Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចបំភ្លឺ ករណីអ្នកលេងហ្វេសប៊ុកម្នាក់ បង្ហោះរូបភាពមួយផ្នែក នៃការសហការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍

បានផុស

នៅ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីបកស្រាយបំភ្លឺ​ និងបដិសេធទាក់ទងទៅនឹង គណនីហ្វេសប៊ុកមួយឈ្មោះថា​ Somaly Keo បានយករូបភាពតែមួយផ្នែក នៃការចូលរួមសហការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោករបស់មន្ត្រីអន្តរាគមន៍​ មកផុស​ ដោយមានចេតនាអាក្រក់ធ្វើឲ្យប្រជាពលរដ្ឋទូទៅ មានការយល់ច្រឡំ​ ជាពិសេសក្នុងគោលបំណងអាក្រក់ដើម្បីបង្ខូចកិត្តិយសដល់មន្ត្រីអនុវត្តច្បាប់។

ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមពិតជាក់ស្តែងកាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល ៩ព្រឹក កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រួមមាន៖ ផ្នែកសណ្តាប់ធ្នាប់ ផ្នែកចរាចរណ៍ និងកម្លាំងអន្តរាគមន៍ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវលេខ ៥៩២ កែងផ្លូវលេខ ៣០៧ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងពេលអនុវត្តនោះ មានអ្នកបើកបរមួយចំនួន​ បានប្រព្រឹត្តអំពើល្មើសចរាចរណ៍ផ្លូវគោក ដូចជា៖ ការបើកបរមិនពាក់ខ្សែក្រវ៉ាត់, ប្រើទូរស័ព្ទក្នុងពេលបើកបរ, និងជិះម៉ូតូគ្មានពាក់ស្លាកលេខ ហើយមន្រ្តីនគរបាលចរាចរណ៍ បានចេញឃាត់ តែពួកគាត់មិនឈប់ ទើបកម្លាំងផ្នែកអន្តរាគមន៍​ នៅគោលដៅខាងមុខ​ ចេញមកជួយស្ទាក់ឃាត់ និង ណែនាំពួកគាត់ឲ្យទៅជួប ជាមួយផ្នែកជំនាញចរាចរណ៍ ដើម្បីធ្វើការផាកពិន័យតាមច្បាប់​។

ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវ រកជនដែលយករូបភាពតែមួយផ្នែក​ មកផុសធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ​ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់មន្ត្រីអនុវត្តច្បាប់​៕  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម