សន្តិសុខសង្គម
អាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង៤ទីតាំង ដកហូតវត្ថុតាងមួយចំនួន
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានបញ្ជាឲ្យកម្លាំងអាជ្ញាធរចុះទប់ស្កាត់ឲ្យទាន់ពេលវេលាបន្ទាប់ទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានការដឹកសម្ភារៈដែលសង្ស័យប្រព្រឹត្តអំពើល្បែងស៊ីសងខុសច្បាប់ចំនួន០៤ទីតាំងស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជាមួយគ្នានោះដែរ គណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ តំណាងឲ្យលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យទាំង០៤ទីតាំង ដែលសង្ស័យប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ដែលរាយការណ៍ព្រីជាពលរដ្ឋ។
ពេលចុះដល់ទីតាំងជាក់ស្តែងពិនិត្យឃើញថា មានអាជីវកម្មចំនួន៣ទីតាំងបម្រុងនឹងបើក និង០១ទីតាំង (បិទទ្វា) ។

ជាលទ្ធផលក្រុមការងារបានធ្វើកំណត់ហេតុបិទទីតាំងដែលបម្រុងបើកលេងល្បែងស៊ីសងខុសច្បាប់ ដែលទីតាំងទី១ ស្ថិតនៅផ្ទះលេខ៥៣ ,៥៤ សង្កាត់ស្រះចកខណ្ឌដូនពេញដោយក្រុមការងារបានដកហូតកុំព្យូទ័រ ២៧គ្រឿង និងម៉ូនីត័រចំនួន២៧ និងទូរទស្សន៍មួយចំនួន ។ ទីតាំងទី២ អប់រំណែនាំ(ព្រោះមិនមានសកម្មភាព) ទីតាំងទី៣ បិទទ្វា និងទីតាំងទី៤ ស្ថិតនៅផ្លូវលេខ៨៦ សង្កាត់ស្រះចក ដកហូតបានទូរទស្សន៍ ០១ និងកុំព្យូទ័រចំនួន១១ គ្រឿង កៅអីចំនួន១៣ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ៕
អត្ថបទ៖ រស្មី







-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល