Connect with us

អាជីព

ក្មេង​យ៉ាង​ណា​ក្តី នៅ​តែ​អាច​ក្លាយ​ជា​អ្នកដឹកនាំ​ខ្លាំងម្នាក់​ដរាបណា​យល់​រឿងទាំងនេះ

បានផុស

នៅ

បទពិសោធន៍​​មាន​តម្លៃ​ខ្លាំង ប៉ុន្តែ​យើង​អាចផ្លោះបាន​ប្រសិន​យើង​ខិត​ខំរៀនទ្វេ ហើយ​ពុះពារ​យក​ជោគជ័យ​មក​ដាក់​ពី​មុខ។ គេធ្វើការ​៨ម៉ោង ហើយសម្រាក ​យើងធ្វើការ​៨ម៉ោង ហើយ​រៀនទៀត។ ការរៀនមួយនេះមិនមែនរៀនជំនាញ​រឹងទេ គឺរៀន​អំពីមនុស្ស​។

ក្លាយជាអ្នកដឹកនាំបាន ទាំងនៅក្មេងសេចក្តី​ តោងយល់ច្បាស់អំពីមនុស្ស និង​កូនក្រុម​ដែល​នឹង​ត្រូវ​មក​នៅ​ក្រោម​បង្គាប់​យើង៖

១ អំណាច

មនុស្ស​ឲ្យ​អំណាចមនុស្ស​ម្នាក់ទៀត​ដោយមិនដឹងខ្លួន ដោយស្មគ្រ័ចិត្ត​ និងដោយសារ​ការ​កោតសរសើរ។ មនុស្ស​កោតសរសើរ​យើងព្រោះទង្វើពុំមែនមើលលើសម្តីទេ។ គោរពយើង​ព្រោះយើងគោរពគេ គេខ្លាចយើងព្រោះយើង​ធំជាងគេ ថ្ងៃណាមួយ​គេ​អាច​លែង​ខ្លាច​វិញ​បើ​យើង​លែង​ធំ តែការគោរព​ជារៀងរហូតទៅ។

បុគ្គលិកគឺជាផ្នែកសំខាន់មួយនៃតម្រូវការរបស់មេដឹកនាំ ធ្វើធំតែឈ្មោះ គ្មាន​គេគោរព​មានន័យ​អ្វី?

និយោជិក​ឬ​បុគ្គលិក​តែងតែង​មាន​ប្រតិកម្ម​វិជ្ជមាន​ប្រសិន​មេដឹកនាំ​នោះ​វិជ្ជមាន ។ អំណាច​របស់​យើង​កសាង​ឡើង​ព្រោះ​បរិយាកាស​វិជ្ជមាន កុំ​ប្រើ​មនុស្ស​អវិជ្ជមាន ទោះ​មាន​ប្រយោជន៍​ប៉ុនណា​ថ្ងៃណាមួយ​យើង​នឹង​មានបញ្ហា​ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ លុយកាក់

មនុស្ស​គ្រប់គ្នា​ចង់បានលុយកាក់ ជាពិសេសកូនចៅ​ដែល​ក្រក្រី រកមួយថ្ងៃហូបមួយថ្ងៃ គ្នា​រំពៃ​ចង់​បាន​លំនឹង​ជីវភាព​ ចង់បាន​ភាព​កក់ក្ដៅ​និង​ចង់​បាន​សន្តិសុខ​ផ្លូវចិត្ត​។ មេដឹកនាំ​ខ្លះ​មាន​បាន​មក​ពី​កំណើត ក៏​មិនសូវ​យល់​រឿង​នេះ​ទេ តែ​ត្រូវ​រៀន​ឲ្យ​យល់ ។ នៅ​ពេល​មនុស្ស​ហូប​ឆ្អែត គេ​នឹង​ធ្វើការ​បានល្អជាង​កាលពោះឃ្លាន​។ មើល​លើទ្រឹស្តីម៉ាស្លូ កុំផ្តល់រង្វាន់​ឲ្យ​ក្លាយជាអ្នកមាន​ស្រួលៗ ព្រោះការមាន​បានស្រួលៗនាំ​ឲ្យ​មនុស្សលោភលើសដើម​និង​ចេះខ្ចិល ហើយ​ចាប់ផ្ដើម​ប្រើ​ល្បិច​កាប់​ចាក់។

ចូរ​ឲ្យ​ឱកាសមាន​បាយហូប មានចំណេះ មានមធ្យោបាយ ហើយ​រកតាមកម្រិតខិតខំ​នៃ​ម្នាក់ៗ​ដើម្បី​ឲ្យ​បុគ្គលិក​ចេះ​ឲ្យ​តម្លៃ​លើ​កម្លាំង​សុចរិត​ខ្លួនឯង​ ជាជាង​ការមកលុតក្រាប​យកលាភ។  ការ​មាន​បាន​នៃ​មនុស្ស​មិន​ចេះ​ស្កប់​ទេ។

៣ សមានចិត្ត​
មនុស្ស​មានសមានចិត្ត ជាមេដឹកនាំដែលគេ​ប្ដូរ​ជីវិត​ដើរ​តាម​ជា​ច្រើន​ជំនាន់​មក​ហើយ។ ការ​ដឹកនាំ​នៃ​មនុស្ស​ប្រហែលជា ៦០% ត្រូវ​បរាជ័យ មូលហេតុ​ចម្បង​មួយ​គឺ​ពួកគេ​មិន​អាច​កាត់​ផ្តាច់​ការ​លំអៀង​ផ្នែក​មនោសញ្ចេតនា តំឡើងតួនាទី​ឬវាយតម្លៃ​អោយបានត្រឹមត្រូវ​តាម​ការ​ជាក់ស្ដែង បែរជា​ធ្វើតាម​ចិត្ត​ស្រលាញ់​ឬ​ស្អប់។ មេដឹកនាំ​ដែល​លើក​កម្ពស់​វប្បធម៌​នៃ​សេចក្ដី​ពិត​សម្រាប់​ក្រុម លើកទឹកចិត្ត​ឲ្យ​និយាយពាក្យពិត ខ្លួន​ក៏​និយម​និយាយ​ពាក្យ​ពិត​ច្រើន​តែ​មិន​សូវ​មាន​មនុស្ស​ទ្រុស្ត​ឡើយ។

បន្ថែម៖
ឥរិយាបថដែលមានសារៈសំខាន់សម្រាប់ជោគជ័យទាំងក្មេងខ្ចីរួមមាន៖
យល់ពីជីវភាព​បុគ្គលិក ហារនិយាយយល់ពីអារម្មណ៍​អ្នកទទួលស្តាប់ ចេះលើកលែងកំហុស​គិតថា​មានតែអ្នកមិនធ្វើទេ​ដែលមិនចេះខុស ចេះអធ្យាស្រ័យ គិតថា មនុស្សអាចនិយាយខុស កុំប្រកាន់ទោសអូសដំណើរ​យូរ​ ចេះសួរសុខទុក្ខ និងចំណាយពេល​ជាមួយ​កូនចៅ ជាញាតិពុំមែនផឹកស៊ី​ស្រវឹងឡើយ។

អនុម័តវិធីសាស្រ្តត្រឹមត្រូវ គ្រប់គ្រងស្ថានភាពអារម្មណ៍ខ្លួនឯង មុនពេលហារនិយាយអ្វីមួយ​ទៅកាន់ពួកគេ ព្រោះសម្តីឬចរិយាមិនល្អណាសមួយ​នឹង​ត្រូវបានចងចាំបានយូរ។

ដោយ​ សុភា

ប្រភព proofhub

ចុចអាន៖បង្កើតវប្បធម៌មានសីលធម៌ខ្ពស់ និងគោរពគ្នានៅក្នុងស្ថាប័ន

ចុចអាន៖THE NEW YORKER​ ទើប​នឹង​ទម្លាយ​រឿង​សម្ងាត់​ថ្មី​នៃ​ជីវិត​ឯកជន​ស្ថាបនិក​ហ្វេសប៊ុក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម