អាជីព
ចង់ក្លាយជាសហគ្រិនក្នុងវ័យម្ភៃប្លាយ? អត្ថបទនេះសំខាន់សម្រាប់អ្នក
កាលពីអំឡុង៣០ឆ្នាំមុនការហក់ចូលប្រឡូកក្នុងអាជីវកម្មមានឧបសគ្គខ្ពស់ណាស់សម្រាប់មនុស្សវ័យក្មេង កុំថាឡើយវ័យជំទង់សូម្បីយុវជនវ័យចាប់ពីម្ភៃឆ្នាំ ឬសាមស្តើង សឹងពិបាក។
ប៉ុន្តែ ខណៈដែលប្រព័ន្ធបច្ចេកវិទ្យាបានទាត់មនុស្សចាស់ចេញ ការផ្លាស់ប្តូរធំមួយ បានឈានមកដល់យ៉ាងពិតប្រាកដនៅក្នុងសតវត្សរ៍ទី ២១ ភាពជាសហគ្រិនត្រូវបានគេបញ្ឆេះ ក្នុងស្រទាប់មនុស្សវ័យក្មេងចាប់ពីនៅអាមេរិក រហូតដល់មជ្ឈឹមបូព៌ា ទ្វីបអាហ្រ្វិកនិង អាស៊ី។
សហគ្រិនវ័យក្មេងនានា ត្រូវបានគេលើកទឹកចិត្ត និងផ្តល់អំណាចពេញលេញសម្រាប់បង្កើតការស្រមៃរបស់ពួកគេឱ្យចេញមកជារូបពិត ហើយប្រយុទ្ធប្រឆាំងនឹងផ្នត់គំនិតដែលថា មយុវជនមិនមានសក្តានុពលជាមេដឹកនាំព្រោះខ្វះទំនួលខុសត្រូវ។
ឥឡូវក៏មិនរលូនទាំងស្រុងដែរ ព្រោះថា ខណៈយើងមាននិន្នាការសង្គមគាំទ្រ ហើយប៉ុន្តែយើងនៅរារែក មិនជឿលើខ្លួនឯង ក្នុងការចេញធ្វើជំនួញ ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនប្រឈមជាមួយទីផ្សារដ៏ថ្មីនិង តែងតែប្តូររហ័ស ដោយអ៊ិនធរណេតនិងបច្ចេកវិទ្យា សហគ្រិនវ័យក្មេងនៅជួបបញ្ហាប្រឈមច្រើនដែលត្រូវការយកឈ្នះដូចជា៖
ការបង្កើតរូបភាពគួរឱ្យទុកចិត្ត
ការព្យាយាមបញ្ចុះបញ្ចូល អ្នកណាម្នាក់ឱ្យប្រើសេវាកម្មយើង ឬផលិតផលយើងឬដាក់ទុកជួយយើងជារឿងពិបាកក្នុងនាមជាសហគ្រិនវ័យក្មេងម្នាក់ដែលមិនសូវមានកេរ្ត៍ឈ្មោះឬប្រាក់កាសច្រើន ឬជាគ្រួសារអ្នកមានអំណាច។ ការកសាងសមត្ថភាពនិងគុណតម្លៃធំៗ ដូចជាគោរពវិន័យ គោរពការសន្ មានបណ្តាញសុចរិត។ល។ជាជំហ៊ានដែលអាចឈានទៅកសាងការជឿទុកចិត្ត នឹងកំណត់ថាតើយើងពិតជាសហគ្រិនម្នាក់ឬគ្រាន់តែនិយាយ។
ការប្រកួតប្រជែងនៃវណ្ណៈនិយម
នៅផ្នែកខ្លះនៃទ្វីបអាហ្រ្វិក អាស៊ី និងអាមេរិក សហគ្រិនចេញរកស៊ីដំបូងនៅតែជួបការបែងចែករវាងកម្រិតបទពិសោធន៍ឬបន្ទោសថា យើងនៅក្មេងឬក្មេងពេកដែលធ្វើឱ្យមនុស្សមើលមកយើងដោយការសង្ស័យខ្លះៗ។ នេះជាបញ្ហាប្រឈមដែល សហគ្រិនវ័យក្មេងនានាត្រូវជំនះដោយភាពក្លាហាននិងវិជ្ជាជីវៈ បង្កើតលទ្ធផលនៅពេលណាដែលមានឱកាសព្រោះមានតែ លទ្ធផលប៉ុណ្ណោះ នឹងលុបបំបាត់បញ្ហាប្រឈមមួយនេះបាន។
ការគោរព(ក្រេឌីត)
មិនគួរអស់សង្ឃឹមទេនៅពេលដែលមនុស្សប្រើពាក្យថាយើងមិនទាន់មានអ្វីសោះ ព្រោះមិនទាន់គឺមានន័យថាយើងនឹងមាន។ យុវវ័យគ្រប់គ្នាអាចទទួលបានជោគជ័យសូម្បីតែជាអ្នកជំនួញវ័យក្មេងខ្លាំងក្តីប្រសិន
១ ចេះចាប់យកបច្ចេកវិទ្យា៖
គ្មានអ្វីដែលរួមចំណែកដល់សហគ្រិនភាពវរបស់មនុស្សវ័យក្មេងខ្លាំងនិងមានប្រសិទ្ធិភាពច្រើនជាងចំណេះអំបីច្ចេកវិទ្យានិងអ៊ីនធឺណិតនោះទេ។ អាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដូចជា NairaBrains និង TechCrunch លែងត្រូវការលុយច្រើនដើម្បីចាប់ផ្តើមហើយព្រោះគ្រប់គ្នាអាចចាប់ផ្តើមដោយចំណាយប្រាក់ពីរបីពាន់ដុល្លារមិនត្រូវការស្តុក។
ត្រូវប្រាប់ខ្លួនឯងថា ជំនួញដែលមានតម្លៃរាប់លានដុល្លារ ត្រូវបានចាប់ផ្តើមឡើងដោយក្មេងជំទង់ៗដែលមិនធ្លាប់មានប្រាក់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការតែពួកគេមានមូលដ្ឋានយល់ដឹងពីនិន្នាការរហ័សរហួននិងបើកចិត្តផ្លាស់ប្តូរ។
ក្រុមហ៊ុនអ៊ីនធើណេតនិងបច្ចេកវិទ្យាគឺជាហេតុផលដែលធ្វើឱ្យពិភពលោកយើងបច្ចុប្បន្ន មានមហាសេដ្ឋីជាច្រើនក្នុងវ័យ ២០ ឆ្នាំប្លាយ។

២ ចេះគោរពនិងប្រើប្រាស់បទពិសោធន៍របស់អ្នកដទៃ
ប្រាកដណាស់យើងនៅក្មេងតែងស្ទើរបទពិសោធន៍ ព្រោះមិនអាចឆ្លងកាត់ច្រើនបាន ដូច្នេះ ប្រសិនបើយើងពូកែខាងសរសេរកម្មវិធី ហើយចង់ទទួលបានគេហទំព័រសម្រាប់ផ្សព្វផ្សាយលក់ឬអ្វីទៀតក្តីយើងតែងត្រូវការគំនិតនិងវិធីរកប្រភពថវិកាបន្ថែមពីវិនិយោគិននានាត្រង់ណេះដែលត្រូវការមនុស្សមានបទពិសោធន៍មកជួយ។ គេដឹងរបៀបនិយាយសុំឱ្យមានទំនុកចិត្តគេដឹងរបៀបចងបណ្តាញ ហើយដើម្បីទទួលបានពួកគេជួនកាលយើងមិនមានលុយចំណាយ យើងអាចផ្តល់សមធម៌ ភាគរយ ដើម្បីទទួលបានអ្វីដែលយើងរំពឹងទុក។ មនុស្សដែលជោគជ័យច្រើនមានវិធីស្វែងរកដៃគូមកគាំទ្រពុំមែនចង់ធ្វើអ្វីមូលតែម្នាក់ឯងឡើយ។
៣ មានទស្សនៈវិជ្ជមាន
ចាប់ផ្តើមថ្ងៃនិមួយៗដោយមានការគិតបែបវិជ្ជមានចេះលើកលែង ចេះយោគយល់និងចេះឱ្យតម្លៃចំណុចល្អ។ ផ្តោតលើរឿងល្អទោះតូចតាចក្តី។ ចេះលេងសើចកែខែស្ថានការណ៍ទោះបីកំពុងស្ថិតក្នុងស្ថានភាពមិនល្អ។ ត្រៀមជាំស្រេចសម្រាប់ទទួលយកនិងបង្វែរបរាជ័យឱ្យទៅជាមេរៀន។ ផ្លាស់ប្តូរខ្លួនឯងទៅរកវិជ្ជមានម្តងហើយម្តងទៀត។ សំខាន់ចុងក្រោយក្នុងការក្លាយជាមនុស្សមានទស្សនៈវិជ្ជមានគឺ រស់នៅផ្តោតលើបច្ចុប្បន្នភាព។
៤ រៀនជានិច្ច
ចំណេះអ្វីក៏ជាចំណេះដែរ មិនថាក្នុងសាលាឬខាងក្រៅជីវិតពិត យើងសុទ្ធតែអាចប្រើមកជាផលប្រយោជន៍ក្នុងការបង្កើតការគោរពដែលជាក្រេឌីតសំខាន់ក្នុងសង្គមសហគ្រិន។ ជៀសវាងគំនិតថាខ្លួនចេះជាងគេ ហើយកើតមកអច្ឆរិយៈឬគេគិតខ្លីជាងខ្លួន។ រឿងដែលត្រូវរៀនដែរនោះ គឺការយល់ចិត្តមនុស្សទាំងឡាយដែលពាក់ព័ន្ធនឹងយើងព្រោះយើងមិនអាចជោគជ័យដោយគ្មានការគាំទ្រទេ ជ្រោមជ្រែងទេ។
៥ ដាក់ខ្លួន
មនុស្សដាក់ខ្លួន តែងល្បីឈ្មោះ(មានក្រេឌីតសង្គម)បានយូរយារជាងមនុស្សកាចសាហាវដែលចង់បានការចាប់អារម្មណ៍ខ្លាំងតាមវិធីប្រញាប់និងចាប់បង្ខំ។ ការចេះចំណាយពេលស្តាប់ និងលើកទឹកចិត្តអ្នកដទៃ ផ្តោតតែលើចំណុចល្អរបស់គេជាគំនិតមនុស្សដែលដាក់ខ្លួន។ ចេះ
សុំជំនួយ នៅពេលខ្លួនពិតជាត្រូវការ ហើយទុកថាការស្វែងរកមតិយោបល់ពីអ្នកផ្សេងអោយបានទៀងទាត់ជាចំណុចខ្លាំងពិបាកខ្វះ។ ចេះឱ្យមោទនភាពចំពោះខ្លួននិងអ្នកដទៃព្រោះនេះជាការកកើតសុទិដ្ឋិនិយមក្នុងផ្នត់គំនិត ដែលជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំ។
សុភា
ប្រភព CNBC

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ