សន្តិសុខសង្គម
ឃាត់ខ្លួនស្ត្រីវ័យ៧៧ឆ្នាំ បន្ទាប់ពីចាក់អាល់កុលដុតសម្លាប់ប្ដីវ័យ៨៥ឆ្នាំពេលកំពុងដេកលក់
កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនស្ត្រីវ័យចំណាស់ម្នាក់បន្ទាប់ពីយកអាកុលដុតសម្លាប់ប្ដីខ្លួនឯង ពេលកំពុងដេកលក់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០២និង០០នាទី នៅចំណុចក្នុងផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ស្ត្រីជាជនសង្ស័យឈ្មោះ ទៀង ស៊ីម ភេទស្រី អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីកន្លែងស្នាក់នៅផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះជាប្ដីឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ៨៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំពេទ្យ ទីកន្លែងស្នាក់នៅផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ស្លាប់) ។
ក្រោយាឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន ដបទឹកសុទ្ធសម្រាប់ដាក់អាកុលចំនួន០១, ដែកកេសចំនួន០២, អំបោសមួយឆេះខាងចុង, ប្រដាប់កើបសំរាម០១, កំទេចពូកឆេះចំនួន០១ថង់ និងមេសោរកូនសោរមួយចំនួន។

ប្រភពដដែលបានបន្តថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០២និង០០នាទីរំលងអាធ្រាត្រ ជនរងគ្រោះកំពុងដេកនៅក្នុងផ្ទះជាមួយស្ដ្រីជាប្រពន្ធ ពេលនោះស្ត្រីជាប្រពន្ធបានយកអាកុលកន្លះលីត្រ (មួយដបទឹកសុទ្ធ) ចាក់នៅលើពូក និងលើខ្លួនជនរងគ្រោះដែលកំពុងដេកលង់លក់ បន្ទាប់មកបានយកដែកកេសមកបញ្ឆេះដុតជនរងគ្រោះបណ្តាលអោយរលាកពេញខ្លួន ហើយក៏បានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើ បានឃាត់ខ្លួនស្ដ្រីជាប្រពន្ធយកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ (ចំពោះករណីឃាតកម្មនេះ មិនទាន់ដឹងមូលហេតុនៅឡើយ) ។ ចំណែកសាកសពបានប្រគល់ទៅអោយក្រុមគ្រួសារសាច់ញាតិយកទៅតម្កល់នៅវត្តចាក់អង្រែលើ រង់ចាំបូជាតាមប្រពៃណី។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ទៀង ស៊ីម ឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ