សន្តិសុខសង្គម
មន្ត្រី ក.ប.ប. មន្ទីរពាណិជ្ជកម្មខេត្ត រដ្ឋបាលក្រុងប៉ោយប៉ែតបានចុះដកហូតអាល់កុលក្លែងក្លាយនិងទំនិញខូចគុណភាពសរុប ៧៤,៤៤គីឡូ ក្រាម
បន្ទាយមានជ័យ ៖ ក្រោយពីមានពលករយកអាល់កុល លាយនិងភេសជ្ជៈផឹកបណ្តាលឲ្យស្លាប់ដល់៧នាក់នោះមន្ត្រីចម្រុះបានចុះ ត្រួតពិនិត្យនិងដកហូតអាល់កុលក្លែងក្លាយ រឺគេហៅ មេតាណុល មួយចំនួននៅភូមិកូបធំនិងភូមិកូនដំរីសង្កាត់និមិត្ត ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃ ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១។

មន្ត្រីសាខា ក.ប.ប. ខេត្ត បន្ទាយមានជ័យ លោកប៊ុកឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត រដ្ឋបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត បានចុះ ត្រួតពិនិត្យនិងដកហូតអាល់កុលក្លែងក្លាយដែលគេហៅមេតាណុល និងទំនិញខូចគុណភាព ក្នុងនោះរួមមាន

១-អាល់កុលក្លែងក្លាយ ១៨៦ដប និង ១ពីដុង ស្មើ ១២៣លីត្រ ២-មីម៉ាម៉ា ៩៣កំប៉ុង ស្មើ ០,៥៦គក្រ
៣-នំសូកូឡា ១២កញ្ចប់ ស្មើ ០,១៣គក្រ ៤-ទឹកក្រូចចម្រុះ ៣៦ដប ស្មើ ៥៧,៦០គក្រ ៥-ទឹកដោះគោខាប់ ១០កំប៉ុង ស្មើ ៣,៨០គក្រ ៦-ទឹកម្ទេស តូច-ធំ ២៥ដប ស្មើ ១១,១៥គក្រ ៧-ស្ករគ្រាប់ចម្រុះ ១,២គក្រ សរុបចំនួន ៧៤,៤៤គីឡូ ក្រាម ។

លោកប៊ុក ឡាយជី បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រោយពីធ្វើការដកហូតមុខទំនិញខាងលើរួចមកបានធ្វើការពន្យល់ណែនាំ ដល់អាជីវករទាំងអស់ឲ្យចេះមើលអាយុកាលផុតកំណត់ ការតាំងលក់ផលិតផលទំនិញគ្រប់ប្រភេទ និងខ្លឹមសារនៃប្រកាស របស់ ក្រសួង ពាណិជ្ជកម្ម លេខ ១៨៥ ស្តីពីបទដ្ឋាន ព័ត៌មាន សម្រាប់ អ្នកប្រើប្រាស់ ដើម្បី ឱ្យ អាជីវករ ទាំងនោះធ្វើការ កែប្រែ ស្រប តាមពេលវេលាមួយដែលអាចទទួលយកបានដោយអនុលោមតាម ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

ជាមួយ នេះ ដែរ យើង បាន ធ្វើ ការ ពិន័យ អន្តរ ការណ៍លើម្ចាស់ ទំនិញ ល្មើស មួយទីតាំង ឱ្យបង់ ប្រាក់ ពិន័យ អន្តរ ការណ៍ ដោយ សរសេរ ប័ណ្ណ បង់ ប្រាក់ ផាក ពិន័យ ចំនួន ១ ច្បាប់ នៅនឹងកន្លែង៕
ដោយ ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី