Connect with us

អាជីព

ក្រុមហ៊ុន​ដែល​ភាន់​ច្រឡំ​គ្នា​រវាង ទីផ្សារ​និង​ផ្នែក​លក់​តែងតែ​បរាជ័យ

បានផុស

នៅ

ការ​លក់​និង​ទីផ្សារ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​ហើយ​មាន​គោលបំណង​ធំ​រួម​គឺ​ដើម្បី​បង្កើន​ប្រាក់​ចំណូល។

ប៉ុន្តែ​ដោយសារ​បំណង​នេះ​ ក្រុមហ៊ុន​តូច​ធំ​ជា​ច្រើន​បានធ្វើខុស ដោយ​ដាក់ផ្នែក​ទំាងពីរនៅ​ជាមួយគ្នា ហើយ​ផ្ដោត​លើ​ការ​លក់​ជាជាង​ការ​ធ្វើ​ទីផ្សារ​ដែល​ជា​ហេតុ​បរាជ័យ​។

ផ្នែក​ទាំង​ពីរ​គួរ​តែ​នៅ​ឯករាជ្យ។ និយាយ​ឲ្យ​ស្រួលស្តាប់ ផ្នែក​ទីផ្សារ​ជាផ្នែកបង្កើតម៉ាសសញ្ញា ចេញ​ធ្វើការ​ឃោសនា (ផ្នែក​នេះ​ចំណាយលុយ) ពេលបានជោគជ័យមាន​គេស្គាល់ផលិតផល​ឬ​សេវាកម្ម​ខ្លួន​ហើយ ទើប​ផ្នែក​លក់​ចេញ​រកលុយ​ត្រឡប់មកវិញម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ចឹង​តើការលក់និងទីផ្សារខុសគ្នាយ៉ាងដូចម្តេច? និយាយ​ដោយ​សាមញ្ញ​បំផុត​ការ​លក់អាចត្រូវបានគេហៅថាដំណើរការដែលផ្តោតឬផ្តោតលើបុគ្គលឬក្រុមតូច ទីផ្សារផ្តោត​លើក្រុមធំឬមនុស្សទូទៅ។

ការងារ​ទីផ្សារជារួមគឺ​លំបាកលំបិនជាង ​និងទៅមុខមុន។ ​​ផ្នែកនេះ​​ត្រូវពូកែជំនាញស្រាវជ្រាវ (កំណត់​តម្រូវការ​របស់អតិថិជន) ការអភិវឌ្ឍន៍ផលិតផល (ឱ្យយោបល់មកផ្នែកផលិត មិនមែន​ផ្នែក​ផលិត​បញ្ជាផ្នែក​ទីផ្សារ​ទៅ​ឃោសនា​​ផលិតផលខ្វះភាព​ច្នៃប្រឌិតរបស់ខ្លួននោះទេ) និង​ផ្សព្វផ្សាយ​ផលិតផល (តាម​រយៈការផ្សាយពាណិជ្ជកម្ម) និង​បង្កើត​ការយល់ដឹងអំពីផលិតផលក្នុងចំណោមអ្នកប្រើប្រាស់។

មធ្យោបាយ​ទីផ្សារ​បែបនេះ​ហើយ​ដែលក្រុមហ៊ុនខ្លំាង​តែងមាន​ផ្នែកឬនាយកដ្ឋាន​ទីផ្សារ​ដែលធំ សឹង​អាច​ហៅថា​ផ្នែក​អភិវឌ្ឍន៍ពាណិជ្ជកម្មដ៏មានអំណាចមួយ Business​ Development ។

នៅពេល​អ្នកមានទីផ្សារ​ធំ​និងខ្លំាង អតិថិជន មកដល់មុខផ្ទះពេលនោះហើយ​ដែលផ្នែក​លក់​ត្រូវទទួល​ពួកគេដោយចំណេះដឹង​ត្រឹមត្រូវ។

អ្នក​ណា​សមនឹង​គ្រប់គ្រង​ផ្នែកទីផ្សារ?

ជាទូទៅ​នាយកផ្នែក​ទីផ្សារ​ពូកែSoft skillជំនាញញទន់ និង​ផែនការពាណិជ្ជកម្ម ការវិភាគ​ទិន្នន័យ​ប្រជាសាស្ត្រ ការច្នៃប្រឌិត​ផលិតផល​ឬសេវាកម្ម ព្រមទំាង​ចំណេះទំនាក់ទំនងសារធាណៈដ៏រឹងមាំ​ផង។ ផ្នែកនេះ​មិនអាច​ចេះត្រឹមផ្នែកណាមួយក្នុងចំណោមនេះទេ។

នៅពេល​ដែលអ្នកដាក់ចេញផែនការវិនិយោគមួយ​គេសម្លឹងមើលតែសមត្ថភាពនៃផ្នែកទីផ្សារ ប្រសិន​បើផ្នែកនេះចន្លោះ​ ឬគ្រប់គ្រងដោយបុគ្គលមិនមានសមត្ថភាព នឹងដួលរលំ។

ប្រែសម្រួល៖ ចម្រើន ​តារា​

ចុចអាន៖សញ្ញា​បង្ហាញ​ថា​យើង​កំពុង​តែ​តប់ប្រមល់​នឹង​ការងារ​ដល់​កម្រិត​ត្រូវ​ដកឃ្លា

ចុចអាន៖បង្កើត​វប្បធម៌«ស្ដាប់​បុគ្គលិក​និយាយ»បាន​ប្រយោជន៍​អី​ខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា 

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ​នៅ​ខេត្តព្រះសីហនុ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការកំពូល កម្ពុជា-ឡាវ ចាប់ដៃគ្នាចែករំលែកព័ត៌មានការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ជួញដូរមនុស្ស គ្រឿងញៀនឆ្លងដែន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​នារី​ម្នាក់​បាន​សម្រេច​ ហើយ​លួច​ថត​រូប​គំរាម​ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

Sokha Hotels

ព័ត៌មានពេញនិយម