សន្តិសុខសង្គម
ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងលើសកម្រិតប្រកាសអាសន្ន អាជ្ញាធរត្រៀមខ្លួន ជួយប្រជាជនតាមដងស្ទឹង
គិតត្រឹមព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកានេះ ទឹកស្ទឹងពោធិ៍សាត់បានហក់ឡើងលើកម្រិតប្រកាសអាសន្នមានកម្ពស់ ៥.០៦ ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្នត្រឹមតែ ៥ ម៉ែត្រ។
ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ លោក កែវ វ័យ ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៦ ខែវច្ឆិកា នេះថា ថ្នាក់ដឹកនាំខេត្តបានត្រៀមកម្លាំងទាំង ៣ ប្រភេទ ដើម្បីត្រៀមជួយប្រជាពលរដ្ឋ ប្រសិនបើកម្ពស់ទឹកនៅតែបន្តហក់ឡើង។

លោក កែវ វ័យថ្លែងថា “យើងបានប្រកាសអាសន្នហើយ ជាពិសេសស្រុក ក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង ដើម្បីត្រៀមលក្ខណៈចុះជួយប្រជាពលរដ្ឋដែលនៅតាមដងស្ទឹងពោធិ៍សាត់”។
លោក កែវ វ័យប្រាប់ថា ដោយសារនៅតំបន់ជួរភ្នំក្រវាញភ្លៀងមួយយប់ហើយ ទើបធ្វើឱ្យទឹកស្ទឹងហក់ឡើង ប៉ុន្តែមានតែស្ទឹងមួយទេ ដែលទឹកឡើង ខណៈស្ទឹងវាលវែងមានកម្រិតកម្ពស់ទាប ហើយបើមិនមានភ្លៀងទេ ទឹកនឹងស្រកទៅវិញលឿន ប៉ុន្តែបើនៅតំបន់ជួរភ្នំក្រវាញនៅបន្តភ្លៀង ដូច្នេះស្ថានភាពស្រកយឺត។
លោកបញ្ជាក់ថា អាជ្ញាធរបានត្រៀមជួយប្រជាជនហើយ ជាពិសេសក្នុងក្រុងពោធិ៍សាត់អាជ្ញាធរបានខ្ទប់លូ កុំឱ្យទឹកហៀរចូលមកទីប្រជុំជន។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៦ ខែវិច្ឆិកានេះ បានប្រកាសថា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកានេះ ដោយសារកម្ពុជាបន្តទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបមកពីសមុទ្រចិនខាងត្បូង រុញចូលមកលើតំបន់វាលទំនាប ភាគខាងក្រោមប្រទេស។ ម្យ៉ាងទៀត ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើងបន្តធ្លាក់ចុះគ្របដណ្ដប់លើភាគខាងលើ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឥសានប្រទេស។
ស្ថានភាពនេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់ពីតិចទៅច្រើនតាមតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ៕

អត្ថបទៈ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី