ។
សម្អាតតុការងាររបស់ខ្លួន
មុនពេលអ្នកថ្មីមកអង្គុយតុរបស់អ្នក គេច្បាស់ជាសម្អាតវាមិនខានទេ។ ទោះជាយ៉ាងនេះក្ដី ជាមនុស្សទម្លាប់ល្អគួរសម្អាតតុរបស់ខ្លួន រួមទាំងប្រមូលឯកសារនិងសម្ភារផ្ទាល់ខ្លួនផ្សេងទៀតទៅជាមួយផង។
និយាយជាមួយមេជាលើកចុងក្រោយ

ការជជែកជាមួយថ្នាក់ដឹកនាំ មុនពេលចេញទៅ ជាសុជីធម៌មួយចាំបាច់ណាស់ ដែលមិនគួររំលងទេ។ អ្នកគួរតែបាននិយាយពាក្យលា និងអរគុណចំពោះមេ សម្រាប់ការងារកន្លងមក ទោះជាការងារនោះល្អឬមិនសូវល្អក៏ដោយ ក៏ឥរិយាបថនេះបង្ហាញពីភាពចាស់ទុំនៃបុគ្គលិកដឹងខុសត្រូវក្នុងខ្លួនរបស់អ្នក។
ញុំាបាយថ្ងៃត្រង់ឬពេលល្ងាចជាមួយមិត្តរួមការងារ
កុំភ្លេចប្រកបអាហារជាមួយមិត្តរួមការងារជាចុងក្រោយដែលអាចជា អាហារថ្ងៃក្រោយ អាហាររពេលល្ងាច ឬអាហារសម្រន់រួមគ្នានៅកន្លែងធ្វើការក៏បាន។ ការញ៉ាំអាហារជុំគ្នា ជាការបន្សល់ទុកការចងចាំល្អមុនពេលឃ្លាតគ្នា ដែលបុគ្គលិកចាកចេញគួរមាន។
ផ្ញើសារ “លា និង អរគុណ” ប្រាប់គ្រប់គ្នា

ជួនកាលអ្នកមិនអាចជួបទទួលទានអាហារចុងក្រោយជាមួយគ្រប់គ្នាបានទេ ប៉ុន្តែអ្នកនៅតែមានឱកាសនិយាយពាក្យលា និងអរគុណទៅកាន់គ្រប់គ្នាតាមរយៈការផ្ញើសារ។ សូមផ្ញើទៅគ្រប់បុគ្គលិក បើទោះបីមានពួកគេមួយចំនួន អ្នកមិនសូវចូលចិត្តក៏ដោយ។
រក្សាទំនាក់ទំនងជាមួយមិត្តរួមការងារ
ចេញពីធ្វើការនៅកន្លែងចាស់ មិនមែនមានន័យថា ទំនាក់ទំនងគ្រប់យ៉ាងត្រូវចប់ដែរ។ អ្នកគួររក្សារទំនាក់ទំនងជាមួយមិត្តរួមការងារ ព្រោះការរក្សាបណ្ដាញច្រើនពិតជាមានសារសំខាន់ចំពោះការងារ ក៏ដូចជាការរស់នៅផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack
ចុចអាន៖ របៀបជ្រើសរើសបុគ្គលិកដែលនាំឱ្យក្រុមទាំងមូលរីកចម្រើនបាន

-
សន្តិសុខសង្គម១១ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល