Connect with us

សន្តិសុខសង្គម

បុរសម្នាក់ឆក់ត្រី ភ្លាត់ស្នៀត ឆក់ស្លាប់ខ្លួនឯង

បានផុស

នៅ

បុរសម្នាក់ បានឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់ខ្លួនឯង ខណៈកំពុងឆក់ត្រី តាមវាលស្រែ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃ‌ទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៧ និង ៤០នាទីព្រឹក នៅចំណុចជាប់ភ្លឺ ស្ថិតនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ‌ឈ្មោះ ឡេង លុច ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

សាក្សីបានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១០ និង ៣០នាទីយប់ ជនរងគ្រោះ បានរៀបចំឧបករណ៍ សម្រាប់ឆក់ត្រីដូចរាល់ដង។ លុះដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៧និង ៤០នាទីព្រឹក មានប្រជាពលរដ្ឋ បានប្រទះឃើញមនុស្សស្លាប់ដោយឆក់ត្រី ក៏រាយការណ៍មកសមត្ថកិច្ច។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចផ្នែកពិនិត្យកន្លែងកើតហេតុស្រុក បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍គ្រូពេទ្យមណ្ឌលសុខភាពឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងក្រុមគ្រួសារ សពបានធ្វើការពិនិត្យសាកសពឃើញថា ជនរងគ្រោះ បានរអិលជើងដួលផ្កាប់មុខ ចូលទៅក្នុងទឹកដោយដៃស្ដាំ ច្របាច់ប្រដាប់ឆក់ត្រីជាប់ ទើបបណ្ដាលឲ្យស្លាប់។ ក្នុងនោះពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សំគាល់ឡើយ។ សពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ឆៃ យ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម