Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចខេត្តកំពង់ស្ពឺ អនុវត្ដវិធានការច្បាប់ចំពោះមធ្យោបាយយានគ្រប់ប្រភេទដែលកែច្នៃលក្ខណៈបច្ចេកទេសខុស

បានផុស

នៅ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្តរឹតបន្តឹងការ ត្រួតពិនិត្យ និង ចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះមធ្យោបាយដឹកជញ្ជូន គ្រប់ប្រភេទដែលកែច្នៃខុសលក្ខណៈបច្ចេកទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយអនុវត្ដតាមបទបញ្ជាការណែនាំដ៏ខ្ពង់ ខ្ពស់របស់លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ណែនាំដល់ កំលាំង ផែនការងារសណ្ដាប់ធ្នាប់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវអនុវត្ដវិធានការច្បាប់ ចំពោះមធ្យោបាយយានគ្រប់ប្រភេទដែលកែច្នៃលក្ខណៈបច្ចេកទេសខុសពី ឯកសារផ្លូវការចេញដោយក្រសួងសាធារណការ បណ្ណសម្គាល់ទោចក្រយានយន្ត និងវិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឈៀករថយន្ដ) ករណីឃាត់ពិនិត្យឃើញថា មធ្យោបាយមួយចំនួនខុសពី ឯកសារ ឬកែច្នៃខុសលក្ខណៈបច្ចេកទេសត្រូវឃាត់ ទុកដើម្បីធ្វើការត្រួតពិនិត្យនិងអនុវត្ដតាមនីតិវិធី។

ជាមួយគ្នាផងដែរ សមត្ថកិច្ចជំនាញក៏បានស្នើដល់ម្ចាស់យានគ្រប់ប្រភេទ ត្រូវអនុវត្ដតាមគោលការណ៍ច្បាប់ក្នុងប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទ បំរើដល់អាជីវកម្មនិងបទដ្ឋានយាន ដើម្បីបញ្ជៀសនូវការរងទណ្ឌកម្មផាកពិន័យនិងខកខានពេលវេលាក្នុងការរកស៊ីប្រចាំថៃ្ង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម