សន្តិសុខសង្គម
ទាស់សម្តីគ្នាមួយប្រាវ និងធ្លាប់មានគំនុំចាស់ផង ទាញពូថៅកាប់ក្បាលតែម្តង
បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ នៅក្នុងករណីហិង្សាដោយចេតនា មានទម្ងន់ទោស បន្ទាប់ពីបានកាប់ទៅលើអ្នកភូមិក្បែរគ្នា បណ្តាលឲ្យរងរបួសធ្ងន់។
កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានឃាត់ខ្លួនបុរសម្នាក់ ប្រើពូថៅកាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យរងរបួស ដែលហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨ ព្រឹក ស្ថិតនៅត្រង់ចំណុចក្រុមទី១៥ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្ដបាត់ដំបង។
យោងតាមរបាយការណ៍របស់នគរបាលស្រុកសង្កែ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សឿត វិសាល ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអូដំបង ឃុំអូរដំបង២ ស្រុកសង្កែ ជាជនបង្កបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ គីរី ប្រណី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំជាមួយគ្នា បណ្តាលឲ្យចំក្បាលខាងក្រោយផ្នែកខាងស្តាំបែកធ្ងន់ធ្ងរ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលឈានដល់ការបង្កហិង្សានេះគឺជនសង្ស័យនិងជនរងគ្រោះមានជម្លោះនិងគំនុំនឹងគ្នាជាយូរមកហើយ លុះនៅព្រឹកកើតហេតុ គឺជនបង្កបានលិខ្វែវ និងសៀតពូថៅនៅចង្កេះត្រៀមចេញទៅចម្ការ ប៉ុន្តែជាចៃដន្យ ក៏ជួបគ្នា ហើយនិយាយនិងសម្តីគ្នា ទើបជនបង្កទាញពូថៅកាប់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅ ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តហើយ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ