សន្តិសុខសង្គម
ទីតាំងបើកល្បែងស៊ីសង២កន្លែងទៀត ត្រូវអាជ្ញាធរខណ្ឌដូនពេញចុះបង្ក្រាប
ទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ីនធើណេត ចំនួន០២ ទីតាំង ត្រូវអាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបព្រមទាំងដកហូតសម្ភារៈមួយចំនួន យកមករក្សាទុក។
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចាត់ឲ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបល្បែងស៊ីសងសុខច្បាប់ តាមប្រព័ន្ធអ៊ីនធើណេត បានចំនួន០២ទីតាំង។ ទី១ ស្ថិតនៅផ្ទះលេខ៤៩E0 ផ្លូវលេខ៨៤ កែងព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក និងទីតាំងទី២ ស្ថិតនៅផ្ទះលេខ ១១៧ ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មទី២ ខណ្ឌដូនពេញ បានធ្វើសកម្មភាព លបលួចបើកល្មើស និងការណែនាំរបស់រដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ និងបានដកហូតសម្ភារៈមួយចំនួន យកមករក្សាទុកនៅ សាលាខណ្ឌដូនពេញ។
ជាមួយគ្នានោះដែរ ក្រុមការងារបានសម្រេចបិទទ្វារចាក់សោរផ្ទះ ទីតាំងខាងលើជា ស្ថានពរក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារខាងលើនេះទេ រដ្ឋបាលខណ្ឌដូនពេញ និងអនុវត្តវិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់ ដោយធ្វើការឃាត់ខ្លួន មនុស្សបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»