អាជីព
វិធី ៦ យ៉ាង ដើម្បីទទួលបានការគោរពលើសមុននៅកន្លែងធ្វើការ
ចង់ទទួលបានការគោរពពីអ្នកដែលនៅជុំវិញខ្លួន នៅកន្លែងធ្វើការ អានគន្លឹះខាងក្រោមនេះ ៖
១. មិនមកប្រជុំយឺតពេល
វាមិនមានបញ្ហាទេ បើយើងយឺតយ៉ាវពីរបីនាទី។ ប៉ុន្តែការអនុវត្តជាក់ស្ដែង យឺតពេលមួយនាទីធ្វើឲ្យរំខានដល់មនុស្សផ្សេងទៀត ហើយធ្វើឱ្យពួកគេវិនិច្ឆ័យយើងបាន។
ត្រូវប្រកាន់ខ្ជាប់ដូចដែលយើងទើបតែចូលធ្វើការដំបូង រឿងពេលវេលាគឺសំខាន់ណាស់ កុំចេះតែធ្វេសប្រហែសឲ្យសោះ។
២. កុំឲ្យការងារកៀកថ្ងៃកំណត់ពេក
បុគ្គលិកភាគច្រើនមានទម្លាប់មួយ គឺចាំដល់ថ្ងៃកំណត់ការងារ ទើបចាប់ផ្ដើមធ្វើការនោះ។ បើសិនយើងអាចធ្វើការក្នុងចំណោមមនុស្សបែបនេះ យើងនឹងអាចលេចធ្លោ រួមទាំងការយកចិត្តទុកដាក់គ្រប់ពេលវេលា ធ្វើឲ្យបានម៉ឺងម៉ាត់។
ចងចាំថា កេរ្តិ៍ឈ្មោះក្នុងនាមជាមនុស្សម្នាក់ដែលអាចទុកចិត្តបាន មិនត្រឹមតែធ្វើឱ្យមានអ្នកគោរពប៉ុណ្ណោះទេ វានឹងជួយយើងឱ្យទទួលបានការទទួលខុសត្រូវ ដែលអ្នកគ្រប់គ្រងខាងលើ បែរមកទុកចិត្តយើងវិញ។
៣. ឃ្លាតឆ្ងាយពីមនុស្សចូលចិត្តនិយាយដើមគេ

ភាគច្រើននៅកន្លែងការងារណាក៏ដោយ តែងតែមានមនុស្សដែលចូលចិត្តនិយាយដើមគ្នា វិនិច្ឆ័យគេឯង ទាំងទទឹងទិស។ មិនថាការនិយាយដើមគេដោយផ្ទាល់ ឬការនិយាយដើមគេនៅលើបណ្ដាញសង្គម ឬអ៊ីមែល បង្កើតជាគ្រុបអ្វីក៏ដោយ។ បើអាចសូមជៀសឆ្ងាយ ព្រោះរឿងទាំងនេះជារឿងដ៏គួរឲ្យភ័យខ្លាច សម្រាប់រូបភាពនៅកន្លែងធ្វើការ។
បទពិសោធន៍មួយគួរចងចាំ បើសិនថ្ងៃណាមួយយើងភ្លាត់ស្នៀតនិយាយដើមគេ ទៅកាន់មនុស្សខុស វាអាចបង្កហានិភ័យដល់យើង។
៤. កុំនិយាយច្រើនឥតប្រយោជន៍

ទំនាក់ទំនងសង្គមនៅកន្លែងធ្វើការ គឺជាមធ្យោបាយមួយក្នុងការបង្កើតទំនាក់ទំនងនិងសម្រេចកិច្ចការនានា។ ប៉ុន្តែវាតែងតែនាំមកនូវហានិភ័យនៃការវិនិច្ឆ័យ ថាយើងជាអ្នកខ្ជះខ្ជាយពេលវេលា។
និយាយច្រើន ដែលមិនមែនជារឿងការងារ ហើយសុទ្ធតែជារឿងរបស់គេ គឺជាការខ្ជះខ្ជាយពេលវេលារបស់យើង។ ពេលខ្លះវាក៏ខ្ជះខ្ជាយពេលវេលារបស់អ្នកដទៃដែរ។
៥. កុំធ្វើជាមនុស្សសុភាពពេក
មានរឿងច្រើននៅកន្លែងការងារ បើសិនមានបញ្ហាឬអ្នកណាចង់ធ្វើបាប យើងត្រូវក្លាហានប្រឈមមុខ។ ត្រូវប្រាកដចិត្តថា យើងមិនត្រូវអនុញ្ញាតឲ្យការខ្វល់ខ្វាយរបស់ខ្លួនឯងចំពោះអ្នកដទៃ មកគ្រប់គ្រងលើជីវិតយើងបានឡើយ។ មនុស្សខ្លះខ្ជិលច្រអូស បន្លំចង់ធ្វើជាទន់ខ្សោយឲ្យយើងចូលទៅជួយ។
៦. សំលៀកបំពាក់សមសួន

ជាទូទៅមនុស្សគ្រប់គ្នាចូលចិត្តវិនិច្ឆ័យតាមរយៈការស្លៀកពាក់។ សំលៀកបំពាក់ដែលសមសួនអាចគន្លឹះមួយដែលទទួលបានការគោរពពីមិត្តរួមការងារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដាច់ខាតកុំនិយាយពីកន្លែងចាស់ពេលចូលធ្វើការកន្លែងថ្មី! ហេតុអ្វី?
ចុចអាន៖ខ្វះ ៣ យ៉ាងនេះនឹងធ្វើឲ្យផលិតភាពការងារធ្លាក់ចុះ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់