សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ត្រពាំងក្រសាំង ស្ថាបនាផ្លូវបេតុងសសៃដែក២ខ្សែសរុបប្រវែងជាង៣០០ម៉ែត្រ
ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើ្វដំណើរឆ្លងកាត់ ការប្រកបរបរផ្សេងៗ និងដោយមានការយកចិត្តទុកដាក់ពីលោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង អាជ្ញាធរសង្កាត់បានដាក់គ្រឿងចក្រឈូសឆាយស្ថាបនាពីផ្លូវដី ទៅជាផ្លូវបេតុងចំនួន២ខ្សែ សរុបប្រវែងជាង៣០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

អាជ្ញាធរសង្កាត់បានបញ្ជាក់ថា ផ្លូវដែលស្ថាបនាខាងលើនេះ មួយខ្សែស្ថិតក្នុងភូមិសាមគ្គី១ មានប្រវែង១៤៩ម៉ែត្រ ទទឹង៦ម៉ែត្រ និងមួយខ្សែទៀតស្ថិតក្នុងភូមិសាមគ្គី២ មានប្រវែង២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលសរុបទាំងពីរខ្សែមានប្រវែងសរុប ៣៤៩ម៉ែត្រ។

បើតាមអាជ្ញាធរ ការស្ថាបនាផ្លូវបេតុងក្រាលសសៃដែកខាងលើនេះ គឺជាការអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥ ហើយមកដល់បច្ចុប្បន្ន ការស្ថាបនារួចរាល់ហើយ៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


