សន្តិសុខសង្គម
បុកគ្នាពេញទំហឹង ស្លាប់ ២ នាក់ ខណៈជិះម៉ូតូអត់ភ្លើងបំភ្លឺផ្លូវ បើកក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ
មនុស្ស ០២ នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង ដែលបង្កឡើងដោយភាគីម៉ូតូម្ខាងបើកបរ ក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ និងមិនមានភ្លើងបំភ្លឺផ្លូវផង។


សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៨ និង ១០ នាទី ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវលេខ៥៧បេ ស្ថិតក្នុងភូមិសាមគ្គីឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ០១គ្រឿងម៉ាកសង់សេរីចាស់ពណ៍ក្រហម គ្មានស្លាកលេខបើកបរដោយឈ្មោះ ស្រី សុផាន់ណា ភេទប្រុសអាយុ ៣៤ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងក្នុងល្បឿនយ៉ាងលឿន ដោយគ្មានភ្លើងបំភ្លឺផ្លូវផង និងមិនប្រកាន់ស្ដាំផង ដោយបើកបរពីទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតទៅបុកចំពីមុខម៉ូតូម៉ាកសង់ឌ្រីមពណ៌ខ្មៅសេរីឆ្នាំ២០០៧ ពាក់ស្លាកលេខ 1A.9534 បើកបរដោយឈ្មោះគីម រស្មី ភេទប្រុសអាយុ ៣៨ ឆ្នាំ ជាកម្មករស្នាក់នៅបណ្តោះអាសន្នភូមិសាមគ្គីឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់ទាំងពីរនាក់នៅកន្លែងកើតហេតុតែម្តង (មិនពាក់មួកសុវត្ថិភាព)។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងគំនូសហេតុ រួចបាននាំយកម៉ូតូដែលខូចខាតទាំង០២គ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសពត្រូវបានប្រគល់ឲ្យខាងសាច់ញាតិ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖សៅ សារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ