Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោស​ឃាតក ​រំលោភ​សម្លាប់​ក្មួយ​ថ្លៃ​អស់​មួយ​ជីវិត

បានផុស

នៅ

ភ្នំពេញ ៖ ឃាតក​មុខ​ស្រស់​ញញឹម​ដែល​បាន​រំលោភ រួច​សម្លាប់​ក្មួយ​ថ្លៃ ត្រូវ​បាន​លោក​រស់ សា​ម៉ឺឌី ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ប្រកាស​សាលក្រម​កាលពី​រសៀល​ថ្ងៃ​ទី១៦​ វិច្ឆិកាឆ្នាំ​២០២១ ផ្ដន្ទ​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការចោទប្រកាន់​ពី​បទឃាតក​មាន​ទារុណកម្ម ឬ​អំពើ​ឃោរឃៅ រំលោភ​សេ​ពស​ន្ថវៈ។

នគរបាល​ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ បាន​ឃាត់ខ្លួន​ឃាតក​ម្នាក់ ដែល​សម្លាប់​ក្មេង​ប្រុស ជា ប៊ុនហេង អាយុ​១០​ឆ្នាំ បាន​ហើយ។ នេះ​បើ​យោងតាម លោក​វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាល​ខ​ណ្ឌ​ច្បារអំពៅ ។

អំពើ​ឃាតកម្ម​គិតទុក​ជាមុន នេះ កើតឡើង​នៅក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​ថៃ​ហ្គ័​រ ភូមិ​របោះ​អង្កាញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៥​និង៣០​នាទី។​

​ជនសង្ស័យ​ឈ្មោះ​អុន ភា​ម៉ុ​ន អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់ នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។

បើតាមចម្លើយជនសង្ស័យឈ្មោះ អុន ភាមុន ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាបងថ្លៃជីដូន ជនរងគ្រោះ បានសារភាពថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ ហើយវាយសម្លាប់ជនរងគ្រោះឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ នៅចំណុចកន្លែងកើតហេតុខាងលើ ដែលត្រូវ ជាជីដូនមួយសាច់ថ្លៃរបស់ខ្លួន ពិតប្រាកដមែន ដោយមូលហេតុធ្វើឲ្យខ្លួនវាយ សម្លាប់ក្មេងរងគ្រោះ ដោយសារពីមុនមកក្រុមគ្រួសារក្មេងរងគ្រោះធ្លាប់មើលងាយខ្លួនថា ជាមនុស្សខ្ជិលគ្មានការងារធ្វើទើបកើតជាការគុំគួនក្នុងចិត្តតែម្តងទៅ។ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខ្លួនក៏មានគម្រោងយកក្មេងរងគ្រោះទៅរំលោភ ហើយនៅវេលាម៉ោងប្រហែល ០៣រសៀលខ្លួនបានដឹងថា ក្មេងរងគ្រោះបានយកត្រីទៅព្រលែង ក្នុងស្រះមុខវត្តជ្រោយអំពិល ទើបខ្លួនបានជិះម៉ូតូម៉ាក MSX ពណ៌សរ ស្លាកលេខ ភ្នំពេញ1FJ-8384 ទៅយកក្មេងរងគ្រោះ ដោយលួងលោមក្មេងរងគ្រោះថាទៅទិញប្រហិតនៅម្តុំរោងចក្រថៃហ្គឺ។

ក្រោយពីទិញប្រហិតរួច ខ្លួនបានជិះឌុបក្មេងរងគ្រោះ ទៅមុខបន្តទៀតដោយញាំប្រហិតនៅលើម៉ូតូតែម្តង ពេលកំពុងជិះម៉ូតូនោះ ក្មេងរងគ្រោះបានវាយក្បាលខ្លួន ចំនួន០២ដៃ ដែលបង្កឲ្យខ្លួនកាន់តែមានកំហឹង។ បន្ទាប់មកខ្លួនបានជិះម៉ូតូទៅឈប់នៅកន្លែងកើតខាងលើ ហើយខ្លួនបាននិយាយលួងលោម បញ្ចុះបញ្ចូលក្មេងរងគ្រោះឲ្យចុះទៅបេះក្រអៅឈូក ខណះពេលចូលទៅដល់កន្លែងស្ងាត់ ខ្លួនក៏ធ្វើសកម្មភាពស្រាតខោតែក្មេងរងគ្រោះប្រកែក ខ្លួនក៏វាយក្មេងរងគ្រោះចំនួន០២ដៃ ហើយកាច់មែកឈើទំហំប៉ុន កដៃក្មេង វាយក្បាល ពីដងឈើ និងចាក់ត្រង់ពោះក្មេងរងគ្រោះបណ្តាលឲ្យស្លាប់ ទើបខ្លួនធ្វើសកម្មភាពរំលោភម្តងទៀត តែដោយសារភ័យពេកមិនបានសម្រេចកាមនោះទេ ខ្លួនក៏គេចចេញពីកន្លែងកើតហេតុ មកសំងំក្នុងផ្ទះនៅក្រោយវត្តជ្រោយអំពិល ដូចជាគ្មានរឿងអ្វី។

ប្រភពដដែលបានបន្ថែមទៀតថា រហូតមកដល់យប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចជំនាញបានប្រើពេលជិត សប្តាហ៍ ទើបកំណត់មុខសញ្ញាបានដែលជនសង្ស័យនោះជា បងថ្លៃជីដូនមួយ នៅចំណុចក្នុងវត្តជ្រោយអំពិល ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និង បានយកមកសួរនាំបន្តទៅអធិការ នគរបាលខណ្ឌច្បារអំពៅតែម្តង។

ដោយ ៖ មករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម