សន្តិសុខសង្គម
អភិបាលស្រុកបាទី បន្តដឹកនាំកម្លាំងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ២ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពសាធារណៈ
លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានបន្តដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រស្រុកបាទី ដោយផ្តោតលើការពង្រឹងរបៀបរៀបរយ សោភ័ណភាព បរិស្ថាន និងសុវត្ថិភាពសាធារណៈ ដើម្បីធ្វើឱ្យតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម និងទីប្រជុំជនកាន់តែមានភាពស្អាតស្អំ និងមានរបៀបរៀបរយល្អប្រសើរ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់នេះ លោកអភិបាលស្រុក បានធ្វើការណែនាំដោយផ្ទាល់ដល់តំណាងរោងចក្រ សហគ្រាស អាជីវករ និងប្រជាពលរដ្ឋដែលប្រកបអាជីវកម្មតាមដងផ្លូវជាតិលេខ២ ឱ្យចូលរួមថែរក្សាអនាម័យ បរិស្ថាន និងមិនដាក់តាំងសម្ភារៈ ឬលក់ដូររំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ដែលអាចបង្កការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សុវត្ថិភាពអ្នកធ្វើដំណើរ។

លោក សាយ វណ្ណៈ បានលើកឡើងថា ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ មិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាពទីប្រជុំជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងបង្ហាញពីវប្បធម៌រស់នៅមានរបៀបរៀបរយរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ លោកក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តសហការជាមួយអាជ្ញាធរ ក្នុងការរក្សាអនាម័យ ការគោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ទីសាធារណៈឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកធ្វើឱ្យស្រុកបាទីកាន់តែមានសោភ័ណភាព និងទាក់ទាញ។

ជាមួយគ្នានេះ តំណាងរោងចក្រ ម្ចាស់សហគ្រាស និងអាជីវករ បានសម្តែងនូវការគាំទ្រ និងសាទរចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុក ដែលបានចុះដឹកនាំ និងណែនាំដោយផ្ទាល់។ ពួកគាត់បានប្តេជ្ញាចូលរួមសហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីធានាបាននូវបរិស្ថានស្អាត សណ្តាប់ធ្នាប់ល្អ និងសោភ័ណភាពតាមដងផ្លូវកាន់តែប្រសើរ សមស្របនឹងការរីកចម្រើនរបស់មូលដ្ឋាន៕
អត្ថបទ៖ វីរៈ





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


