សន្តិសុខសង្គម
តុលាការឃុំខ្លួនស្ត្រីជនជាតិថៃរត់ពន្ធគ្រឿងញៀនឆ្លងដែនដាក់ពន្ធនាគារបណ្ដោះអាសន្ន
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីជនជាតិថៃម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ពន្ធករណី«ដឹកជញ្ជូនគ្រឿងញៀនជិត២គីឡូក្រាម ឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា» ។
គួរបញ្ជាក់ថា ស្ត្រីជនជាតិថៃរូបនេះដឹកជញ្ជូនគ្រឿងញៀនជិត២គីឡក្រាមឆ្លងកាត់៣ប្រទេស គឺចេញពីប្រទេសម៉ាលី ប្រទេសអេត្យូពី និងប្រទេសកូរ៉េខាងត្បូង រួចក៏ចូលមកប្រទេសកម្ពុជា ហើយក៏ជាប់អន្ទាក់សមត្ថកិច្ចនៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។
ស្ត្រីរូបនេះត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាជនសង្ស័យមានឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិថៃ កាន់លិខិត ឆ្លងដែន លេខAB3676188 ។ ក្នុងនោះសមត្តកិច្ចចាប់យកវត្ថុតាងរួមមាន សារធាតុញៀនប្រភេទកូកាអ៊ីន (COCAINE)ទម្ងន់សុទ្ធជិត២គីឡូ ដែលជានសង្ស័យបង្កប់លាក់នៅបាតវ៉ាលី ។
បច្ចុប្បន្នជនត្រូវចោទត្រូវបានបញ្ជូនទៅ ឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន ៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក