សន្តិសុខសង្គម
ទំនាស់ពាក្យសម្ដី កូនប្រសារទាញកាំបិតផ្គាក់កាប់ឪពុកក្មេកស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ
ផ្ដើមចេញពីទំនាស់ពាក្យសម្ដី និងស្រវឹងស្រាផងនោះ បុរសជាកូនប្រសារម្នាក់បានទាញកាំបបិតផ្គាក់កាប់សម្លាប់ឪពុកក្មេកបណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ករណីហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី នៅចំណុច ភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ជាកូនប្រសារមានឈ្មោះ ទួន ឡន ហៅលឹប ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះដែលជាឪពុកក្មេកមានឈ្មោះ ម៉េង ហាក់ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ជាកូនប្រសារបានយកកាំបិតផ្គាក់កាប់លើឪពុកក្មេកចំ.ក ចំហៀង ខាងឆ្វេងរងរបួសធ្ងន់ ហើយក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ តែដោយរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់ក្នុងមន្ទីរពេទ្យ។ ចំពោះមូលហេតុ គឺ ស្រវឹងស្រា និងទំនាស់ពាក្យសម្ដី ទើបមានករណីហិង្សានេះកើតឡើង ។

បន្ទាប់ពីបង្ក ជនដៃដល់បានគេចខ្លួនបាត់ លុះដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទី ទៀបភ្លឺ ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់បាន នៅចំណុចភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ និងបានដកហូតវត្ថុតាង កាំបិតផ្គាក់ដងឬស្សី ប្រវែង៣តឹក ផ្លែប្រវែង៣តឹក មកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា