Connect with us

សន្តិសុខសង្គម

បុរសម្នាក់ជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាស៧មករា ធ្លាក់ចុះមកក្រោម​

បានផុស

នៅ

បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ខណៈ​ជិះ​ម៉ូតូទៅ​ប៉ះ​បង្កាន់ដៃស្ពាន​អាកាស៧​មករា បណ្ដាល​ឲ្យ​ធ្លាក់​មកក្រោម​បោក​នឹង​ថ្នល់ កាលពី​វេលា​ម៉ោង​១២​និង​៥០នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី១៤​ ខែវិច្ឆិកា ​ឆ្នាំ២០២១ នៅ​ចំណុច​ស្ពាន​អាកាស៧មករា តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានដឹងថា ​មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​zoomer-x ពណ៌​ទឹកក្រូច​លា​យស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GI-8911​ធ្វើដំណើរ​ឡើងលើ​ស្ពាន​អាកាស៧មករា​ តាម​បណ្ដោយ​ផ្លូវ​ហ​ព័ន្ធ​រុស្ស៊ី​ទិសដៅ​ពី​លិចទៅ​កើត លុះ​មក​ផ្លូវ​ដល់​បំបែក​ចុងស្ពាន​បាន​បត់​ស្ដាំ​ដៃ​ចុះមក​ផ្លូវ​កម្ពុជា​ក្រោម លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ប៉ះ​បង្កាន់ដៃស្ពាន បណ្ដាលអោយ​ធ្លាក់ចុះ​មកក្រោម​បោក​នឹង​ថ្នល់បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ដល់​និង​រថយន្ត​សង្គ្រោះបន្ទាន់​បានមក​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ តែ​ជនរងគ្រោះ​មិន​ព្រម​ឡើង​រថយន្ត​សង្គ្រោះ​នោះទេ ដោយទាមទារ​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​ខ្លួន តែ​សមត្ថកិច្ច​មិន​ព្រម​ខ្លាច​ជនរងគ្រោះ​ធ្វើដំណើរ​ទៅ​ខ្លាច​ជួប​គ្រោះ​ទៀត ទើប​សមត្ថកិច្ចសួរនាំ​ជនរងគ្រោះ​រក​លេខ​ទូរស័ព្ទ រួច​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ដើម្បី​ឲ្យ​ចុះមក​កន្លែងកើតហេតុ រួច​សាច់ញាតិ​ឲ្យ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ត្រឡប់ទៅផ្ទះ​វិញ​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម