សន្តិសុខសង្គម
ពេលនេះ សមត្ថកិច្ចតាមចាប់ទណ្ឌិតហែកគុកនៅស្ទឹងត្រែងបានវិញទាំងអស់ហើយ
អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី ១៧ ខែវិច្ឆិកា នេះថា មកដល់ពេលនេះ សមត្ថកិច្ចបានស្រាវជ្រាវចាប់អ្នកទោសទម្លុះពន្ធនាគារបាន ២ នាក់ទៀតហើយ សរុបមកដល់ពេលនេះ គឺចាប់បាន ៧ នាក់ ក្នុងចំណោម ទណ្ឌិត ៧ នាក់ ដែលបានទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង។

លោក ម៉ែន គង់ មានប្រសាសន៍ថា៖ “អ្នកទោសទាំង ២ នាក់នេះជាជនជាតិឡាវ មានឈ្មោះ សៀន ខន និង ឡាវ៉ាន់ កាវង់ផេង។ ពួកគេ ត្រូវបានតុលាការផ្តន្ទាទោសពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។
លោកបានបញ្ជាក់ថា អ្នកទោស២នាក់នេះ ត្រូវបានចាប់បាននៅម៉ោង១១ នៅភូមិកោះហិប ឃុំអូរស្វាយ ស្រុកបបុររីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

គួររំលឹកថា គួររំលឹកថា កាលពីវេលាម៉ោង ៣ និង ២០ នាទីរំលងអធ្រាត្រទៀបភ្លឺ ឈានចូលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ មាន អ្នកទោសចំនួន ៧ នាក់បានប្រើឧបករណ៍រឹងទម្លុះជញ្ជាំងពន្ធនាគាររត់គេចខ្លួន ដែលទីតាំងស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ ក្រោយពេលដឹង មន្ត្រីអនុរក្សពន្ធនាគារបានប្រើអាវុធបាញ់ប្រមាណ ៤ គ្រាប់ ដើម្បីគំរាមបញ្ឈប់សកម្មភាពរត់គេចរបស់ពួកគេ តែពួកគេមិនឈប់ និងបានរត់គេចអស់ចំនួន ៧ នាក់។ យោងតាមការពិនិត្យរបស់មន្ត្រីអនុរក្សពន្ធនាគារ បានរកឃើញឧបករណ៍ប្រដាប់កែឆ្នៃសិប្បកម្ម និងវត្ថុរឹងមួយចំនួន ប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ខ្នើយភួយ យកមកទ្រាប់ ដើម្បីវាយជញ្ជាំងថ្មមិនឱ្យលឺសំឡេង។
គួរបញ្ជាក់ថា នៅយប់មិញ កម្លាំងសមត្ថកិច្ចឡោមព័ទ្ធចាប់បាន ទណ្ឌិតម្នាក់ ជាជនជាតិឡាវ ឈ្មោះ ចាក់លី ចឺតាលី ដែលមានទោសជាប់ពន្ធនាគារមួយជីវិត ពាក់ព័ន្ធនឹងជំនួញគ្រឿងញៀន។ នៅថ្ងៃទី ១០ ខែវិច្ឆិកានេះ មានឈ្មោះ វ៉ាន់តូ ជនជាតិខ្មែរ និងឈ្មោះ ភីតងិន ជាជនជាតិឡាវ និងនៅព្រលប់ថ្ងៃទី ៩ ខែវិច្ឆិកា សមត្ថកិច្ចចាប់ខ្លួនបានម្នាក់ឈ្មោះ ទូច វ៉ាត់ ជនជាតិខ្មែរ។ ទណ្ឌិតទាំង ៤ នាក់ខាងលើ ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ លុះថ្ងៃទី១២ ខែវិច្ឆិកា សមត្ថកិច្ចចាប់បានម្នាក់ទៀត ឈ្មោះ ហន វិមាន ជនជាតិខ្មែរ៕
អត្ថបទ៖ ងិន លីម


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?