សន្តិសុខសង្គម
គិតមកទល់ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកានេះ ពលករពុលអាល់កុលចំនួន២៥នាក់ ស្លាប់៧នាក់ដដែល មន្ត្រីជំនាញយកភស្តុតាងធ្វើការស្រាវជ្រាវ
បន្ទាយមានជ័យ ៖ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ពិសេសគ្រូពេទ្យពិនិត្យបន្សាបព្យាបាលបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា គិតមកទល់ល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះពលករមកពីថៃក្រុមគ្រូពេទ្យយកមកសម្រាកនៅមណ្ឌលចត្តាឡីស័កកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នោះបានពុលអាល់កុលលាយនិងភេសជ្ជៈចំនួន២៥នាក់ ស្លាប់៧នាក់ដដែល មន្ត្រីជំនាញកំពុងយកភស្តុតាងធ្វើការស្រាវជ្រាវនៅមន្ទីរពិសោធន៍ជាតិក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិតឡែ ច័ន្ទសង្វាតបានបញ្ជាក់ឲ្យដឹងបន្តថា ពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកធ្វើចត្តាឡីស័កដាក់ជាក្រុមតូចៗនៅមណ្ឌលចត្តាឡីស័កកូបធំនោះបានយកទឹកអាល់កុលដែលទិញខ្លនឯងនិងបានពីស្ត្រីពលករម្នាក់ ឈ្មោះលី ដា ភេទស្រី អាយុ៣៥ឆ្នាំ លំនៅភូមិទំនប់៥សង្កាត់ប៉ិយ ក្រុងប៉ោយប៉ែត មកលាយជាមួយទឹកក្រូច ទឹកអូអ៊ីឈិក និងទឹកសុទ្ធ យកទៅលួចផឹកតាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែមិនទាន់អី។ លុះដល់រសៀលថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២១ បានផឹកបន្ត ហើយច្រើនជាងមុនក៏បណ្តាលឲ្យមានបញ្ហាសុខភាពដូចជាទន់ដៃជើង ឈឺពោះ ចុះក្អួត វិលមុខ និងថប់ដង្ហើម ។
ឃើញសភាពដូច្នេះ ក្រុមការងារបានយករថយន្តគិលានសង្គ្រោះរបស់ពេទ្យដឹកបញ្ជូនទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យប៉ោយប៉ែត មន្ទីរពេទ្យខេត្តមិត្តភាព ជប៉ុន មង្គលបូរីខេត្តបន្ទាយមានជ័យ និងក៏បញ្ជូន បន្តទៅមន្ទីរពេទ្យខេត្តសៀមរាប សរុបចំនួន២៥នាក់ ស្រី ២នាក់ នៅយប់នោះបានពុលស្លាប់ចំនួន ៧នាក់ស្រី ១នាក់។

លោកវេជ្ជបណ្ឌិតឡែ ច័ន្ទសង្វាតបានបញ្ជាក់ឲ្យដឹងបន្តថាពលករដែលស្លាប់រួមមាន :
១/ ឈ្មោះលី ដា ភេទស្រី អាយុ៣៥ឆ្នាំ លំនៅភូមិទំនប់៥សង្កាត់ប៉ោយ ក្រុងប៉ោយប៉ែត ជាអ្នកចែកអាល់កុលអាយគ្មានប្រភពឲ្យអ្នកផ្សេងលាយផឹក
២/ឈ្មោះ ហៃ ឈិន ភេទប្រុសអាយុ៣៥ឆ្នាំ លំនៅនៅស្រុកពញាឮខេត្តកណ្តាល
៣/ ឈ្មោះរឿត រ៉ាន ភេទប្រុសអាយុ២៧ឆ្នាំ លំនៅស្រុកពួកខេត្តសៀមរាប
៤/ឈ្មោះភាព សិទ្ធិ ភេទប្រុស អាយុ២៩ឆ្នាំ លំនៅភូមិរំដាស់ឃុំស្រែខ្វាវស្រុកអង្គរជុំអ្នកទាំងនេះស្លាប់នៅមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុនមង្គលបូរី
៥/ឈ្មោះសុខ ហេង ភេទប្រុសអាយុ២២ឆ្នាំ លំនៅស្រុកមេមត់ខេត្តត្បូងឃ្មុំ
៦/ឈ្មោះ ផៅ ផល្លី ភេទប្រុសអាយុ២៧ឆ្នាំ លំនៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ
៧/ឈ្មោះ សាំ សិទ្ធិភេទប្រុស៣៥ឆ្នាំ មិនដឹងលំនៅ ។អ្នកទាំងនេះស្លាប់នៅខែត្តសៀមរាប ។

លោកវេជ្ជបណ្ឌិតឡែ ច័ន្ទសង្វាតបានបញ្ជាក់ឲ្យដឹងបន្តថា ក្រុមការងារ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវ យកភស្តុតាងដូចជាសំណាកដែលនៅសល់ មានទឹកអាល់កុលសុទ្ធ ទឹកអាល់ដែលបានលាយផឹក និងវត្ថុផ្សេងទៀតបញ្ជូនទៅមន្ទីរពិសោធន៍ជាតិក្រសួងសុខាភិបាល មន្ទីរពិសោធន៍ ក .ប .ប (អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.ឬCCF) ក្រសួងពាណិជ្ជកម្ម ដើម្បីវិភាគរកមើលជាតិពុល ដែលជាមូលហេតុធ្វើឲ្យមានបញ្ហាសុខភាព រហូតដល់មានការបាត់បង់អាយុជីវិតមនុស្ស។

ក្រោយពីធ្វើការពិនិត្យហើយបានចេញលទ្ធផលគឺ អាល់កុលដែលពលករលាយផឹកនោះ មានសារជាតិមេតាណុលកម្រឹតខ្ពស់ ក្រោយពីមានមនុស្សបាត់បង់ជីវិតហើយកំលាំងការពារបានបង្កើនការរឹតបន្តឹងសន្តិសុខ ក៏ដូចជាការយកចូលមណ្ឌលនូវចំណីអាហារ គ្រឿងស្រវឹង អាល់កុលនិងរបស់ផ្សេងៗជាដើម៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?