សន្តិសុខសង្គម
អាជ្ញាធរខណ្ឌច្បារអំពៅ ចុះរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវជាតិលេខ ១ ខណៈពលរដ្ឋសម្រុកទៅស្រុកកំណើត
ចាប់តាំងពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១៨ ខែវិច្ឆិកានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចាត់តាំងលោក រស់ សុភ័ក្ដ អភិបាលរងខណ្ឌ ឲ្យដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវជាតិលេខ ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ថ្មី ដល់មុខធនាគារ ABA ស្ថិតក្នុងសង្កាត់ច្បារអំពៅទី ១ និងសង្កាត់ច្បារអំពៅទី ២ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។
យោងតាមប្រភពពីលោក គ្រី ហ៊ុច មន្ត្រីប្រចាំបញ្ជា នៃសាលាខណ្ឌច្បារអំពៅ បានប្រាប់កម្ពុជាថ្មីថា មូលហេតុដែលអាជ្ញាធរចម្រុះ របស់សាលាខណ្ឌច្បារអំពៅ ចុះរៀបចំសណ្តាប់ធ្នាប់ តាំងពីយប់ទៀបភ្លឺនេះ គឺដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ចំពោះប្រជាពលរដ្ឋធ្វើដំណើទៅលេងស្រុកកំណើត នាថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃនេះ។
លោក គ្រី ហ៊ុច បានបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃបុណ្យជាតិផ្សេងៗ គឺផ្លូវជាតិលេខ ១ មានការកកស្ទះចរាចរណ៍ខ្លាំងជាងគេ។ ដូច្នេះហើយ ទើបលោកអភិបាលខណ្ឌច្បារអំពៅ បានដាក់កម្លាំងឲ្យរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ទៅលើអ្នកលក់ដូរបោះឲ្យម៉ូយ ដែលជាទំលាប់របស់អាជីវករ។ ការកកស្ទះ គឺច្រើនតែថ្ងៃឈប់សម្រាកដំបូង និងថ្ងៃដែលពួកគាត់ ត្រឡប់មកពីស្រុកកំណើតវិញ។ ឆ្នាំនេះ គឺប្រជាពលរដ្ឋចេញទៅស្រុកកំណើតច្រើនលើសលប់ ដោយសារតែឆ្នាំនេះ ពុំមានការរៀបចំពិធីប្រណាំងទូក កម្មវិធីផ្សេងៗ នៅរាជធានីភ្នំពេញនោះទេ៕
អត្ថបទ៖ នរា







-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ