សន្តិសុខសង្គម
រថយន្តមួយគ្រឿង ត្រូវជនសង្ស័យលួចយកមកប្លុងចោល ត្រូវសមត្ថកិច្ចឃើញ ថតបង្ហោះរហូតរកម្ចាស់ឃើញវិញ
រថយន្តព្រូសមួយគ្រឿង ត្រូវបាននគរបាលប៉ុស្តិ៍ស្រះចក ប្រទះឃើញហើយ ក៏បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុករហូតរកម្ចាស់ឃើញ មកទទួលវិញផងដែរ ក្រោយពីជនសង្ស័យបានលួច ហើយយកមកប្លុងចោល។
មន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកានេះថា រថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ 2AW 5242 ត្រូវបានប្រទះឃើញចតចោល កាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចផ្លូវលំក្បែរអាគារ TK ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយរថយន្តនោះ មិនចាក់ឡុកទ្វារនោះទេ ហើយស្លាកលេខបានដោះទុកនៅក្នុងរថយន្ត។
ឃើញដូច្នេះ មន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក ក៏បានថតបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយប្រកាសរកម្ចាស់រថយន្ត រហូតរកឃើញម្ចាស់ មកទទួលយករថយន្តទៅវិញ នៅល្ងាចថ្ងៃដដែល នោះផងដែរ។ ម្ចាស់រថយន្ត ដែលបាត់នោះ ជាជនជាតិចិន មានឈ្មោះ Zheng Jing hai ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរពាណិជ្ជករ មានប្រពន្ធជាជនជាតិខ្មែរ ស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ ដែលជាម្ចាស់ឡានព្រូសមួយគ្រឿងនោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ រូបខ្លួនបានយករថយន្តនោះ ទៅជួសជុលនៅម្ដុំការ៉ាស់ខាងមុខព្រលានយន្តហោះ លុះដល់ថ្ងៃទី ១១ ខែឆ្នាំដដែល ខ្លួនក៏បានយករថយន្តទៅផ្ទះវិញ ក្រោយពីជួសជុលរួច ហើយក៏ជិះទៅធ្វើការដូចសព្វដង។
លុះដល់ពេលល្ងាចថ្ងៃដដែល ក៏ត្រឡប់មកផ្ទះវិញ ហើយបានចាក់សោទុកនៅមុខផ្ទះរបស់ខ្លួនដូចរាល់ដង។ ស្រាប់តែព្រឹកថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ២០២១ មិនដឹងជនសង្ស័យប៉ុន្មាននាក់ មកលួចនោះទេ។ ក្រោយពីបាត់ហើយ រូបខ្លួន ក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅ ៣ ផងដែរ លុះពេលមកដល់រសៀល ស្រាប់តែមានគេប្រាប់ថា មានគេបង្ហោះថា ប្រទះឃើញរថយន្ដរបស់ខ្លួន រួចក៏មកសួរនាំនៅប៉ុស្តិ៍ស្រះចក ក៏បានឃើញរថយន្តរបស់ខ្លួនវិញតែម្តង៕
អត្ថបទ៖ រស្មី





-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?