Connect with us

សន្តិសុខសង្គម

ធាក់ផ្តួលម៉ូតូយុវជនម្នាក់នៅមុខអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ សង្ស័យករណីប្លន់តែមិនបានសម្រេច

បានផុស

នៅ

ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​ដេញ​ធាក់​ផ្តួល​ម៉ូតូ​យុវជន​ម្នាក់​សង្ស័យប៉ង​ប្លន់​យក​ម៉ូតូ​តែមិន​បាន​សម្រេច​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួល​រងរបួស​ធ្ងន់ធ្ងរ។

ករណីនេះបានកើតឡើងកាលពី​វេលា​ម៉ោង​១១និង​២០ យប់​ថ្ងៃទី២១ ​ខែវិច្ឆិកា ​ឆ្នាំ២០២១ នៅ​ចំណុច​មុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​មួយគ្រឿង​ស៊េរី​ឆ្នាំ២០២២ ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1IY-5596​ធ្វើដំណើរ​ទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៧​ទៅ​៨​នាក់​ជិះ​ម៉ូតូ​ចំនួន៤គ្រឿង​មកពី​ក្រោយ បានមក​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ម៉ូតូ​ជនរងគ្រោះ​បណ្តាល​ដួល​បោក​ទៅនឹងថ្នល់​បណ្ដាល​ជន​រងគ្រោះ​រងរបួស​ធ្ងន់​ធ្ង​រ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

ក្រោយ​កើតហេតុ​គេ​ឃើញ​វត្តមាន​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​ទីតាំង​កន្លែងកើតហេតុ រួច​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កា​កាប​ទី​១ រង​រង់ចាំ​​ប្រគល់ជូន​សាច់ញាតិ​វិញ​។​

គួរបញ្ជាក់​ផងដែរ​ នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ចាប់ពី​ចំណុច​មុខអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ រហូតដល់​ចំណុច​មុខ​ផ្សារ​ពោ​ចិន​តុង តែងតែមាន​ជនសង្ស័យ​បានធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ស្លា​ក​លេខ​ម៉ូតូ និង​វាយ​ជនរងគ្រោះ​ឲ្យ​រងរបួស​ជា​ញឹកញាប់ ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភពេលធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​តំបន់​នេះ​។​

ពលរដ្ឋ​ស្នើ​ដល់​លោក ម៉ន វុទ្ធី​ អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ មេត្តា​ដាក់​កម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន​ងាយ​រងគ្រោះ​នេះ​ផង ដើម្បី​អនុវត្តតាម​គោលនយោបាយ ភូមិ សង្កាត់​មាន​សុវត្ថិភាព​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១១ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១១ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម