Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តកោះកុង បូមស្តារប្រព័ន្ធលូប្រវែងជាង២គីឡូម៉ែត្រ រំដោះការជន់លិចពេលរដូវវស្សា

បានផុស

នៅ

ប្រព័ន្ធប្រឡាយលូប្រវែងជាង២គីឡូម៉ែត្រនៅក្រុងខេមរភូមិន្ទ ត្រូវបានអាជ្ញាធរខេត្តកោះកុងបូមស្តារឡើងវិញ ដើម្បីរំដោះការជន់លិច ខណៈរដូវវស្សាខិតជិតមកដល់។ ចំណែកពលរដ្ឋក៏គាំទ្រ និងស្នើពិនិត្យនៅទីតាំងប្រឈមផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្តារ បាននិងកំពុងស្តារជួសជុលប្រព័ន្ធលូទាំងសងខាងផ្លូវដែលមានសភាពចាស់ទ្រោមទ្រុឌចាប់ពីរង្វង់យាយរែកផ្លែឈើដល់មុខអធិការនគរបាលក្រុងខេមរភូមិន្ទ ស្មើនឹងប្រវែង២គីឡូម៉ែត្រ។ គ្រាប្រព័ន្ធប្រឡាយលូទាំងនេះកកស្ទះដោយដីល្បប់ភក់ និងសំរាមនានាស្ទះក្នុងលូ ក្នុងគោលបំណងបើកមុខទឹកសម្រួលដល់ហូរទៅប្រឡាយមេធំៗ។

លោក អ៊ូច ពន្លច នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា ការស្តារប្រឡាយលូធម្មជាតិផ្សេងទៀតផងដែរដែលជាតំបន់ប្រឈមដើម្បីរំដោះបើកមុខទឹកអោយធំងាយស្រួលចរន្តទឹកហូរចេញបានល្អ ចៀសវាងការកកស្ទះដូចបណ្តាឆ្នាំមុនៗ។

លោក អ៊ូច ពន្លច បានបន្តថា សម្រាប់ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តក៏ត្រៀមជួសជុលអ៊ុតផ្លូវកៅស៊ូថ្មីជាច្រើនខ្សែបន្ថែមនៅក្នុងក្រុងខេមរភូមិន្ទ ដើម្បីលើកកម្ពស់សុវត្ថិភាពធ្វើដំណើរ និងសោភ័ណ្ឌភាពទីក្រុងកាន់តែទាក់ទាញ។

លោក ចាន់ដារ៉ា និងលោក លន សុភីម ជាប្រជាពលរដ្ឋយល់ឃើញថា ការស្តារប្រឡាយលូចាស់ៗជារឿងល្អប្រសើរ ដើម្បីបញ្ចៀសការដក់ ឬជន់លិចផ្លូវផ្ទះសម្បែងរបស់ពលរដ្ឋអំឡុងពេលរដូវវស្សាចូលមកដល់ខាងមុខ។ ឆ្នាំទៅ ដងផ្លូវ និងមូលដ្ឋានពលរដ្ឋមួយចំនួនក្នុងក្រុងខេមរភូមិន្ទ ជន់លិចដោយសារតែបរិមាណទឹកភ្លៀងខ្លាំង និងប្រព័ន្ធលូគោករាក់មិនអាចចរន្តទឹកហូរបានល្អ។

ប្រជាពលរដ្ឋ ក៏សូមថ្លែងអរគុណដល់អាជ្ញាធរខេត្តយកចិត្តទុកដាក់ពិនិត្យស្តារឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង។ ទោះយ៉ាងពលរដ្ឋជំរុញដល់អាជ្ញាធរ និងមន្រ្តីជំនាញបន្តពិនិត្យដោះស្រាយប្រឡាយលូផ្សេងៗទៀតផងដែរ ដោយសង្កេតឃើញមានបញ្ហាប្រឈមដូចគ្នា ពិសេសមានពលរដ្ឋលួចចាក់ដីរំលោកបំពានយកធ្វើកម្មសិទ្ឋិដែលធ្វើឱ្យប៉ះពាល់ចរន្តទឹកហូរទៅសមុទ្រ និងប្រឡាយមេនានា៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម